ភ្នំពេញ- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសពីការរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ខាងមុខ ដើម្បីជ្រើសរើសជ័យលាភីសរសេរសំបុត្រលើប្រធានបទ “សរសេរសំបុត្រទៅអ្នកដែលមានឥទ្ធិពល ស្តីពីមូលហេតុ និងរបៀបក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ (Write a letter to an influential person about why and how to take action on climate change)”។
កម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិឆ្នាំ២០២២ ធ្វើឡើងក្នុងគោលបំណងជ្រើសរើសសំណេរជ័យលាភីប្រចាំឆ្នាំរបស់សិស្សានុសិស្ស ហើយជ័យលាភីលេខ១ នឹងត្រូវជ្រើសរើសចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិ របស់សហភាពប្រៃសណីយ៍សកល (Universal Postal Union,UPU)។ កម្មវិធីនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យក្នុងការសរសេរ ពិសេសប្រពៃណី នៃការសរសេរសំបុត្រសម្រាប់ការទំនាក់ទំនង និងលើកកម្ពស់ការយល់ដឹងនិងការប្រើប្រាស់វិស័យប្រៃសណីយ៍ សម្រាប់សាធារណជន។
សម្រាប់លក្ខខណ្ឌក្នុងការចូលរួម សិស្សានុសិស្សទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុ៩ ដល់ ១៥ឆ្នាំ ដោយគិតត្រឹមថ្ងៃទី១ឧសភា ឆ្នាំ២០២២ ។ សំបុត្រត្រូវសរសេរជាភាសាខ្មែរ ឬភាសាអង់គ្លេស មិនលើសពី៨០០ពាក្យ ឬ២ទំព័រ សរសេរសំបុត្រដោយដៃផ្ទាល់។ បេក្ខជនត្រូវផ្ញើសំបុត្រតាមសេវាប្រៃសណីយ៍អនុសិដ្ឋ នៃប្រៃសណីយ៍កម្ពុជា ដោយមិនគិតថ្លៃ ឬសេវាបញ្ញើឆាប់រហ័សឯកជន។

បើតាមក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ សម្រាប់ការជ្រើសរើសជ័យលាភី ត្រូវធ្វើជាពីរដំណាក់ ទី១.អត្ថបទដែលចូលរួមទាំងអស់នឹងត្រូវគណៈកម្មការវាយតម្លៃ និងឱ្យពិន្ទុ ផ្អែកលើគំនិតច្នៃប្រឌិត សិល្បៈនៃការសរសេរ និងអត្ថន័យ។ ក្នុងនោះ លទ្ធផលនៃអត្ថបទដែលល្អជាងគេចំនួន១០ នឹងត្រូវជូនដំណឹងតាមរយៈទូរសព្ទដោយក្រុមការងារ និងផ្សព្វផ្សាយក្នុងហ្វេសប៊ុករបស់អគ្គនាយកដ្ឋានប្រៃសណីយ៍។ ទី២ អត្ថបទដែលបានពិន្ទុច្រើនជាងគេ ចំនួន១០ នឹងត្រូវធ្វើបទបង្ហាញពីអត្ថន័យនៃសំបុត្ររបស់ខ្លួននៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២។
សំបុត្រដែលមានបោះត្រាកាលបរិច្ឆេទផ្ញើក្រោយថ្ងៃកំណត់ មិនត្រូវបានទទួលសម្រាប់ការវាយតម្លៃឡើយ ហើយខ្លឹមសារលិខិតដែលលួចចម្លងទាំងស្រុង ឬដោយផ្នែកពីអត្ថបទផ្សេង ពុំត្រូវបានវាយតម្លៃ ដោយអ្នកចូលរួមត្រូវសរសេរសំបុត្រដោយខ្លួនឯង។
សម្រាប់បេក្ខជនផ្ញើសំបុត្រ និងឯកសារចុះឈ្មោះចូលរួមតាមរយៈអ៊ីម៉ែល gdpadmin@mptc.gov.kh ដោយផុតកំណត់ទទួលសំបុត្រត្រឹមថ្ងៃ១៩ ខែមេសា ឆ្នាំ២០២២៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2025
សម្រាប់សិស្សនិស្សិត ក៏ដូចជាសាធារណជន ដែលកំពុងមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើជំនាញបច្ចេកវិទ្យា ដែលជាជំនាញមានតម្រូវការក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ពេលនេះគឺជាឱកាស ដោយសាកលវិទ្យាល័យខេមតិច...
ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2025
ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...
អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ២១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2026
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ កំពុងប្រកាសដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាសផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជាច្រើនកន្លែងសម្រាប់យុវជន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។
រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2026
សម្រាប់យុវជនដែលកំពុងស្វែងរកឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សាជំនាញរហូត
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





























