ក្រសួងបរិស្ថាន និង UNESCO ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិរក្សប្រភពទឹកក្រោមដី និងបេតិកភណ្ឌប្រកបដោយនិរន្តរភាព

នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយលោក Sardar Umar Alam ប្រធានប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌។

ក្នុងឱកាសនោះ លោក Sardar Umar Alam បានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ CMDA RPSC លើកទី២ ព្រមទាំងកិច្ចសហប្រតិបត្តិការបន្តនៃគម្រោង CMDA (Cambodia – Mekong River Delta Aquifer) ដែលផ្តោតលើការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវប្រភពទឹកក្រោមដីរួមគ្នារវាងកម្ពុជា និងវៀតណាម នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ។

គម្រោងនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងជលប្រភពក្រោមដី តាមរយៈការពង្រឹងការបំពេញបន្ថែមទឹកក្រោមដីឆ្លងដែន និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

គម្រោង CMDA ទទួលបានមូលនិធិពី GEF (មូលនិធិបរិស្ថានសកល) អនុវត្តដោយ FAO (អង្គការស្បៀងអាហារ និងកសិកម្ម) និងដំណើរការដោយ IUCN (សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ) ដោយមាន UNESCO (អង្គការយូណេស្កូ) ក្នុងភាពជាដៃគូ។

ស្របនឹងការលើកឡើងនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ជាអនុសាសន៍ក្នុងការបង្កើតតំបន់អភិរក្សជីវមណ្ឌល និងឧទ្យានភូគព្ភសាស្ត្រថ្មីៗនៅកម្ពុជា ដោយឯកឧត្តមរដ្ឋមន្រ្តី បានជូនជាគំនិតពិចារណាលើការដាក់បញ្ចូល កោះស្រឡៅ ដែលជាកោះសក្តានុពលមួយ ឱ្យក្លាយជាកោះអាព្យាក្រឹតកាបូន និងគ្មានសំរាមប្លាស្ទិកដំបូងគេបង្អស់នៅកម្ពុជា។ លើសពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងបរិស្ថាន ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ UNESCO និងដៃគូពាក់ព័ន្ធ ដើម្បីពន្លឿនការអនុវត្តគម្រោងនេះ ដោយផ្តោតលើការធ្វើផែនទី និងវាយតម្លៃអត្រាថយចុះនៃធនធានទឹកក្រោមដី ដើម្បីធានានិរន្តរភាពទឹកនៅកម្ពុជាសម្រាប់ពេលអនាគត។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពី យុទ្ធសាស្ត្រចិញ្ចឹមឃ្មុំជាតិ ដែលមានគោលដៅជំរុញការផលិតទឹកឃ្មុំក្នុងស្រុក និងការលើកកម្ពស់ជីវភាពសហគមន៍ ជាពិសេសនៅក្នុងតំបន់ការពារ ដោយឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការផលិតជាចម្បង និងការធ្វើឱ្យសហគមន៍មានភាពជាម្ចាស់លើផលិតផលទាំងនោះ ដើម្បីធានាបាននូវនិរន្តរភាព និងគុណភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *