ក្រសួងអប់រំ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ចំនួនបី នៃ​សហគមន៍​សង្គម-វប្បធម៌អាស៊ាន

ភ្នំពេញ – ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២ ក្រសួងអប់រំ យុវជន និង​កីឡា និង​ជា​តំណាង​ជាតិ​សម្រាប់​សហគមន៍​សង្គម​-វប្បធម៌អាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​ចំនួន៣ តាមរយៈ​ប្រព័ន្ធអនឡាញ។

បើយោង​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងអប់រំ យុវជន និង​កីឡា សម្រាប់​កិច្ច​ប្រជុំទាំង៣នេះ ក្នុងនោះកិច្ច​ប្រជុំ​ចំនួន២ នឹងត្រូវ​ដឹកនាំ​ដោយ​ ឯកឧត្តម ឌី ខាំបូលី ប្រធាន​ឧត្តម​មន្រ្តីសហគមន៍​សង្គម-វប្បធម៌អាស៊ាន ដោយទី១ គឺកិច្ចប្រជុំ​លើកទី៥ នៃក្រុមការងារ​អាស៊ាន​សម្រាប់​អនុវត្ត​សេចក្តីថ្លែង​ការណ៍​ស្តីពី​វប្បធម៌ នៃការ​បង្ការសម្រាប់​សង្គម​មួយ​ប្រកបដោយ​សន្តិភាព បរិយាបន្ន ភាព​ជា​សះស្បើយ សុខភាព និង​សុខដុមនីយកម្ម ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២២ និងទី២ កិច្ចប្រជុំ​ឧត្តម​មន្រ្តី​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​លើកទី៣២ ដែល​នឹង​ប្រប្រឹត្តទៅ​នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២២។

ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា និងជាប្រធានក្រុមប្រឹក្សា​សហគមន៍​សង្គម-វប្បធម៌អាស៊ាន នឹងដឹកនាំកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សង្គម-វប្បធម៌អាស៊ានលើកទី២៧ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២២។

កិច្ច​ប្រជុំ​ទាំងបីនេះ នឹងពិនិត្យ​ពិនិត្យ​ឡើង​វិញ​អំពីវឌ្ឍនភាពនានា នៃ​កិច្ច​ប្រជុំ​ឧត្តម​មន្រ្តីសហគមន៍​សង្គម​-វប្បធម៌ អាស៊ាន​លើកទី៣១, កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សហគមន៍​សង្គម-វប្បធម៌លើកទី២៦ និង​កិច្ច​ប្រជុំអាស៊ានពាក់ព័ន្ធនាពេលកន្លងមក។

ក្នុងនាមជា​ប្រធានក្រុមប្រឹក្សា​សហគមន៍​សង្គម-វប្បធម៌អាស៊ាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នឹងជម្រាបជូនអង្គប្រជុំ អំពីមិទ្ធផលសំខាន់ៗ, អាទិភាព, ឯកសារលទ្ធផល និង​ព្រឹត្តិការណ៍​អម ដែលនឹង​ត្រូវ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២២ ក្រោម​មូលបទ «អាស៊ានរួមគ្នា​ធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ កិច្ចប្រជុំក៏នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅលើ​ទិសដៅ​ជាយុទ្ធសាស្រ្ត​ក្នុង​ការ​អនុវត្ត​សេចក្តីសម្រេចនានា​របស់ប្រមុខ​ថ្នាក់ដឹកនាំ​អាស៊ាន និង​ដៃគូអាស៊ាន ផែនការលម្អិត​សហគមន៍​សង្គម-វប្បធម៌អាស៊ាន ផែនការ​លម្អិតអន្តរសរសរស្តម្ភ និង​ក្នុង​ការ​ពង្រឹង និងពង្រីក​ទំនាក់ទំនង ក្នុង​ចំណោម​ប្រទេស​សមាជិកអាស៊ាន និង​ដៃគូអាស៊ានទាំងអស់ ដើម្បីថែរក្សា និង​លើក​កម្ពស់​មជ្ឈភាព សាមគ្គីភាព និង​ឯកភាព​អាស៊ាន សំដៅឆ្ពោះ​ទៅការ​កសាង និង​អភិវឌ្ឍសហគមន៍អាស៊ាន។

សូមបញ្ជាក់ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា​ «​អាស៊ាន​» (ASEAN) ផ្ដោត​សំខាន់​លើ​សសរស្ដម្ភ​សហគមន៍ ៣ គឺ សសរស្ដម្ភ​សហគមន៍​នយោបាយ-សន្តិសុខ សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ច និង​សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​។ សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌​គឺជា​សសរស្ដម្ភ​​ទី​ ៣ ដែល​ទើបតែ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០១៥ និង​ក្នុង​គោលបំណង​សម្រេច​ឱ្យបាន​នូវ​សក្ដានុពល​ពេញលេញ​នៃ​ប្រជាជាតិ​អាស៊ាន​។ សម្រាប់​ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌ ​ត្រូវ​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលជា​តំណាង​ជាតិ​សម្រាប់​ក្រុមប្រឹក្សា​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​កម្ពុជា ​​ដោយមាន​ការចូលរួម​ពី​សំណាក់ ១១ ក្រសួង-ស្ថាប័ន​ដែល​ទទួលបន្ទុក​លើ​ ១៥ ​វិស័យ​គឺ (១) គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (២) ក្រសួង​កិច្ចការនារី (៣) ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា (៤) ក្រសួងបរិស្ថាន (៥) ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ (៦) ក្រសួង​មុខងារសាធារណៈ (៧) ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ (៨) ក្រសួង​អប់រំ យុវជន និង​កីឡា (៩) ក្រសួង សុខាភិបាល (១០) ក្រសួង​ព័ត៌មាន និង (១១) ក្រសួង​អភិវឌ្ឍន៍ជនបទ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ជប៉ុន ផ្តល់អាហារូបករណ៍ (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត ២៤កន្លែង ដល់មន្ត្រីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2026

អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា (JDS) ផ្តើម​ប្រកាស​ផ្តល់​សម្រាប់​មន្ត្រីរាជការ​កម្ពុជា

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។