លោក គីម ដារ៉ា ៖ ការប្រឡងបាក់ឌុបជាការវាស់ស្ទង់សមត្ថភាព មិនមែនជាលទ្ធផលចុងក្រោយនៃជីវិតសិស្សទេ

ភ្នំពេញ- ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប មិនមែនជាលទ្ធផលចុងក្រោយនៃជីវិតនោះទេ ប៉ុន្តែវាជាការវាស់ស្ទង់សមត្ថភាពខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្សក្នុងរយៈពេល១២ឆ្នាំប៉ុណ្ណោះ ដែលមិនអាចកំណត់ពីជោគវាសនារបស់សិស្សបែបណានោះឡើយ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community។

លោក គីម ដារ៉ា បន្ថែមថា ការប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាពសិក្សាក្នុងកម្រិតស្តង់ដារមួយ ដោយ​ក្នុងនោះ​បើ​សិស្សប្រឡងធ្លាក់ គឺដោយសាររៀនមិនទាន់ដល់កម្រិតស្តង់ដារមួយដែលក្រសួងអប់រំកំណត់ ហើយ​ប្រសិនបើសមត្ថភាពរបស់សិស្សដល់កម្រិតស្តង់ដារ មានន័យថា អាចប្រឡងជាប់។

“ខ្ញុំសង្ឃឹមថាសិស្សទាំងអស់ឈប់យល់ច្រឡំថាប្រឡងធ្លាក់បាក់ឌុបជាចុងបញ្ចប់ន័យជីវិត ព្រោះការប្រឡងជាប់បាក់ឌុបក៏មិនមែនជាភាពជោគជ័យបញ្ចប់នៃជីវិតដែរ។ ដូច្នេះ ជីវិតនៅវែឆ្ងាយទៀតដែលយើងត្រូវមើលថែវា ត្រូវរៀនសូត្រពីវា និងត្រូវអភិវឌ្ឍខ្លួនតាមដែលយើងចង់បាន” – លោក គីម ដារ៉ា ។

ស្ថាបនិកសាលាបង្វឹក Startup Community រូបនេះ​បញ្ជាក់ថា ប្រសិនបើឆ្នាំនេះ សិស្សានុសិស្សធ្វើមិនបានល្អ ឬប្រឡងធ្លាក់ វាអាចធ្វើឱ្យឈឺចាប់ដោយសារសមត្ថភាពមិនដល់កម្រិតស្តង់ដារ ប៉ុន្តែសិស្សានុសិស្សត្រូវតែខំប្រឹងរៀនឡើងវិញបន្ថែមទៀត បោះបង់ទម្លាប់អាក្រក់ចោល នោះក៏អាចកសាងខ្លួនបានល្អជាងមនុស្សជាច្រើនទៀតបានផងដែរ។

បើតាម​លោក គីម ដារ៉ា ខ្លួន​លោកផ្ទាល់ចាប់ផ្ដើមផ្លាស់ប្ដូរជីវិតនៅពេលប្រឡងធ្លាក់ឌីប្លូម ចាប់ផ្ដើមមិនពេញចិត្តចំពោះខ្លួនឯង ព្រោះតែចំណាយពេល៩ឆ្នាំក្នុងការសិក្សា ប៉ុន្តែមិនបានស្ថិតក្នុងកម្រិតស្តង់ដារមួយនៃការវាស់ស្ទង់សមត្ថភាព ដូច្នេះទើបលោកចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងពីសិស្សខ្សោយទៅជាសិស្សពូកែ។

  លោក គីម ដារ៉ា

“ខ្ញុំក៏ធ្លាប់ប្រឡងធ្លាក់ឌីប្លូបមួយឆ្នាំ ហើយបើត្រឡប់ទៅមើលពីមុន បើខ្ញុំមិនខំប្រឹងធ្វើវិញដោយសារប្រឡងធ្លាក់ទេ ខ្ញុំនៅតែជាសិស្សកម្រិតមធ្យម រៀនខ្សោយ ត្រឹមមួយជាប់ៗដដែល។ ប្រសិនជាមិនមានរឿងរ៉ាវកើតឡើងក្នុងជីវិតយើង ក៏យើងមិនអាចផ្លាស់ប្ដូរបានដែរ ហើយបទពិសោធន៍ទាំងនោះជួយយើងឱ្យរីកចម្រើនពីមួយលំដាប់ទៅមួយលំដាប់ទៀត”

ជាមួយ​គ្នា​នេះ លោក គីម ដារ៉ា ក៏បានលើកទឹកចិត្តសិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុបនៅប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវខិតខំប្រឡងឱ្យអស់ពីសមត្ថភាព ហើយ​ត្រូវ​គិតថា ការធ្លាក់ ឬជាប់ត្រូវចាត់ទុកជាការវាស់ស្ទង់សមត្ថភាពរបស់ខ្លួន ព្រោះវាមិនមែនជាការបរាជ័យនោះទេ វាជាបទពិសោធន៍នៃជីវិត ប្រឡងធ្លាក់ក៏ជាបទពិសោធន៍ជីវិត ប្រឡងជាប់ក៏ជាបទពិសោធន៍ជីវិត។ ប៉ុន្តែអ្វីដែលចាំបាច់បំផុតត្រូវស្គាល់ពីខ្លួនឯងថា យើងចង់បានអ្វី? ចង់ទៅផ្លូវណាបន្តទៀត?៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។