៣ចំណុច​ដើម្បី​បង្កើត​ផ្នត់គំនិតរីកចម្រើន (Growth mindset)

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ផ្នត់គំនិតរីកចម្រើន ឬ Growth Mindset គឺជាផ្នត់គំនិតដែលជឿជាក់ថា សមត្ថភាព ភាពឆ្លាតវៃ និងជំនាញអាចអភិវឌ្ឍបានតាមរយៈការបន្តអនុវត្ត និងការស្វែងរកការលូតលាស់។ បុគ្គលដែលមាន Growth Mindset យល់ថា ភាពលំបាក គឺជាឱកាសដើម្បីសិក្សា និងបង្កើតភាពរឹងមាំ, ការព្យាយាម និងការប្តេជ្ញាចិត្ត គឺជាគន្លឹះដើម្បីឈានដល់ការជោគជ័យ ហើយ​ការរីកចម្រើន មិនចាប់ផ្តើមពីទេពកោសល្យកំណើតទេ ប៉ុន្តែអាស្រ័យលើការខិតខំប្រឹងប្រែង។

តាមរយៈ Harvard Business Review បានបង្ហាញថា កត្តាដែលនាំភាពរីករាយទៅកាន់ក្រុមមនុស្សមាន Growth Mindset ជារឿយៗ គឺដោយសារតែការទទួលបានឱកាស ធ្វើសកម្មភាពចម្រុះគ្នា បង្កើនផលិតភាព បង្កើនភាពច្នៃប្រតិដ្ឋ និងការទទួលបានផលិតភាពខ្ពស់តាមរយៈការវិនិយោគពេលវេលាដើម្បីបំពេញភារកិច្ច រួមទាំងរីករាយតាមរយៈការជជែកពិភាក្សាផ្លាស់ប្តូរមតិកែលម្អគ្នាទៅវិញទៅមក។

ជាទូទៅ វិធីសាស្រ្តដែលគេប្រើដើម្បីពង្រឹងភាពលូតលាស់គឺ ការសាកល្បងការងារនិងសកម្មភាពដែលពុំធ្លាប់ធ្វើ ពីមុនៗមក ហើយមិនពឹងផ្អែកលើព្រេងសំណាង ជំនួសមកវិញនូវការជឿជាក់លើកិច្ចខិតខំប្រឹងប្រែដោយសមត្ថភាពផ្ទាល់ខ្លួន។ រៀងរាល់ពេលបញ្ចប់ភារកិច្ច ពួកគេចូលចិត្តធ្វើសកម្មភាពឆ្លុះបញ្ចាំង និងស្វែងរកមតិរិះគន់ដើម្បីស្ថាបនាជាប្រចាំ និងប្រើប្រាស់គំរូភាពអ្នកដទៃជាវិធីក្នុងការបំផុសសក្តានុពលរបស់ខ្លួន។

ងាកមកនិយាយអំពីផ្នត់គំនិតថេរវិញ (Fixed Mindset) គឺពួកគេយល់ថា មនុស្សមានសត្ថភាពខ្លាំង អាស្រ័យលើ​ទេពកោសល្យ​ដែលមានពីកំណើតតែប៉ុណ្ណោះ ដោយឡែកផ្នត់គំនិតដែលផ្តល់នូវភាពរីកចម្រើន (Growth Mindset) ជឿថា ទេពកោសល្យរបស់មនុស្សនឹងមានភាពផ្លាស់ប្តូរប្រសិនបើទទួលបានឱកាសក្នុងការដុសខាត់ជាច្រើនលើកច្រើនដង ដោយមិនចាំបាច់ពឹងលើកត្តាធម្មជាតិទាំងស្រុងទេ នេះគឺជាហេតុផលមួយ បង្ហាញឱ្យឃើញថា បុគ្គលដែលមានផ្នត់គំនិតរីកចម្រើន ហាក់ដូចជាមានប្រៀបនៅក្នុងការទាញយកនូវភាពវិជ្ជមានក្នុងដំណើរជីវិត មិនថាការសិក្សា អាជីពវិជ្ជាជីវៈ រួមទាំងសុខុមាលភាពផ្ទាល់ខ្លួន។ ខាងក្រោមជាការកំណត់សម្គាល់បន្ថែមបីចំណុច អំពីប្រភេទផ្នត់គំនិត ដែលផ្តល់នូវភាពរីកចម្រើន។

១. ហ៊ានទទួលស្គាល់ ៖ ជាធម្មជាតិមនុស្ស កើតមកមានផ្នត់គំនិតរួមបញ្ជូលគ្នារវាង ផ្នត់គំនិតបែបថេរ និងផ្នត់គំនិតបែបរីកចម្រើន។ មានការភាន់ច្រឡំថា ភាពបត់បែន ចិត្តទូលាយ ការបើកចិត្ត ឬការគិតវិជ្ជមាន ជាផ្នត់គំនិតរីកចម្រើនទាំងស្រុង ប៉ុន្តែពុំដូច្នោះទេ។ យ៉ាងណា ការទទួលស្គាល់ថា ភាពខ្វះខាតគង់នឹងកើតមាន ហើយបុគ្គលិកលក្ខណៈអាចកែប្រែបានទៅតាមស្ថានភាព និងពេលវេលា បានសរបញ្ជាក់ពីផ្នត់គំនិតបែបរីកចម្រើន។

២. ផ្តល់ការកោតសរសើរ ៖ ការខិតខំ ជាចំណែកមួយដែលមិនអាចខ្វះបានក៏ពិតមែនចំពោះការងារ ក៏ដូចជាកាសិក្សា តែចំពោះទស្សនៈរបស់ក្រុមផ្នត់គំនិតរីកចម្រើន គេមើលឃើញថា ការខិតខំមិនមែនសុទ្ធតែទទួលបាននូវប្រសិទ្ធភាពទាំងស្រុង ឬក៏ចំគោលដៅទេ ដូច្នេះគួរមានការកោតសរសើរ ទៅកាន់លទ្ធផលដែលបានបញ្ចប់ និងលើកទឹកចិត្តគ្នា ឱ្យបន្តទៅមុខបន្ថែម ។

៣. យល់ពីលក្ខណៈរបស់ផ្នត់គំនិតរីកចម្រើន ៖ រាល់ការអធិប្បាយអំពីសកម្មភាពល្អៗ គឺជាជំហានមួយ ឈានទៅរកភាពរីកចម្រើន ប៉ុន្តែវានឹងគ្មានតម្លៃអ្វីទាំងអស់ ប្រសិនបើគ្មានការអនុវត្តជាក់ស្តែង ហើយដើម្បីឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព គឺត្រូវមានការលើកទឹកចិត្តឱ្យហ៊ានសាកល្បង ហើយទទួលស្គាល់ថា រាល់ការបោះជំហានមិនមែនសុទ្ធតែទទួលបាននូវភាពជោគជ័យនោះទេ ប៉ុន្តែគួរតែផ្តល់តម្លៃទៅកាន់មេរៀនក្រោយការសាកល្បងទាំងនោះ។ បើស្ថិតក្នុងស្ថានភាព ដែលត្រូវបំពេញភារកិច្ចសហការជាក្រុម គួរជ្រើសយកការជំរុញកម្លាំងចិត្តគ្នា ជំនួសឱ្យការប្រកួតប្រជែងគ្នាតែមួយមុខ។ ហើយអ្វីដែលបន្តធ្វើទៅមុខគឺ វិនិយោគចំពោះការអភិវឌ្ឍសមត្ថភាព ជំនាញ និងចំណេះដឹងទូទៅជានិច្ច។

សារៈសំខាន់នៃការស្វែងយល់អំពីផ្នត់គំនិត គឺអាចឆ្លុះបញ្ចាំងអំពីកម្រិតនៃទស្សនៈផ្ទាល់ខ្លួន និងពង្រឹកវិសាលភាព នៃការផ្សារភ្ជាប់ទំនាក់ទំនងបែបសកល។ ហើយផ្នត់គំនិតទៀតសោត ក៏មានឥទ្ធិពលលើការសម្រេចចិត្ត ការប្រើប្រាស់អារម្មណ៍ដោយភាពឈ្លាសវៃ និងការប្រត្តិបត្តិអាកប្បកិរិយាប្រពៃ។ ផ្នត់គំនិតដែលចម្រាញ់នូវ ផលវិជ្ជមានជំរុញឱ្យបុគ្គលនីមួយៗ ក្លាហានប្រឈមមុខនឹងបញ្ហា មានភាពអំណត់ និងបណ្តុះបាននូវផ្នត់គំនិតបែបរីកចម្រើន និងបញ្ចៀសពីការសង្ស័យលើខ្លួនឯង និងបាតបង់ទំនុកចិត្តជាដើម។ ផ្នត់គំនិតបែបរីកចម្រើន មានឥទ្ធិពលក្នុងការស្វែងរកដំណោះស្រាយបញ្ហា និងការផ្លាស់ប្តូរទៅរកភាពល្អប្រសើរជាងមុន ហើយបំផុសស្មារតីឱ្យចាប់អារម្មណ៍លើការសិក្សារៀនសូត្រពេញមួយជីវិត និងជាជំហានអភិវឌ្ឍន៍ដល់ការសិក្សា និងការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *