ភ្នំពេញ- ក្រសួងអប់រំបានទទួលព្យូទ័រយួរដៃចំនួន ០២គ្រឿង កុំព្យូទ័របន្ទះចំនួន ១០២គ្រឿង និងម៉ាស៊ីនបញ្ចាំងស្លាយ LCD ចំនួនមួយគ្រឿងពីអង្គការយូណេស្កូ ប្រើប្រាស់សម្រាប់ការងាររង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅក្នុងគម្រោង STPEcam-GPE3 ។ ពិធីប្រគល់និងទទួលសម្ភារៈអេឡិចត្រូនិកនេះបានធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការយូណេស្កូ ដែលបានឧបត្ថម្ភសម្ភារអេឡិចត្រូនិកទាំង ដល់ក្រសួងអប់រំ យុវជន និងកីឡា មិនតែប៉ុណ្ណោះអង្គការយូណេស្កូបានសហការអនុវត្តរង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៃគម្រោងពង្រីកកម្មវិធីអប់រំគ្រូនៅកម្ពុជា(STEPcam-GPE3) តាមប្រព័ន្ធអនឡាញ។

ឯកឧត្តមបន្តថា នៅតាមសាលារៀនចំនួន ៣៤០ ក្នុងខេត្តគោលដៅចំនួន០៩ បានអនុវត្តរង្វាយតម្លៃនៅឆ្នាំ២០២០ ហើយគ្រោងនឹងធ្វើការរង្វាយតម្លៃនៅចុងឆ្នាំ២០២២ បន្តទៀត ដើម្បីឱ្យការអនុវត្តរង្វាយតម្លៃ អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង (EGRAនិងEGMA) ក្លាយជាមធ្យោបាយមួយដែលអាចយកមកប្រើសម្រាប់វាស់វែងគុណភាព នៃលទ្ធផលសិក្សារបស់សិស្សប្រកបដោយភាពត្រឹមត្រូវ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន លើកទឹកចិត្តមន្ត្រីអនុវត្តទាំងអស់ត្រូវពង្រឹងសមត្ថភាពប្រើប្រាស់កម្មវិធី Tangerine នៅក្នុង Tablet ដើម្បីគ្រប់គ្រង និងប្រមូលទិន្ន័យតេស្តរង្វាយតម្លៃអំណានដំបូង និងគណិតវិទ្យាដំបូង។ ជាពិសេសសហការជាមួយគ្រប់ដៃគូអភិវឌ្ឍក្នុងអនុវត្តគម្រោងទាក់ទងនឹងអំណាន និងគណិតវិទ្យាថ្នាក់បូង ដើម្បីសិក្សាស្វែងយល់ក៍ដូចជាពិនិត្យមើលការអនវត្តកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅប្រទេសកម្ពុជា។

តាមការបញ្ចាក់របស់ រដ្ឋលេខាធិការក្រសួងអប់រំត្រូវពង្រីងកិច្ចសហការជាមួយនាយកដ្ឋានជំនាញ និងនាយកដ្ឋានពាក់ព័ន្ធក្នុងការប្រើប្រាស់កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូងឱ្យបានដល់គ្រប់សាលារៀនបឋមសិក្សានៅទូទាំងប្រទេស។ ទន្ទឹមគ្នានេះ ចូលរួមពិភាក្សាជាមួយអ្នកពាក់ព័ន្ធ និងគ្រូបង្រៀន ដើម្បីរិះរកវិធីសាស្រ្តបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ជាពិសេសលើផ្នែកដែលរកឃើញថាមានបញ្ហាខ្លាំង។ ជាពិសេស ចូលរួមពង្រឹងការបញ្ជា្របវិធីសាស្រ្តបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅតាមស្ថាប័នបណ្តុះបណ្តាលគ្រូ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យអាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2024
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្សនារីដែលរស់នៅតាមបណ្តាខេត្តដែលកំពុងសិក្សា...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2025
មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេសក្នុងការសិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































