ភ្នំពេញ- វគ្គជម្រុះជុំទី១ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៩-២០ និងថ្ងៃទី ២៦-២៧ ខែកុម្ភៈ កន្លងទៅ បានរកឃើញបេក្ខជនចំនួន ១៦ក្រុមនឹងបន្តចូលរួមប្រកួតនៅវគ្គជម្រុះជុំទី២ នៅថ្ងៃទី០៨-០៩ ខែមេសា ឆ្នាំ២០២២ ខាងមុខ ។

លទ្ធផលវគ្គជម្រុះជុំទី១ វិទ្យាល័យដែលបានបន្តទៅវគ្គជម្រុះជុំទី២ សរុបចំនួន ១៦ក្រុម មានដូចជា វិទ្យាល័យសម្ដេចហ៊ុនសែន ប៉ើស២ ខេត្តត្បូងឃ្មុំ, វិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនចរិយាវង្ស ខេត្តកែប, សាលាសុវណ្ណភូមិ សាខាទី៨ ខេត្តបន្ទាយមានជ័យ, វិទ្យាល័យហ៊ុន សែនប្រាសាទបាគង ខេត្តសៀមរាប, វិទ្យាល័យហ៊ុន សែនកំពង់ចាម ខេត្តកំពង់ចាម, វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ខេត្តរតនគិរី និងវិទ្យាល័យហ៊ុនសែនស្វាយជ្រុំ ខេត្តស្វាយរៀង ។

ទន្ទឹមគ្នានេះ សាលារៀនជំនាន់ថ្មី វិទ្យាល័យ ព្រែកលាប, សាលាសុវណ្ណភូមិទី៧ ខេត្តបាត់ដំបង, វិទ្យាល័យហ៊ុនសែន ជាំក្សាន្ត ខេត្តព្រះវិហារ, វិទ្យាល័យហ៊ុនសែន កំពង់កុង ខេត្តកណ្ដាល, សាលារៀនសុណ្ណភូមិទី២៥ ខេត្តតាកែវ, សាលារៀនមីគីវ៉េ រាជធានីភ្នំពេញ, សាលារៀនប៊ែលធី អន្តរជាតិរាជធានីភ្នំពេញ, វិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ និងវិទ្យាល័យហ៊ុនសែន តាំងគោក ខេត្តកំពង់ធំ ។

លោក ស៊ីវ ឧត្តម មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២នេះ ប្រារព្ធឡើងក្នុងគោលបំណងបណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា ចេះដោះស្រាយបញ្ហា មានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ក្នុងការបញ្ចេញមតិ ពង្រឹងជំនាញត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែកគំនិត ការនិយាយសាធារណៈដល់យុវសិស្សកំពុងសិក្សានៅថ្នាក់ទី១១ កម្រិតថ្នាក់វិទ្យាល័យ។ សូមបញ្ជាក់ថា ក្នុងចំណោមបេក្ខជនចំនួន ៣២ក្រុមមកវិទ្យាល័យទាំង៣២ ទូទាំងរាជធានី-ខេត្ត បានប្រកួតជជែកដេញដោលលើប្រធានបទចំនួន ១៦ប្រធានបទ ក្នុងនោះចំនួន ៨ប្រធានបទប្រកួតនៅពីថ្ងៃទី១៩-២០ ខែកុម្ភៈ និងចំនួន ៨ប្រធានបទទៀតប្រកួតនៅពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2026
ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2025
កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































