ក្រសួងប្រៃសណីយ៍ប្រកាសជ្រើសរើសសិស្សានុសិស្សប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣

ភ្នំពេញ – ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលរួម​ប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ លើប្រធានបទ «ចូរស្រមៃថា អ្នកគឺជាវីរៈបុរសដ៏អស្ចារ្យ ហើយបេសកកម្មរបស់អ្នកគឺធ្វើឱ្យផ្លូវថ្នល់ទាំងអស់នៅជុំវិញពិភពលោកកាន់តែមានសុវត្ថិភាពសម្រាប់កុមារ។ ចូរសរសេរសំបុត្រទៅនរណាម្នាក់ដោយពន្យល់នូវការប្រើប្រាស់ឥទ្ធិពលណាមួយដែលអ្នកនឹងត្រូវការដើម្បីសម្រេចបាននូវបេសកកម្មរបស់អ្នក»។

កម្មវិធីប្រកួតនេះ រៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា។ បេក្ខជនជ័យលាភីលេខ១ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ព្រមទាំងត្រូវជ្រើសរើសបន្តឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union)។

លក្ខខណ្ឌនៃការចូលរួម បេក្ខជនត្រូវតែជាសិស្សានុសិស្សសញ្ជាតិខ្មែរ និងមានអាយុពី៩-១៥ឆ្នាំ គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។ បេក្ខជនត្រូវសរសេរសំបុត្រដោយដៃជាភាសាខ្មែរ ឬជាភាសាអង់គ្លេស និងមិនត្រូវលើសពី៨០០ពាក្យ។ លើសពីនេះ ត្រូវសរសេរសំបុត្រដោយខ្លួនឯងផ្ទាល់ ។ ខ្លឹមសារលិខិតដែលលួចចម្លងទាំងស្រុង ឬដោយផ្អែកពីអត្ថបទផ្សេងៗ ពុំត្រូវបានវាយតម្លៃ។

សិស្សានុសិស្សដែលចាប់អារម្មណ៍ចង់ចូលរួមប្រកួតអាចចុះឈ្មោះចូលរួមប្រកួត និងផ្ញើសំបុត្រដែលបានសរសេររួចតាមរយៈសេវាប្រៃសណីយ៍អនុសិដ្ឋ (Registered Mail) របស់ប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬក៏អាចប្រើប្រាស់សេវាបញ្ញើឆាប់រហ័សឯកជន មកកាន់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អគ្គនាយកដ្ឋានប្រៃសណីយ៍ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក រាជធានីភ្នំពេញ។

ផុតកំណត់ទទួលពាក់្យចុះឈ្មោះយ៉ាងយូរត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។  សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://mptc.gov.kh/letter-competition/ ឬទាក់ទងទូរសព្ទ ០២៣ ២៣៤ ៩៩៩ / ០១០ ២៦៥ ៧០០ ឬអ៊ីម៉ែល gdpadmin@mptc.gov.kh ។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...