មន្ត្រីក្រសួងអប់រំ ៖ ទម្លាប់កង្វះអនាម័យជាមូលហេតុចម្បងប៉ះពាល់ដល់ការលូតលាស់រាងកាយនិងស្មារតីកុមារ

ស្វាយរៀង – លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទម្លាប់រស់នៅកង្វះអនាម័យជាមូលហេតុចម្បងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារ និងបណ្តាលឱ្យកុមារកើតជំងឺដង្កូវព្រូន ។ លោកជំទាវបានលើកឡើងដូចនេះ នៅក្នុងពិធីសម្ពោធបង្គន់អនាម័យ និងបរិក្ខាលាងសម្អាតដៃ នៅសាលាបឋមសិក្សាតាស្អាង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធនេះ ។

លោកជំទាវបណ្ឌិត សឿ សុជាតា មានប្រសាសន៍បញ្ជាក់ថា ការរស់នៅកង្វះអនាម័យបណ្តាលឱ្យកុមារមានភាពស្លេកស្លាំង ឈានទៅកង្វះអាហារូបត្ថម្ភ ប្រឈមនឹងបញ្ហាក្រិន ដែលបន្ទុចបង្អាក់ដល់ការលូតលាស់ផ្នែករាងកាយនិងស្មារតីរបស់កុមារ។ លើសពីនេះ កង្វះអនាម័យបណ្តាលឱ្យមានជំងឺរាគ ជំងឺផ្លូវដង្ហើមស្រួចស្រាល ជំងឺខ្វះអាហារូបត្ថម្ភ និងជំងឺភ្នែកក្រហមជាដើម ។

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ៖

“សូមអាណាព្យាបាល ឬមាតាបិតាសិស្ស ត្រូវចូលរួមជំរុញកូនចៅរបស់ខ្លួនឱ្យអនុវត្តការលាងសម្អាតដៃឱ្យបានគ្រប់ៗគ្នានៅតាមគ្រួសាររបស់ខ្លួន”

ស្របគ្នានេះដែរ លោកជំទាវបណ្ឌិត សឿ សុជាតា បានបន្តទៀតថា បង្កើតទម្លាប់អនុវត្តអនាម័យល្អជួយបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ។ ការអប់រំអនាម័យនៅតាមសាលារៀននឹងជួយកុមារផ្លាស់ប្ដូរទៅរករបៀបរស់នៅដែលមានអនាម័យ​ល្អ​ប្រសើរនៅ​តាមគ្រួសារ ។

ជា​មួយ​​គ្នានេះ ការប្តេជ្ញាចិត្តអនុវត្តសកម្មភាពសុខភាពសិក្សាទាំងអស់គ្នា គឺជាការរៀបចំអនាគតសម្រាប់អ្នកជំនាន់ក្រោយ ដើម្បីធានាការរស់នៅប្រកបដោយសុវត្ថិភាព ការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ សូម​ជម្រាបថា អង្គការ UNICEF បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រកម្មវិធីទឹកស្អាត អនាម័យ និងការគ្រប់គ្រងអនាម័យពេលមករដូវនៅខេត្តចំនួន និងពិសេសជួយ​កសាងបង្គន់អនាម័យ បរិក្ខាលាងសម្អាតដៃដល់សាលារៀន ចំនួន៣៤ នៅខេត្តស្វាយរៀង ។ ខេត្តស្វាយរៀង បានក្លាយជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំង​ស្រុង​ ១០០% ដោយសារប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...