ក្រសួងការងារកំពុងត្រៀម​ខ្លួនរៀបចំទិវាជាតិ​អប់រំបណ្តុះបណ្តាល​បច្ចេកនិងវិជ្ជាជីវៈ 

ភ្នំពេញ – ឆ្នាំ២០២២ ជា​ឆ្នាំទី៥ ដែលកម្ពុជាបានប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ។ ទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស​នឹង​ប្រារព្ធ​​នៅថ្ងៃទី១៥ ខែមិថុនា ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និង​ភាពប្រកួតប្រជែងខ្ពស់” ។ រាជរដ្ឋាភិបាលបាន​​ណែនាំ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈឱ្យ​ទទួល​បន្ទុក​រៀបចំ​ទិវាជាតិនេះ ដោយ​អនុវត្ត​ឱ្យ​បានត្រឹម​ត្រូវ​តាមវិធានការ​សុខាភិបាល។

ទន្ទឹមនេះ ក្រសួង​ការងារត្រូវ​រៀបចំ​ផលិត​ជាវីដេអូ និង​ខ្លឹមសារ​ឯកសារផ្សេងៗ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការ​ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និង​វិស័យ​ឯកជន ដើម្បីធ្វើការ​ផ្សព្វផ្សាយឱ្យ​បានទូលំទូលាយទូទាំងប្រទេស។

ជាមួយ​គ្នា​នេះ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធនានា ត្រូវ​ចូលរួម​សហការ​គាំទ្រ និង​ផ្សព្វផ្សាយ​គ្រប់មធ្យោបាយ​នានា ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ​២០២២ តាមអង្គភាព​រៀងៗខ្លួន។

ដោយឡែករដ្ឋបាលខេត្តនីមួយៗ ត្រូវ​រៀបចំទិវា​ជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ​២០២២ ដោយមានការ​ចូលរួមពីមន្ទីរការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈសាធារណៈ ឯកជន និង​អង្គការ សមាគម ដែល​ស្ថិត​ក្នុង​ដែនដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវ​មាន​ចលនាលើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួមពីវស័យ​ឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ផងដែរ។


រាជរដ្ឋាភិបាល​ក៏​បានធ្វើការអំពាវនាវ​ដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក អង្គការ​មិន​មែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និង​បងប្អូនជនរួមជាតិទាំងអស់ សូមចូលរួម និង​ផ្សព្វផ្សាយ​ទិវាជាតិនេះ ឱ្យ​បានផុសផុល​ឱឡារិកអធិកអធម​ទូទាំងប្រទេស។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ​​បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជា​រៀងរាល់ឆ្នាំជាទិវា​ជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុង​គោល​បំណង​ដើម្បី​លើកកម្ពស់​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយទៅ​ដល់​សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និង​ផ្នែក​ឯកជន ឱ្យ​បាន​យល់អំពីសារៈសំខាន់ នៃ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ហៅថា ធីវេទ (TVET) ក្នុងការជំរុញ​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ទីផ្សារងារ​ទាំងក្នុង និង​ក្រៅប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...