ក្រសួងអប់រំរកឃើញបេក្ខជន ១៦ក្រុមបន្តទៅ​វគ្គជម្រុះជុំទី២ កម្មវិធីជជែ​កដេ​ញ​ដោ​ល​យុវជនថ្នាក់ជាតិ២០២២

ភ្នំពេញ- វគ្គជម្រុះជុំទី១ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៩-២០ និងថ្ងៃទី ២៦-២៧ ខែកុម្ភៈ កន្លងទៅ បានរកឃើញបេក្ខជនចំនួន ១៦ក្រុមនឹងបន្តចូលរួមប្រកួតនៅវគ្គជម្រុះជុំទី២ នៅថ្ងៃទី០៨-០៩ ខែមេសា ឆ្នាំ២០២២ ខាងមុខ ។

លទ្ធផលវគ្គជម្រុះជុំទី១ វិទ្យាល័យដែលបានបន្តទៅវគ្គជម្រុះជុំទី២ សរុបចំនួន ១៦ក្រុម មានដូចជា វិទ្យាល័យសម្ដេចហ៊ុនសែន ប៉ើស២ ខេត្តត្បូងឃ្មុំ, វិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនចរិយាវង្ស ខេត្តកែប, សាលាសុវណ្ណភូមិ សាខាទី៨ ខេត្តបន្ទាយមានជ័យ, វិទ្យាល័យហ៊ុន សែនប្រាសាទបាគង ខេត្តសៀមរាប, វិទ្យាល័យហ៊ុន សែនកំពង់ចាម ខេត្តកំពង់ចាម, វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ខេត្តរតនគិរី និងវិទ្យាល័យហ៊ុនសែនស្វាយជ្រុំ ខេត្តស្វាយរៀង ។

ទន្ទឹមគ្នានេះ សាលារៀនជំនាន់ថ្មី វិទ្យាល័យ ព្រែកលាប, សាលាសុវណ្ណភូមិទី៧ ខេត្តបាត់ដំបង, វិទ្យាល័យហ៊ុនសែន ជាំក្សាន្ត ខេត្តព្រះវិហារ, វិទ្យាល័យហ៊ុនសែន កំពង់កុង ខេត្តកណ្ដាល, សាលារៀនសុណ្ណភូមិទី២៥ ខេត្តតាកែវ, សាលារៀនមីគីវ៉េ រាជធានីភ្នំពេញ, សាលារៀនប៊ែលធី អន្តរជាតិរាជធានីភ្នំពេញ, វិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ និងវិទ្យាល័យហ៊ុនសែន តាំងគោក ខេត្តកំពង់ធំ ។

លោក ស៊ីវ ឧត្តម មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២នេះ ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​បណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា ចេះដោះស្រាយបញ្ហា មានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ក្នុងការបញ្ចេញមតិ ពង្រឹង​ជំនា​ញត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែកគំនិត ការនិយាយសាធារណៈដល់យុវសិស្សកំពុងសិក្សានៅថ្នាក់ទី១១ កម្រិតថ្នាក់វិទ្យាល័យ។ សូមបញ្ជាក់ថា ក្នុងចំណោមបេក្ខជនចំនួន ៣២ក្រុមមកវិទ្យាល័យទាំង៣២ ទូទាំងរាជធានី-ខេត្ត បានប្រកួតជជែកដេញដោលលើប្រធានបទចំនួន ១៦​ប្រធាន​បទ​ ក្នុងនោះចំនួន ៨ប្រធានបទប្រកួតនៅពីថ្ងៃទី១៩-២០ ខែកុម្ភៈ និងចំនួន ៨ប្រធានបទទៀតប្រកួតនៅពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ​២០២២កន្លងទៅ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...