ភ្នំពេញ – យុវជនដែលមិនសូវមានទម្លាប់ក្នុងការអាន ឬធ្វើការស្រាវជ្រាវ នៅពេលដែលចូលរួមក្នុងកម្មវិធីជជែកពិភាក្សា ពួកគេនឹងផ្លាស់ប្តូរទម្លាប់ដោយចាប់ផ្តើមចេះស្វ័យសិក្សា ចាប់ផ្តើមអាន និងធ្វើការស្រាវជ្រាវដោយខ្លួនឯង។ នេះជាការលើកឡើងរបស់លោក សំ សុពេជ្រ គ្រូបណ្តុះបណ្តាលជំនាញជជែកពិភាក្សា Brighter Cambodia។
លោក សុពេជ្រ បានបញ្ជាក់ថា ជាបទពិសោធន៍ បេក្ខជនដែលលោកបានបង្វឹកបង្ហាត់កន្លងមកចាប់ផ្តើមមានការផ្លាស់ប្តូរជាមួយទម្លាប់ដែលមិនសូវចូលចិត្តអាន និងស្រាវជ្រាវ បែរមកជាមនុស្សដែលចេះធ្វើកិច្ចការទាំងនោះ រហូតដល់ពេលខ្លះពួកគាត់ជក់ចិត្តធ្វើដោយភ្លេចនៅម៉ោងសម្រាកក៏មាន។ ព្រោះបើមិនអានទេនោះ ពួកគាត់នឹងមិនមានទិន្នន័យគ្រប់គ្រាន់ សម្រាប់ការប្រកួតប្រជែងជាមួយក្រុមផ្សេងៗ ។
តាមប្រសាសន៍របស់លោក សំ សុពេជ្រ ការបញ្ចេញមតិដែលមានប្រសិទ្ធភាព គឺជាមតិទាំងឡាយណាដែលផ្តល់ផលប្រយោជន៍ទៅកាន់អ្នកស្ដាប់ ក្នុងនោះមានបង្ហាញពីបញ្ហាប្រឈម និងដំណោះស្រាយផងដែរ។ ហើយអ្វីដែលលោកបានធ្វើនៅក្នុងវិស័យកម្មវិធីជជែកដេញដោលពិភាក្សានាពេលបច្ចុប្បន្ន គឺការបង្រៀនបេក្ខជនឱ្យចេះនិយាយ, ចេះមើលកាលៈទេសៈ, ការបកស្រាយដោយមានភ័ស្តុតាងមកបញ្ជាក់ និងការស្រាវជ្រាវជាដើម។

ជាការមើលឃើញរបស់លោក សំ សុពេជ្រ បច្ចុប្បន្នយុវជនអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដូចជាទូរស័ព្ទដៃ កុំព្យូទ័រ និងវិធីជាច្រើនក្នុងការបញ្រ្ជាបសារជាសារធារណៈ តាមរយៈមតិយោបល់ផ្ទាល់ខ្លួនរបស់ពួកគេ។ លោកថា ការបញ្ចេញមតិជារឿងល្អ និងជំរុញឱ្យមានភាពរីកចម្រើននៅក្នុងសង្គមមួយ ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែរាល់ការបញ្ចេញមិនមែនមានន័យថា សុទ្ធតែអាចយកទៅប្រើប្រាស់បានទាំងអស់នោះទេ គឺត្រូវមានវប្បធម៌នៃការជជែកដ៏ល្អមួយ។ វប្បធម៌នៃការជជែកដ៏ល្អត្រង់ចំណុចនេះ មានន័យថា ជាការលើកយកទស្សនៈមកបង្ហាញ ដោយផ្អែកលើភ័ស្តុតាង ដោយអំណះអំណាង និងការជជែកដោយសន្តិវិធី។
ដូច្នេះហើយបានជាកម្មវិធីជជែកដេញដោលពិភាក្សាជាកត្តាជំរុញឱ្យការបញ្ចេញមតិរឹតតែមានប្រសិទ្ធភាព ព្រោះវិធីដែលគេយកមកជជែកនៅក្នុងកម្មវិធីប្រភេទនេះ តម្រូវឱ្យបេក្ខជនចេះស្វែងរកព័ត៌មានលម្អិតបន្ថែមពីលើអ្វីដែលពួកគាត់បានដឹង ដោយត្រូវចេះស្រាវជ្រាវឯកសារ បញ្ជាក់ជាមួយអ្នកជំនាញ មានអំណះអំណាងពេលនិយាយ ដែលសុទ្ធសឹងជាទុនយកទៅអនុវត្តន៍ក្នុងដំណើរជីវិតពិត និងជាគំរូល្អទៅកាន់សាធារណៈជន ហើយបំផុសឱ្យមានមូលដ្ឋានក្នុងការជជែកបានប្រសើរជាងមុន។
លោក សំ សុពេជ្យ
«ក្នុងនាមជាបេក្ខជនជជែកដេញដោលពិភាក្សាគឺមិនអាចប្រើប្រាស់ការឆ្លើយតបបែបខឹងសម្បាជាដាច់ខាត ព្រោះការជជែកពិភាក្សា គេវាយប្រហារទៅលើគំនិត មិនមែនវាយប្រហារទៅលើបុគ្គលនោះទេ»

ជាមួយគ្នានេះដែរ លោក សំ សុពេជ្រ យល់ថា យុវជនពីមួយជំនាន់ទៅមួយជំនាន់ គួរតែមានវេទិការនៃការជជែកឱ្យបានច្រើនជាងបច្ចុប្បន្ននេះ ពីព្រោះថា ពួកគាត់អាចនឹងជួបរឿងផ្សេងៗគ្នាដើម្បីចែករំលែក ។ ដោយឡែកចំពោះយុវជនដែលទើបតែចាប់ផ្តើមប្រឡូកក្នុងវិស័យនេះ គួរតែចាប់ផ្តើមស្វែងរកព័ត៌មានពីឥឡូវនេះតែម្តង ហើយមុននឹងដាក់ពាក្យចូលរួមប្រកួតណាមួយ គួរតែមើលពីសវតារនៃកម្មវិធីឱ្យបានលម្អិតជាមុន ដើម្បីងាយស្រួលក្នុងការសម្រេចចិត្ត និងភាពសមស្រប នៃលក្ខណៈសម្បត្តិរបស់កម្មវិធីទៅនឹងតម្រូវការរបស់គេ។ ហើយអ្វីដែលជាភាពចាំបាច់នៃការចូលរួមប្រកួតនោះ គឺបែងចែកពេលវេលា និងឆន្ទៈនៃការសម្រេចគោលបំណង និងការអភិវឌ្ឍខ្លួន៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

តួកគី ផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2026
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































