រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ៖ ពង្រឹងភាពជាពលរដ្ឋល្អ ជាកិច្ចការសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី លើកឡើងថា បញ្ហាប្រឈមដែលស្ត្រីកម្ពុជាកំពុងជួបប្រទះ គឺជាបញ្ហានិយាមសង្គម ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគី។ បើតាម​លោកជំទាវ ការពង្រឹងភាពជាពលរដ្ឋល្អ គឺជាកិច្ចការសំខាន់មួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍសង្គម។

លោកជំទាវកិត្តិបណ្ឌិតបានសង្កត់ធ្ងន់ថា ការលើកកម្ពស់សមភាពយេនឌ័រ តម្រូវឱ្យមានការគាំទ្រពីសង្គមទាំងមូល ប៉ុន្តែនៅតែមានផ្នែកមួយចំនួន ជាពិសេសនៅតំបន់ជនបទ ដែលនិយាមសង្គមនៅតែរឹងមាំ និងមិនទាន់ទទួលស្គាល់ទស្សនៈនេះ។ ដូច្នេះ ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវមានការគាំទ្រពីថ្នាក់ដឹកនាំស្ថាប័នផ្សេងៗ ដើម្បីធានាការបន្តការងារទៅមុខ ហើយមួយទៀតនោះពាក់ព័ន្ធទៅលើស្រ្តីខ្លួនឯង។

“យើងជួយស្រ្តីហើយ យើងបង្កលក្ខណៈងាយស្រួលដើម្បីធ្វើដំណើរបន្តទៅមុខ ក៏ប៉ុន្តែឱ្យស្រ្តីខ្លួនឯង មានភាពក្លាហាន មានទំនុកទុកចិត្តលើខ្លួនឯង ហើយមានភាពចង់ធ្វើអ្វីមួយនៅក្នុងសង្គម! មានន័យថា ស្រ្តីមានក្ដីសុបិននិងព្យាយាមពុះពារ ដើម្បីទៅយកឱ្យបានសេចក្ដីសុបិនរបស់យើង!”

លោកជំទាវ អ៊ឹង កន្ថាផាវី បញ្ជាក់ថា ក្រសួងកិច្ចការនារី តែងតែបើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពដឹកនាំរបស់ស្ត្រី មិនត្រឹមតែក្នុងការងារប៉ុណ្ណោះទេ ថែមទាំងក្នុងការដឹកនាំខ្លួនឯងផងដែរ។ លោកជំទាវបានជំរុញឱ្យស្ត្រីមានភាពក្លាហាន មានទំនុកចិត្តលើខ្លួនឯង និងមានក្តីសុបិនដើម្បីសម្រេចគោលដៅក្នុងជីវិត។

ក្នុងឆ្នាំ២០២៥នេះ ក្រសួងកិច្ចការនារី មានផែនការពង្រឹងភាពជាពលរដ្ឋល្អ និងលើកកម្ពស់អរិយធម៌សង្គម ដោយ​ផ្តោតលើតម្លៃស្ត្រី និងគ្រួសារខ្មែរ។ លោកជំទាវបានរំលេចថា ការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រី គឺជាកិច្ចការចម្បង ដែលនឹងជួយឱ្យស្ត្រីក្លាយជាម្តាយឆ្នើម និងជះឥទ្ធិពលវិជ្ជមានទៅលើកូនៗរបស់ពួកគេ។ លោកជំទាវបន្ថែមថា តួនាទីរបស់មាតាបិតា គឺត្រូវតែបំភ្លឺឡើងវិញ ដើម្បីធានាថា អ្នកទាំងពីរមានកាតព្វកិច្ចចិញ្ចឹមបីបាច់ និងអប់រំកូនៗឱ្យក្លាយជាពលរដ្ឋល្អ។

លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានរំលេចពីសារៈសំខាន់នៃអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ដែលជាយុទ្ធសាស្ត្រមួយក្នុងការកាត់បន្ថយភាពងាយរងគ្រោះ។ លោកជំទាវមានប្រសាសន៍ថា នៅពេលស្ត្រីមានអំណាចសេដ្ឋកិច្ច ពួកគេនឹងមានលទ្ធភាពក្នុងការជ្រើសរើសអ្វីដែលពួកគេចង់ធ្វើក្នុងជីវិត។

យ៉ាងណាក៏ដោយលោកជំទាវជឿជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពជាពលរដ្ឋល្អ គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍប្រទេស ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីបង្កើតសង្គមដែលមានអរិយធម៌ និងសមភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *