កម្មវិធីប្រឡងប្រជែងគណិតវិទ្យា MOSC ផ្តល់​ឱកាស​ឱ្យ​សិស្ស​មក​ពីគ្រប់តំបន់បញ្ចេញសមត្ថភាព​លើ​មុខ​វិជ្ជាគណិតវិទ្យា

ភ្នំពេញ – កម្មវិធីប្រឡង​ប្រជែងគណិតវិទ្យា MOSC ត្រូវ​បាន​បង្កើត​ឡើងកាលពីឆ្នាំ​២០២០ ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​កម្ពុជា មិនថា​នៅ​តាម​បណ្តាខេត្ត និង​ជនបទ មានឱកាស និង​លទ្ធភាព​ក្នុង​ការ​ចូលរួម​បញ្ចេញ​សមត្ថភាព​លើ​មុខ​វិជ្ជាគណិតវិទ្យា ។ ក្នុងរយៈពេល​៣ឆ្នាំ​កន្លងមកនេះ កម្មវិធីប្រកួតប្រជែង​គណិតវិទ្យា MOSC ទទួលបានការ​ចូលរួមពី​សិស្សានុសិស្សជាង ១ម៉ឺននាក់ មក​ពីសាលានានា​នៅទូទាំងប្រទេស។

សម្រាប់ឆ្នាំ​២០២៣នេះ ដោយ​ទទួលបានការ​គាំទ្រពីមជ្ឈមណ្ឌលស្រាវជ្រាវ និង​អប់រំបរមាណូ​កម្ពុជា, កម្មវិធីប្រកួតប្រជែង​គណិតវិទ្យា​ MOSC ( Mathematics Outstanding Students Cambodia) កំពុងរៀបចំការប្រកួតប្រជែងគណិតវិទ្យាលើកទី៣ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ និងសម្រាប់កុមារថ្នាក់ទី៤ ដល់ទី៦ លើកទី១ ឆ្នាំ២០២៣ ។

លក្ខខណ្ឌនៃការចូលរួមប្រកួត MOSC សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ បេក្ខជនអាចធ្វើការចុះឈ្មោះតាមរយៈអនឡាញ (តម្រូវបង់ប្រាក់១ដុល្លារ) ជាសិស្សកំពុងសិក្សាថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មានឧបករណ៍សម្រាប់ប្រឡងដូចជា Smartphone, Tablet ឬកុំព្យូទ័រសម្រាប់ការប្រឡង (ត្រូវមាន២គ្រឿងដោយសម្រាប់ការប្រឡង និងមួយទៀតសម្រាប់ចាប់សកម្មភាពពេញរបស់បេក្ខជនប្រឡង )។ ជាមួយគ្នានេះ ការប្រឡងនឹងត្រូវធ្វើឡើងទៅលើ២វិញ្ញាសារ រួមមាន គណិតវិទ្យា(រយៈពេល១ម៉ោង៣០នាទី ) ស្មើនឹង៨០% និងតក្កវិទ្យា(រយៈពេល៣០នាទី) ស្មើនឹង២០% ។

បេក្ខជនដែលទទួលបានលទ្ធផលចាប់ពី៨៥%ឡើងទៅនឹងទទួលបានជ័យលាភីកម្រិត A  លទ្ធផលចាប់ពី៧០% ដល់៨៤% នឹងទទួលបានកម្រិត B លទ្ធផលចាប់ពី៥៥%ដល់៦៩%នឹងទទួលបានជ័យកម្រិត C ។ ដោយឡែក បេក្ខជនដែលទទួលបានលទ្ធផលពិន្ទុចាប់ពី៥៥%ឡើងទៅនឹងទទួលបានជ័យលាភីកិត្តិយសតាមកម្រិតនិទ្ទេសដែលមានវិញ្ញាបនបត្របញ្ជាក់ជូន ។

ដោយឡែក​សម្រាប់លក្ខខណ្ឌ នៃការប្រកួតប្រជែង MOSC For kids (សម្រាប់កុមារ) សិស្សថ្នាក់ទី៤ ដល់ទី៦ គឺត្រូវ​ចុះឈ្មោះតាមអនឡាញ(ឥតគិតថ្លៃ) ហើយអាចចូលរួមប្រឡងតាមរយៈប្រព័ន្ធអនឡាញ ។ ការប្រឡងមានរយៈពេល៦០នាទី លើវិញ្ញាសាគណិតវិទ្យា និងតក្កវិទ្យា មានឧបករណ៍សម្រាប់ប្រឡងដូចជា Smartphone, Table ឬកុំព្យូទ័រ សម្រាប់ប្រឡង។

គួរបញ្ជាក់ដែរថា ក្នុងករណីលទ្ធផលប្រឡងរបស់បេក្ខជនជ័យលាភីមេដាយពិន្ទុស្មើគ្នានឹងត្រូវមានការប្រឡងជាលើកទី២ និងមានករណីលើកលែងក្នុងការបង់ប្រាក់សម្រាប់បេក្ខជនដែលមិនមានលទ្ធភាពពេលចុះឈ្មោះប្រកួតប្រជែង ។

កាលបរិច្ឆេទចុះឈ្មោះសម្រាប់ MOSC ចាប់ពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ ។ ហើយ​សម្រាប់ការប្រកួតប្រជែង MOSC For Kids ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ ០៩៧ ៥២៥ ៩៧៩៦/ ០៩២ ៥៦២ ១៥៦ ឬតាមរយៈសារអេឡិចត្រូនិច Email: mosccambodia@gmail.com ។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...