សិក្សាជំនាញរដ្ឋបាលសាធារណៈសក្តិសមសម្រាប់អ្នកមានបំណងចង់ក្លាយជាមន្រ្តីរាជការ

ភ្នំពេញ – ប្រសិនបើប្អូនៗសិស្សានុសិស្ស​បានកំណត់ទិសដៅ​ថា ខ្លួនចង់ក្លាយជា​មន្រ្តីរាជការ ជំនាញរដ្ឋបាលសាធារណៈ គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក សេង ប៊ុន​មាន ​អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានចំណេះដឹងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន និង​ជា​នាយកកម្មវិធី​សច្ច​ធម៌​ប្រវត្តិ​សាស្រ្តរបស់​សហភាពសហព័ន្ធយុវជន​កម្ពុជា ។

បើតាមអ្នកជំនាញ​ដែល​បញ្ចប់ការសិក្សា​ថ្នាក់អនុបណ្ឌិតរដ្ឋបាលសាធារណៈ មកពី​សាកលវិទ្យាល័យស៊ីនហួរ ក្រុងប៉េកាំង រូបនេះថា ការរៀនជំនាញរដ្ឋបាល​សាធារណៈ គឺមានមុខវិជ្ជាច្រើននិយាយអំពីគោលនយោបាយសាធារណៈ ច្បាប់សហលក្ខន្តិកៈ និយាយអំពីមុខងារសាធារណៈ ច្បាប់និងនីតិផ្សេងៗ​ដែល​ពាក់​ព័ន្ធ​ទៅនឹ​ងមន្រ្តីរាជការ ។ ដូច្នេះវាអាចជាចំណេះដឹងមួយសម្រាប់អ្នកដែល​ត្រៀមលក្ខណៈ ក្លាយទៅជាមន្រ្តីរាជការ ។

អ្វីជារដ្ឋបាលសាធារណៈ ?

បើតាមការឱ្យ​និយមន័យរបស់​លោក សន ប៊ុនមាន រដ្ឋបាលសាធារណៈ គឺជាដំណើរ​ការ​រៀបចំ​ប្រព័ន្ធ​រដ្ឋ អង្គភាពរដ្ឋ គោល​នយោបាយសាធារណៈ និង​ទំនើបកម្ម ដើម្បីឆ្លើយតប​នឹង​តថភាពសង្គម និង​ប្រយោជន៍​រួម ។ សម្រាប់អ្នកដែលចូលចិត្តអាន ចូលចិត្តតាមដានព័ត៌មានសង្គម សេដ្ឋកិច្ច នយោបាយ វាគឺជាផ្នែកមួយនៃទេពកោសល្យដែលអាចចាប់យកជំនាញនេះបាន ។

បើមើលទៅលើកម្មវិធីសិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុងរយៈពេល៤ឆ្នាំ ជំនាញ​រដ្ឋបាល​សាធារណៈ គេ​នឹង​សិក្សា​ទៅលើប្រវត្តិវិទ្យា វប្បធម៌ទូទៅ សេដ្ឋកិច្ច វិទ្យាសាស្រ្តនយោបាយ ស្ថិតិ ភូមិវិទ្យា ភាសា នីតិរដ្ឋបាល នីតិព្រហ្មទណ្ឌ រដ្ឋប្បវេណី ព្រមទាំងប្រវត្តិទំនាក់ទំនងអន្តរជាតិ ជាដើម ។

សម្រាប់​នៅបរទេសវិញ បើតាម​លោក ប៊ុនមាន មានប្រសាសន៍ថា របៀបសិក្សា​របស់គេ​អាច​ខុសពីកម្ពុជាតិចតួច ដោយ​គេ​ធ្វើការ​សិក្សា​លើការ​វិភាគ​លើ​គោល​នយោ​បាយដែលកំពុងអ​នុវត្តន៍ របៀបនៃការគ្រប់គ្រងអង្គភាព និង​ការ​ស្រាវជ្រាវ អភិបាលកិច្ច ការអភិវឌ្ឍ ការ​គ្រប់គ្រង​និងការអនុវត្ត​ជាក់ស្តែងនៅក្នុងប្រទេស និង​ក្នុង​តំបន់ ហើយ​សិក្សាពីវប្បធម៌ អរិយធម៌ ក៏​ដូចជាសិល្បៈ​ក្នុងការដឹកនាំ ។

ហេតុអ្វីត្រូវរៀនជំនាញរដ្ឋបាលសាធារណៈ?

ជាបទពិសោធន៍​របស់​លោក ប៊ុនមាន ការៀនជំនាញរដ្ឋបាល​សាធារណៈ នឹងផ្តល់នូវសមត្ថភាព​ដល់​យើងដូចជា ស្វែងយល់អំពីទំនាក់ទំនង​ការងារ រវាង​ស្ថាប័​ន​រដ្ឋ និង​ឯកជន, ចេះពីការធ្វើលិខិតរដ្ឋបាល និងនិតិវិធីនានា ដើម្បីចូលរួមក្នុងដំណើរការគ្រប់គ្រងរដ្ឋ ។

យ៉ាងណាក៏ដោយ ​​​​ប្រសិនបើ​យើងមិនមែនជាមន្រ្តីរាជការ ជំនាញ​មួយ​នេះ ក៏​អាច​ប្រើប្រាស់​នៅ​ក្នុង​ការងារ​សង្គមស៊ីវិល ឬ​ក៏​វិស័យ​ឯកជនផងដែរ ដោយ​ទៅ​កាន់​កា​​រ​ងារជាអ្នករដ្ឋបាល ជាអ្នកគ្រប់គ្របបុគ្គលិក ជាអ្នករៀបផែនការទីផ្សារ ជាអ្នក​ធ្វើទំនាក់ទំនងរវាងស្ថាប័នរដ្ឋជាមួយរដ្ឋ រដ្ឋជាមួយឯកជន ហើយជាពិសេស​នោះ​ធ្វើ​ទៅ​លើការងារកសាងគោលនយោបាយសាធារណៈ ។

ដូច្នេះសម្រាប់​ប្អូនៗសិស្សានុសិស្ស​ដែល​ចង់សិក្សា​ទៅលើជំនាញរដ្ឋបាលសាធារណៈ លោក សន ប៊ុនមាន លើកទឹកចិត្តដល់ប្អូនៗ​ឱ្យ​អភិវឌ្ឍន៍​សមត្ថភាព ពង្រឹង​ជំនាញសំខាន់ៗចំនួន២ គឺជំនាញរឹង (Hard Skill) ដូចជារូបវិទ្យា គណិតវិទ្យា ហើយពិសេស​បំផុត​នោះ​គឺវិទ្យាសាស្រ្ត​សង្គម ។

លោក សន ប៊ុនមាន បានបញ្ជាកថា អ្នកដែលរៀនពាក់ព័ន្ធនឹងរដ្ឋបាល​សាធារណៈភាគច្រើន គឺអាចថាជាអ្នកដែលចូលចិត្តអាន ចូលចិត្ត​រៀន​ពីវិទ្យាសាស្រ្ត​សង្គ​ម​​ច្រើន​ ។ អ្នកដែលចូលចិត្តអាន អ្នកដែលចូលចិត្តតាមដានព័ត៌មានសង្គម នយោបាយផ្សេងៗ អាចក្តាប់បានស្ថានភាពសង្គម ជាពិសេស​ការ​អនុវត្ត​គោល​នយោ​បាយ​នៅក្នុងតំបន់ជាដើម ។

សម្រាប់ជំនាញមួយទៀតនោះ គឺជំនាញទន់ (Soft Skill) ដូចជាការ​ប្រើប្រាស់​កុំព្យូទ័រ ការប្រើប្រាស់​បណ្តាញ​សង្គមផ្សេងៗ​ជា​ដើម ដោយ​លោក​បានលើក​ឡើងថា បើយើងអត់ចេះប្រើកុំព្យូទ័រ យើង​ចូល​ការងារ​យឺត ហើយ​និង​ឆ្ងាយជាងគេ។ ជាមួយ​គ្នា​នេះ បណ្តាញ​សង្គម ក៏​មានប្រយោជន៍​ផងដែរ ប៉ុន្តែ​សូមប្រើបណ្តាញសង្គមឱ្យ​ត្រូវជាមួយ​យើង ស្របជាមួយពេលវេលារបស់យើង ហើយនឹងចំណេញដល់ខ្លួនយើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...