ពលរដ្ឋ​ជាង៨ពាន់គ្រួសារ នៅ​ស្រុកចំនួន៥ ក្នុងខេត្ត​បន្ទាយមានជ័យ លែងខ្វះខាតប្រព័ន្ធទឹកស្អាតប្រើប្រាស់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ប្រជាពលរដ្ឋជាង៨ពាន់គ្រួសារ រស់នៅ​ស្រុក​ចំនួន៥ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែលតែងតែប្រឈម​មុខ​នឹង​ការ​ខ្វះទឹក ពេលនេះ​ពួកគាត់លែងខ្វះខាតទៀតហើយ ដោយ​ប្រព័ន្ធ​ចែកចាយទឹកស្អាត​សហគមន៍​ថ្មី​ចំនួន២៩ស្ថានីយ គាំទ្រ​ដោយ​អង្គការ​ទស្សនៈពិភពលោក បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ប្រព័ន្ធចែកចាយទឹកស្អាតសហគមន៍ថ្មីចំនួន២៩ ត្រូវបានរចនាឡើងដើម្បី​នាំយកទឹកស្អាតផ្តល់ដល់គ្រួសារចំនួនជាង ៨ពាន់គ្រួសារ នៅទូទាំងស្រុកចំនួន៥ ក្នុងខេត្តបន្ទាយមានជ័យ គឺ ស្រុកស្វាយចេក ភ្នំស្រុក មង្គលបូរី ព្រះនេត្រព្រះ និង ថ្មពួក។ ស្រុកទាំង ៥ នេះ គឺតែងតែប្រឈមមុខនឹងការខ្វះទឹកយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង និងរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

បើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់អង្គការ​ទស្សនៈពិភពលោក គម្រោងប្រព័ន្ធទឹកស្អាតនេះ គឺជាការ​ធ្វើ​រួម​គ្នា​ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយបានដោះស្រាយបញ្ហា និងផ្តល់នូវប្រភពទឹកស្អាតដែលអាចទុកចិត្តបាន និងប្រកបដោយចីរភាព។ ជាមួយនឹងប្រព័ន្ធចែកចាយទឹកស្អាតសហគមន៍ អង្គការទស្សនៈពិភពលោក និងដៃគូរដ្ឋាភិបាល មន្ទីររដ្ឋបាលខេត្ត ក៏បានកសាងសមត្ថភាពសមាជិកគណៈកម្មាធិការគ្រប់គ្រងទឹកចំនួន២៩ស្ថានីយ ដែលតំណាងដោយសមាជិកសហគមន៍ ដើម្បីធានាបាននិរន្តរភាព នៃស្ថានីយទឹកចែកចាយទាំងនោះផងដែរ។

លោក ម៉ៅ ទៀត សមាជិកគណៈកម្មាធិការគ្រប់គ្រងទឹកនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា “ប្រព័ន្ធទឹកស្អាតកំពុងជួយសហគមន៍ និងសុខភាពកុមារដោយកាត់បន្ថយជំងឺរាគ។ ពួកគាត់មិនចាំបាច់ដើរឆ្ងាយពីផ្ទះដើម្បីទៅយកទឹកទៀតទេ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សហគមន៍ ជាពិសេសដោយគាំទ្រសាលារៀនក្នុងការទទួលបានទឹកស្អាត”។

លោក Janes Ginting នាយកជាតិរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ នៅកម្ពុជាបានមានប្រសាសន៍ថា “…យើងអបអរសាទរសមិទ្ធិផលដ៏អស្ចារ្យមួយក្នុងបេសកកម្មរបស់យើង ដើម្បីធានាថា ប្រជាជនកម្ពុជាទទួលបានទឹកស្អាតប្រើប្រាស់ និងមានសុវត្ថិភាពសម្រាប់គ្រប់ៗគ្នា។ នេះគឺជាភស្តុតាងមួយទៀតនៃការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការបង្កើនសមត្ថភាពរបស់សហគមន៍ទាំងអស់នៅកម្ពុជា មិនត្រឹមតែដោះស្រាយតម្រូវការទឹកបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ពង្រឹងភាពធន់ទ្រាំ និងសុខភាពប្រជាជនកម្ពុជាគ្រប់ៗគ្នាផងដែរ។”

ការដាក់​ឱ្យ​ប្រើប្រាស់ប្រព័ន្ធចែកចាយទឹកតាមបំពង់សហគមន៍នេះ គឺជាការគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីឈានដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ៦ ដោយធានាឱ្យមានការគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាពសម្រាប់មនុស្សគ្រប់ៗគ្នា។ វាក៏រួមចំណែកដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលដោយនាំមកនូវការអភិវឌ្ឍប្រកបដោយភាពធន់ទ្រាំ ចីរភាព និងបរិយាបន្ន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *