ឯកឧត្ដម សេរី ជំនះ ៖ ការអនុវត្តគម្រោង STEM ជំរុញសិស្សានុសិស្សឱ្យ​បង្កើនចំណេះដឹង និងស្រឡាញ់មុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា

ថ្លែងក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ (STEM) ឆ្នាំ២០២៥ ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការអនុវត្តគម្រោង STEM ជំរុញសិស្សានុសិស្សបង្កើនចំណេះដឹង និងការស្រឡាញ់របស់សិស្សានុសិស្សលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ព្រមទាំងពង្រឹងជំនាញសតវត្សរ៍ទី២១ ដូចជា ការវិភាគ ការងារជាក្រុម ការប្រាស្រ័យទាក់ទង និងជំនាញឌីជីថល។

រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់ថា ការអនុវត្តគម្រោងនេះ ជំរុញឱ្យយុវជនអាចបង្ហាញសមត្ថភាព ភាពច្នៃប្រឌិត មានបំណិនដោះស្រាយបញ្ហា បង្កើនទំនុកចិត្តលើខ្លួនឯង ជាពិសេសបណ្តុះបណ្តាលឱ្យយុវជនកម្ពុជាមានការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងវិស័យ STEM។ លើសពីនេះ វាក៏ជួយលើកកម្ពស់ទំនួលខុសត្រូវសង្គម និងលើកស្ទួយការចូលរួមរបស់សិស្សក្នុងដំណោះស្រាយបញ្ហាក្នុងសាលារៀន និងសហគមន៍។

ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

ការអប់រំស្ទែម (STEM Education) បានដើរតួនាទីសំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការ​អភិវឌ្ឍប្រទេស តាមរយៈ​ការ​បង្កើត​កម្លាំង​ការងារ​ប្រកប​ដោយសមត្ថភាព និង​គុណភាព​សម្រាប់ការច្នៃប្រឌិត និង​ការ​អភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ​ដែល​មាន​ឥទ្ធិពល​លើ​វិស័យសេដ្ឋកិច្ច និង​សង្គមជាតិ។ ក្នុងបរិបទកម្ពុជា រាជរដ្ឋាភិបាលបានប្តេជ្ញាប្រែក្លាយ​កម្ពុជាទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅឆ្នាំ២០៣០ និង​ជា​ប្រទេស​មានចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ដូចបានគូសបញ្ជាក់​នៅ​ក្នុង​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែល​ក្នុងនោះ​ មុំទី១ នៃបញ្ចកោណទី១ បានសង្កត់ធ្ងន់ជាពិសេស​លើ​ការ​ពង្រឹង​គុណភាព​វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា។

នាពេលកន្លងមក ពោលគឺក្នុងរយៈពេល​ជាង​មួយទសវត្សរ៍ចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រឹងប្រែងលើក​កម្ពស់​ការ​អប់រំស្ទែម​នៅ​តាមសាលារៀន ជាពិសេស​នៅវិទ្យាល័យធនធាន និង​សាលារៀន​បណ្តាញ​តាមរយៈគម្រោង​អភិវឌ្ឍន៍វិស័យអប់រំ​មធ្យមសិក្សា​ទុតិយភូមិ និង​គម្រោង​អភិវឌ្ឍន៍​វិស័យអប់រំ​មធ្យមសិក្សា​ទុតិយភូមិទី២។ ក្រសួងក៏បានរៀបចំគោលនយោបាយ​ស្តីពីការ​អប់រំ STEM (​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា) នៅឆ្នាំ២០១៦។ បន្ថែមលើនេះ ក្រសួងបានអនុម័តផែនការយុទ្ធសាស្រ្ត​វិស័យអប់រំ ២០២៤-២០២៨ ដោយ​បាន​លើកឡើងពីការយកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹង និង​ពង្រីក​ការ​អប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​នៅ​កម្រិតមធ្យមសិក្សា​ផងដែរ។

ជាមួយគ្នានេះ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ (STEM) ឆ្នាំ២០២៥ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញយុវជនកម្ពុជាឱ្យយកចិត្តទុកដាក់លើមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ លោក ម៉ិល ផនសីហា បន្តថា កម្មវិធីនេះមិនត្រឹមតែលើកទឹកចិត្តសិស្សឱ្យធ្វើការស្រាវជ្រាវ និងច្នៃប្រឌិតប៉ុណ្ណោះទេ តែថែមទាំងបណ្តុះបំណិនសំខាន់ៗនៃសតវត្សរ៍ទី២១ ដូចជា ការធ្វើការងារជាក្រុម និងការប្រាស្រ័យទាក់ទងគ្នា តាមរយៈការជជែកវែកញែករកដំណោះស្រាយ។ លើសពីនេះ បណ្ដុះផ្នត់គំនិតសហគ្រិន តាមរយៈការសិក្សាពីតម្រូវការទីផ្សារ គុណតម្លៃគម្រោង និងការគណនាថ្លៃដើមគម្រោង។

ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ នៃក្រសួងអប់រំ បន្ថែមថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១  គឺជាកម្មវិធីក្រៅម៉ោងសិក្សា ជួយយុវជនផ្សារភ្ជាប់ទ្រឹស្ដីមុខវិជ្ជាស្ទែម ដែលរៀននៅសាលាទៅនឹងការអនុវត្តជាក់ស្ដែង  ដើម្បីបង្កើតជាប៉ាន់គំរូ (Prototype)។ លោក ម៉ិល ផនសីហា បន្តថា ភាពជោគជ័យនៃការអនុវត្តនេះ នឹងធ្វើឱ្យយុវជនមានមោទនភាព ស្រឡាញ់ការសិក្សាលើមុខវិជ្ជា STEM កាន់តែខ្លាំង។

លោក ម៉ិល ផនសីហា បញ្ជាក់ថា ថ្វីត្បិតតែយុវជនចូលរួមមកពី ២៥ ខេត្ត-ក្រុង ហើយត្រូវប្រកួតជ្រើសរើសជ័យលាភីលេខ១ លេខ១ លេខ៣ ប៉ុន្តែបេក្ខជនទាំងអស់ត្រូវបានចាត់ទុកជា យុវជនឆ្នើម ដែលបានរួមចំណែកបង្កើតស្នាដៃមានប្រយោជន៍ដល់សាលា និងសហគមន៍ និងទុកសម្រាប់សិស្សប្អូនជំនាន់ក្រោយ។ លោក ម៉ិល ផនសីហា ក៏បានលើកទឹកចិត្តឱ្យយុវជនកម្ពុជា យកចិត្តទុកដាក់សិក្សាមុខវិជ្ជា STEM និងចូលរួមការងារសង្គម ការងារស្ម័គ្រចិត្ត ដើម្បីក្លាយជា មូលធនមនុស្ស ដ៏សំខាន់សម្រាប់ប្រទេសជាតិ ដោយអនុវត្តដំបូងគឺធ្វើជាកូនល្អ សិស្សល្អ និងមិត្តល្អ។

យោង​តាម​របាយការណ៍របស់ក្រសួងអប់រំ បច្ចុប្បន្ន​ការ​អប់រំ​ស្ទែម ត្រូវ​បានដាក់បញ្ចូល និង​អនុវត្ត​នៅ​តាមសាលារៀនសាធារណៈ និង​ឯកជនមួយចំនួន ដោយ​រួមមានការ​រៀបចំបន្ទប់ពិសោធន៍ស្ទែម (STEM Labe) និង​ការ​រៀនបែបគម្រោង (Project-Based Learning) និងការ​បណ្តុះបណ្តាល​គ្រូអប់រំស្ទែម​ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...