ស្វាយរៀង – លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទម្លាប់រស់នៅកង្វះអនាម័យជាមូលហេតុចម្បងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារ និងបណ្តាលឱ្យកុមារកើតជំងឺដង្កូវព្រូន ។ លោកជំទាវបានលើកឡើងដូចនេះ នៅក្នុងពិធីសម្ពោធបង្គន់អនាម័យ និងបរិក្ខាលាងសម្អាតដៃ នៅសាលាបឋមសិក្សាតាស្អាង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធនេះ ។

លោកជំទាវបណ្ឌិត សឿ សុជាតា មានប្រសាសន៍បញ្ជាក់ថា ការរស់នៅកង្វះអនាម័យបណ្តាលឱ្យកុមារមានភាពស្លេកស្លាំង ឈានទៅកង្វះអាហារូបត្ថម្ភ ប្រឈមនឹងបញ្ហាក្រិន ដែលបន្ទុចបង្អាក់ដល់ការលូតលាស់ផ្នែករាងកាយនិងស្មារតីរបស់កុមារ។ លើសពីនេះ កង្វះអនាម័យបណ្តាលឱ្យមានជំងឺរាគ ជំងឺផ្លូវដង្ហើមស្រួចស្រាល ជំងឺខ្វះអាហារូបត្ថម្ភ និងជំងឺភ្នែកក្រហមជាដើម ។
លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ៖
“សូមអាណាព្យាបាល ឬមាតាបិតាសិស្ស ត្រូវចូលរួមជំរុញកូនចៅរបស់ខ្លួនឱ្យអនុវត្តការលាងសម្អាតដៃឱ្យបានគ្រប់ៗគ្នានៅតាមគ្រួសាររបស់ខ្លួន”

ស្របគ្នានេះដែរ លោកជំទាវបណ្ឌិត សឿ សុជាតា បានបន្តទៀតថា បង្កើតទម្លាប់អនុវត្តអនាម័យល្អជួយបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ។ ការអប់រំអនាម័យនៅតាមសាលារៀននឹងជួយកុមារផ្លាស់ប្ដូរទៅរករបៀបរស់នៅដែលមានអនាម័យល្អប្រសើរនៅតាមគ្រួសារ ។
ជាមួយគ្នានេះ ការប្តេជ្ញាចិត្តអនុវត្តសកម្មភាពសុខភាពសិក្សាទាំងអស់គ្នា គឺជាការរៀបចំអនាគតសម្រាប់អ្នកជំនាន់ក្រោយ ដើម្បីធានាការរស់នៅប្រកបដោយសុវត្ថិភាព ការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ សូមជម្រាបថា អង្គការ UNICEF បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រកម្មវិធីទឹកស្អាត អនាម័យ និងការគ្រប់គ្រងអនាម័យពេលមករដូវនៅខេត្តចំនួន និងពិសេសជួយកសាងបង្គន់អនាម័យ បរិក្ខាលាងសម្អាតដៃដល់សាលារៀន ចំនួន៣៤ នៅខេត្តស្វាយរៀង ។ ខេត្តស្វាយរៀង បានក្លាយជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ១០០% ដោយសារប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សានៅប្រទេសចិន ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2026
សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/02/2024
កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អតីតពលករវិលត្រឡប់មកពីប្រទេសថៃ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2026
ជាឱកាសសម្រាប់បងប្អូនអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលជាគ្រឹះស្ថានសាធារណៈស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

ក្រសួងការងារផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2024
តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































