ក្រសួងអប់រំ ដាក់​ឱ្យ​អនុវត្ត​ស្តង់ដាសាលា​មធ្យមសិក្សា​ចំណេះទូទៅ​សាធារណៈគំរូ

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​នូវ​ស្តង់ដាសាលា​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈគំរូ និង​អង្គវិបស្សនាគម្រោង USESDP-2 STEP UP។

ការដាក់ឲ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ និងអង្គវិបស្សនានេះឡើង ក្នុងគោលបំណងសំខាន់បី គឺ ៖ ១)ការប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះ ទូទៅសាធារណៈគំរូ និងយន្តការអនុវត្ត ២)ការពិនិត្យឡើងវិញនូវវឌ្ឍនភាព និងទិសដៅអនុវត្តបន្តរបស់ គម្រោង USESDP 2 និងគម្រោង STEP UP ៣)ការបញ្ចូលវិធីសាស្ត្របង្រៀនសាលាជំនាន់ថ្មីទៅក្នុង សាលារៀនគំរូ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានដាក់ចេញវិធានការ​គន្លឹះចំនួន ៤ ក្នុងគោលដៅគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សា រដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ទី១).ការពង្រឹង អភិបាលកិច្ចសាលារៀន, ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីល ធម៌ និងឥរិយាបថ របស់សិស្ស, ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈ កម្មវិធីអាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, ទី៤). ការជំរុញ និងលើកទឹក ចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យ ស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ»។

បន្ថែមពីលើនេះ ក្រសួងអប់រំ ក៏បានកំណត់អាទិភាពចំនួន ៤ បន្ថែមទៀត គឺ ទី៥).ការអប់រំឌីជីថល, ទី៦).ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ទី៧).ការកសាងប្រព័ន្ធនិងការ អភិវឌ្ឍសមត្ថភាព, និង ទី៨) ការអភិវឌ្ឍការអប់រំកាយនិងកីឡា។

បើតាមប្រសាសន៍របស់ ឯកឧត្តម ហង់ជួន ណារ៉ុន ក្រសួងអប់រំក៏បានយកចិត្តទុកដាក់លើគ្រូបង្រៀន ដោយចាត់ទុកថា គ្រូបង្រៀននៅកម្ពុជានឹងត្រូវទទួលបានការជឿទុកចិត្តនិងការទទួលស្គាល់ថាជា “អ្នកផលិតចំណេះដឹង ពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ”។

ជាមួយគ្នានេះ ក្រសួងអប់រំ ក៏​បានការពង្រឹងអភិបាលកិច្ចសាលារៀនមានគោលដៅកែលម្អលទ្ធផលសិក្សារបស់សិស្សផ្លាស់ប្តូរវប្បធម៌សាលារៀន ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅ ម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស, ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ ។

យ៉ាងណាក៏ដោយ “ស្តង់ដាសាលារៀន គំរូ” សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ត្រូវ​បានកំណត់ស្តង់ដារចំនួន៥ រួមមាន ៖ ស្តង់ដាទី១ ផ្តោតលើ លទ្ធផលសិក្សារបស់សិស្ស, ស្តង់ដាទី២ ផ្តោតលើ ការបង្រៀននិងរៀន, ស្តង់ដាទី៣ ផ្តោតលើ ការចូលរួមរបស់សហគមន៍, ស្តង់ដាទី៤ ផ្តោតលើ ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និង ស្តង់ដាទី៥ ផ្តោតលើ គណនេយ្យភាពរបស់សាលារៀន។

ជារួម លក្ខណៈសម្បត្តិ នៃសាលារៀនគំរូ រួមមាន ទី១.សាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្តង់ដាសាលារៀនគំរូ, ទី២. សាលារៀនមានស្វ័យភាពក្នុងការងារផែនការ​កែលម្អ​សាលារៀន ផែនការ​កែលម្អថ្នាក់រៀន និង​ផ្តល់​ការ​អភិវឌ្ឍវិជ្ជាជីវៈ​ជាប្រចាំដល់ គណៈគ្រប់គ្រងនិងគ្រូបង្រៀន, ទី៣. សិស្សត្រូវបានធ្វើតេស្តស្តង់ដា​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ដើម្បីបម្រើ​ដល់​ការ​កែលម្អ​ការ​បង្រៀន និងរៀន ការជួយសិស្សរៀនយឺត និងផ្តល់ព័ត៌មានដល់មាតាបិតា ឬអ្នកអាណាព្យាបាល​និង​សហគមន៍, ទី៤. គ្រូបង្រៀនប្រើប្រាស់លទ្ធផលតេស្ត ដើម្បីកែលម្អ​ការ​បង្រៀន និងទទួលបានការ​អភិវឌ្ឍគុណវុឌ្ឍិជាប្រចាំ, ទី៥. ការបង្កើតសកម្មភាព​ក្រៅម៉ោងសិក្សា ដើម្បីការអប់រំ​ចរិយាធម៌ និងសីលធម៌, ទី៦. ការយកចិត្តទុកដាក់ដលើសុខភាពសិក្សា និង ទី៧. ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍ ក្នុងការ​គាំទ្រ និង​អភិវឌ្ឍសាលារៀន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%