សន្និសីទនៃការបង្រៀនថ្នាក់ជាតិ សម្រាប់អ្នកអប់រំទូទាំងកម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

សន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកទីមួយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ សន្និសីទនេះរៀបចំឡើងដោយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ទទួលបានការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីអ្នកអប់រំ សាស្ត្រាចារ្យ គ្រូបង្រៀន និងនិស្សិតប្រមាណ ១,៣០០នាក់ មកពីទូទាំងប្រទេស។

សន្និសីទនៃការបង្រៀនថ្នាក់ជាតិមានគោលបំណងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈដ៏មានតម្លៃជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទាំងជាជនជាតិខ្មែរ និងបរទេស។ មុននឹងឈានដល់ថ្នាក់ជាតិ និងផ្តល់ឱកាសដល់អ្នកអប់រំពីគ្រប់មជ្ឈដ្ឋាន «សន្និសីទនៃការបង្រៀន» ត្រូវបានរៀបចំដោយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយផ្តល់ជូននូវវេទិកាសម្រាប់លោកគ្រូ និងអ្នកគ្រូនៅ Aii ធ្វើការផ្លាស់ប្តូរការយល់ដឹង យុទ្ធសាស្រ្ត និងការអនុវត្តល្អៗសម្រាប់ការផ្តល់ការអប់រំប្រកបដោយគុណភាពជូនដល់អនាគតអ្នកបន្តវេនរបស់កម្ពុជា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមន្សយ៉ាងក្រៃលែង ក្នុងការរៀបចំ សន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកទីមួយនេះ ដែលជាសក្ខីភាពដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការពង្រឹង និងលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀននៅកម្ពុជា»។

សន្និសីទនៃការបង្រៀនថ្នាក់ជាតិនេះមានវាគ្មិនកិត្តិយស និងភ្ញៀវកិត្តិយសរួមមាន ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នឹងការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍។ ក្នុងនោះឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នឹងថ្លែងសុន្ទរកថាសម្រាប់កិច្ចប្រជុំពេញអង្គផងដែរ។

អ្នកចូលរួមនឹងមានឱកាសចូលរួមក្នុងសិក្ខាសាលាដែលពោរពេញទៅដោយភាពរស់រវើក និងការពិភាក្សាដែលបណ្តុះគំនិតលើប្រធានបទជាច្រើនដូចជា ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងថ្នាក់រៀន និងលើកកម្ពស់ការអប់រំប្រកបដោយភាពចម្រុះ និងបរិយាបន្ន។

សន្និសីទនៃការបង្រៀនថ្នាក់ជាតិ គឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់វិស័យអប់រំរបស់ប្រទេសកម្ពុជាក្នុងការវិនិយោគលើវិជ្ជាជីវៈនៃការបង្រៀន។ សន្និសីទនេះនឹងផ្លាស់ប្តូរ និងពង្រឹងបទពិសោធអ្នកអប់រំ ព្រមទាំងបំផុសគំនិតរបស់ពួកគេឱ្យបង្កើតបរិយាកាសសិក្សាដែលទាក់ទាញ និងជំរុញវប្បធម៌នៃការចង់ចេះ ចង់ដឹង ចង់ឃើញភាពច្នៃប្រឌិត និងស្រលាញ់ការអប់រំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...