ក្រសួងអប់រំចាត់ទុកការបង្កើនសកម្មភាពវិនិយោគកុមារតូច រួមចំណែកលើកកម្ពស់អត្រាចូលរៀននៅបឋមសិក្សា

ភ្នំពេញ- បង្កើនការវិនិយោគកុមារតូចនឹងធានាបានការបង្កើនអត្រាចូលរៀននៅបឋមសិក្សា កាត់បន្ថយការបោះបង់ការសិក្សា ក៏ដូចជាជាត្រួតថ្នាក់ ជាពិសេសគឺបង្កើនគុណភាព និងប្រសិទ្ធភាពគ្រប់កម្រិតសិក្សា ។ ទន្ទឹមគ្នានេះ សមត្ថភាពនិងគុណភាពធនធានមនុស្ស ផ្ដើមចេញពីមូលដ្ឋានគ្រឹះកុមារតូចជាឬសគល់ដ៏សំខាន់ ។ នេះបើផ្អែកតាមប្រសាសន៍ ឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច កាលពីថ្ងៃអង្គារ៍កន្លងទៅ នៅក្នុងសន្និបាទប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ ឯកឧត្តម ប្រាក់ កុសល មានប្រសាសន៍ថា ការអប់រំកុមារតូសំដៅលើការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ រួមមាន ផ្នែកសង្គម ផ្លូវចិត្ត ចំណេះដឹង និងផ្លូវកាយ ដើម្បីស្ថាបនាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រពេញមួយជីវិតនិងសុខុមាលភាព ស្របជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តម ប្រាក់ កុសល

“ការស្ថាបនាមូលដ្ឋានគ្រឹះកុមារ ជាចំណុចសំខាន់ដែលចាំបាច់ត្រូវត្រៀមសម្រាប់កុមារ មុននឹងបញ្ជូនពួកគេទៅរៀនថ្នាក់ទី១ នៅសាលាបឋមសិក្សា ក៏ដូចជាបន្តទៅរៀនថ្នាក់ខ្ពស់ៗជាងនេះបន្តទៀត”

ប្រធាននាយកដ្ឋានអប់រំកុមារតូច បន្ថែមថា ការផ្ដោតទៅលើការគាំពារ និងអភិវឌ្ឍកុមារតូច មានសារៈសំខាន់បំផុត ពីព្រោះជារយៈពេលដ៏សំខាន់ពាក់ព័ន្ធនឹងការអភិវឌ្ឍខួរក្បាលដ៏សំខាន់របស់កុមារ ។ ស្របគ្នានេះ ឯកឧត្តម បន្តថា ធនធានដ៏សំខាន់របស់មនុស្សគឺផ្ដើមចេញវ័យដំបូង គឺចាប់ផ្ដើមពីអាយុ ០ឆ្នាំ រហូតទៅដល់វ័យមុន ៦ឆ្នាំ ។

ឯកឧត្តម ប្រាក់ កុសល បញ្ជាក់បន្ថែមថា កុមារដែលមានបញ្ហាក្រិន គឺដោយសារការយកចិត្តទុកដាក់របស់ឪពុកម្ដាយចំពោះកូនក្នុងវ័យដំបូងមិនបានដិតដល់ ។ ឯកឧត្តម ប្រាក់ បន្តថា នៅក្នុងវ័យដំបូងនេះ កោសិកាខួរក្បាលរបស់កុមារមានមុខងារផ្សេងៗគ្នា កោសិកាខួរក្បាលរបស់កុមារខ្លះមានមុខងារ​ទទួលបន្ទុកផ្នែកគណិតវិទ្យា កោសិកាខួរក្បាលរបស់កុមារខ្លះមានមុខងារ​ទទួលបន្ទុកផ្នែកភាសា និងកោសិកាខួរក្បាលរបស់កុមារខ្លះមានមុខងារ​ទទួលបន្ទុកផ្នែកការស្ដាប់ជាដើម។

ប្រសាសន៍ឯកឧត្តម ប្រាក់ កុសល

“កោសិកាខួរក្បាលរបស់កុមារមានរីកចម្រើនបន្ទាប់ពីកើតមក បើសិនជាមាតាបិតា អ្នកពាក់ពន្ធទាំងឡាយធ្វែសប្រហែសក្នុងអំឡុងពេលដ៏សំខាន់របស់កុមារក្នុងវ័យដំបូងពីអាយុ ០ឆ្នាំ រហូតដល់ក្រោម ៦ឆ្នាំ គឺអាចនឹងហួសពេលវេលា”

ឯកឧត្តម ប្រាក់ កុសល បន្ថែមទៀតថា ឪពុកម្ដាយភាគច្រើនតែយល់ថាកូនៗរបស់ពួកគាត់រៀនពូកែក៏ដោយសារក្រុមគ្រួសារជាប្រភេទមនុស្សមាន IQ ខ្ពស់ ដោយសារមានធនធាន និងការហូបចុកល្អ។ ឯកឧត្តមបន្តថា កាលពីឆ្នាំ២០១៧ របាយការណ៍បូកសរុបរបស់ រដ្ឋមន្រ្តីក្រសួងអប់រំ នៅក្នុងសន្និសិទ្ធអន្តរជាតិមួយនៅខេត្តសៀមរាប បានបញ្ជាក់ថា ភាពជោគជ័យរបស់មនុស្សមិនសំដៅតែលើ IQ (Intelligence quotient) មួយមុខនោះទេ ប៉ុន្តែត្រូវការធាតុផ្សំដ៏ទៃទៀត។

ឯកឧត្តមប្រធាននាយកដ្ឋានអប់រំកុមារតូច បន្តថា កុមារមាន IQ តែមួយមុខមិនអាចឱ្យពួកគេទទួលបានជោគជ័យនោះទេ គឺទាមទារឱ្យមាន EQ (Emotional Quotient) ដែលត្រូវការអភិវឌ្ឍផ្នែកអារម្មណ៍ និងការអភិវឌ្ឍផ្នែកទទួលខុសត្រូវ ។ លើសពីនេះ ការស្រាវជ្រាវបានបង្ហាញថា មិនត្រឹមតែមាន IQ, EQ នោះឡើយ គឺទាមទារឱ្យមាន SQ (Social Quotient) និងរបកគំហើញថ្មីមួយទៀតគឺ AQ (Advertise Quotient)  ដែលជាការអត់ធ្មត់ មានន័យថាកុមារ ហានប្រឈមជាមួយភាពលំបាក។

តាមការបញ្ជាក់របស់ ឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច IQ, EQ, SQ និង AQ ដែលបានរៀបរាប់ខាងលើត្រូវតែផ្ដល់ឱ្យកុមារ ដើម្បីឱ្យកុមារក្លាយជាមនុស្សជោគជ័យនៅក្នុងជីវិតនាពលអនាគតបាន ដែលនេះជាចំណុចសំខាន់ដែលទាមទារឱ្យមាតាបិតាមានការយកចិត្តទុកដាក់ ។ ទន្ទឹមគ្នានេះ សម្រាប់គ្រួសារដែលមានការយកចិត្តទុកដាក់ទៅលើកុមារក្នុងវ័យនេះ គឺកូនៗរបស់ពួកគាត់ទទួលបានភាពជោគជ័យហើយអាចកាត់បន្ថយកង្វល់ទាំងឡាយបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...