ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ នឹង​ប្រារព្ធ​ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ភ្នំពេញ – យោង​តាម​សារាចរ​ណែនាំរបស់​រាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជា​នឹង​រៀបចំប្រារព្ធ​ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ សម្រាប់​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «យុវជនដើម្បីវប្បធម៌​ជាតិ» ក្នុងគោល​បំណង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​ចូលរួម​កាន់តែស​កម្ម​ឡើង​ថែមទៀត ដើម្បីចូលរួម​ថែរក្សា​ និង​ការពារ​មរតកវប្បធម៌ជាតិ ។

សម្រាប់ទិវាវប្បធម៌ជាតិ​នៅឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា​បានធ្វើ​ការ​ណែនាំ​តាមរយៈសារាចរទៅ​ដល់​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី អង្គការ សមាគម សហគមន៍ និង​វិស័យ​ឯកជន​ដែល​កំពុង​ប្រតិបត្តិ​ការ​នៅ​ក្នុងវិស័យ​វប្បធម៌ ដើម្បីរួម​គ្នា​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​ឱ្យ​បានទូ​លំ​ទូលាយ ទាំងនៅ​លើទីតាំង​ផ្ទាល់ និង​តាម​បណ្តាញ​សង្គម។

ជាមួយ​គ្នា​នេះ ក្រសួងព័ត៌មានក៏​ត្រូវ​រៀបចំ​កម្មវិធីផ្សព្វផ្សាយ​ដើម្បីអបអរ​ទិវា​វប្បធម៌ជាតិ ៣មីនា ឱ្យ​ទូលំទូលាយ​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ជាតិ និង​ឯកជន ដែល​រួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​បំផុស​ឱ្យ​សាធារណជន​យល់ដឹង និង​ចូលរួម​កាន់តែ​សកម្មនៅ​ក្នុង​កា​រថែរក្សា លើក​ស្ទួយ​តម្លៃ និង​អភិវឌ្ឍវប្បធម៌ជាតិ សីលធម៌​សង្គម និង​សុខដុម​នីយកម្ម​សង្គម ដោយ​មិន​មាន​ការ​រើសអើងផ្នែក​នយោបាយ ជំនឿ សាសនា និង​ពណ៌សម្បុរ ។

បើតាម​សារាចរដដែល ក្រសួងអប់រំ យុវជន និង​កីឡា និង​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវសហការ​ផ្សព្វផ្សាយ​វប្បធម៌ជាតិ និង​ខ្លឹមសារ​ទិវា​វប្បធម៌ជាតិ​ដល់​សិស្ស ​និស្សិត ដោយ​អនុវត្ត​តាមគន្លង​ប្រក្រតីភាពថ្មី ។

ក្រសួងទេសចរណ៍វិញ ត្រូវ​ផ្សព្វផ្សាយ​វប្បធម៌ជាតិ និង​ខ្លឹមសារ​ទិវាវប្បធម៌​ជាតិ ដល់​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ តាមរយៈ​ទីភ្នាក់ងារ​ទេសចរណ៍ ប្រតិបត្តិករ​ទេ​សច​រណ៍ រមណីយដ្ឋាន​ទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​គ្រប់ប្រភេទ។

សារាចររបស់រាជរដ្ឋាភិបាល ក៏​បានណែនាំទៅ​ដល់គ្រប់លំនៅដ្ឋាន គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សាលារៀន រោងចក្រ សហគ្រាសរដ្ឋ និង​ឯកជន ត្រូវ​ចូលរួមអបអរ​ទិវាវប្បធម៌ជាតិ តាមគន្លង​ប្រក្រតីភាពថ្មី និង​តាម​មធ្យោបាយផ្សេងៗ​ដែលមាន ដូចជាការ​លើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សា​យ​សិល្បៈ​វប្បធម៌ ឬ​សកម្មភាព​សមរម្យ​នានា នៅទីតាំង​របស់ខ្លួន ក៏​ដូចជា​តាម​បណ្តាញ​សង្គម ឱ្យ​បានព្រមៗគ្នា​នាថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២២។

គួរ​បញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ​២០០៦មក រាជរដ្ឋាភិបាលកម្ពុជា​បាន​កំណត់​យក​ថ្ងៃទី៣ ខែមីនា ជា​រៀងរាល់ឆ្នាំ​សម្រាប់​រៀបចំ​ប្រារព្ធ «ទិវាវប្បធម៌ជាតិ» ។ ទិវាវ​ប្ប​​ធម៌ជាតិ គឺជា​ទិវាដ៏​មានសារៈសំខាន់​មួយ​របស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹក​ដល់​គុណូបការៈ​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំ​ង​ចិត្ត ​កម្លាំង​បញ្ញា និង​អាយុជីវិត ក្នុងការ​បង្កើត ថែរក្សា និង​ការពារសម្បត្តិវប្បធម៌ដ៏​សម្បូរបែប និង​មានតម្លៃ​មិន​អាច​កាត់ថ្លៃបាន បន្សល់ទុក​មក​ដល់​កូន​ចៅ​ជំនា​ន់​ក្រោយ។ សូមជម្រាបដែរថា ទិវាវប្បធម៌ជាតិ ក៏​ជា​ឱកាស​ដ៏​មានតម្លៃមួយ​ដើម្បីបំផុស​នូវ​ស្មារតី​ស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​អត្តសញ្ញាណជាតិ ក្នុង​ចំណោមប្រជាពលរដ្ឋ​ខ្មែរគ្រប់រូប ពិសេស​ក្នុង​ស្រទាប់​យុវជន​ដែលត្រូវ​បន្ត​វេនអភិរក្ស លើក​ស្ទួយ​តម្លៃ និង​អភិវឌ្ឍវប្បធម៌​ជាតិ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមស្រប​តាម​គោល​នយោបាយ​ជាតិស្តីពីវិស័យ​វប្បធម៌ និង​កម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។