ភ្នំពេញ- ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលចិន សិក្សានៅសាកលវិទ្យាល័យហាប៊ីន ឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍នេះផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់២៥ ទៅ ៣០កន្លែង និងថ្នាក់បណ្ឌិត ១០ ទៅ ១៥កន្លែង ។

សម្រាប់ការសិក្សានឹងស្រាវជ្រាវអំពីសុវត្ថិភាពនុយក្លេអ៊ែរ, ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរ និងឧបករណ៍, រ៉េអាក់ទ័រនុយក្លេអ៊ែរ កម្ដៅធារាសាស្ត្រ, រូបវិទ្យានៃរ៉េអាក់ទ័រនុយក្លេអ៊ែរ, វិស្វកម្មវដ្តឥន្ធនៈនុយក្លេអ៊ែរ, បច្ចេកវិទ្យា និងការពារវិទ្យុសកម្ម ។
បេក្ខជនត្រូវស្របតាមលក្ខខណ្ឌមួយចំនួនដូចជា មិនមានសញ្ជាតិចិន មានសុខភាពល្អ ជាបេក្ខជនដែលមានបទពិសោធន៍ ឬបានបញ្ជប់ថ្នាក់បរិញ្ញាបត្រក្នុងវិស័យវិស្វកម្មនុយក្លេអ៊ែរ អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អក្នុងការសរសេរ អាន និងធ្វើទំនាក់ទំនងផ្សេងៗ ។ ជាមួយគ្នានេះ បេក្ខជនគួរតែមានចំណេះដឹងផ្នែកគណិតវិទ្យា និងរូបវិទ្យា មានសមត្ថភាព និងស្នាកៃល្អក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ។
បេក្ខជនត្រូវមានអាយុក្រោម៣៥ឆ្នាំ និងមានសញ្ញាបត្របរិញ្ញាបត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងអាយុ៤០ឆ្នាំ ជាមួយសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់សម្រាប់ថ្នាក់បណ្ឌិត 4។ បេក្ខភាពដែលទទួលបានអាហារូបករណ៍នឹងទទួលបានការគាំទ្រពីអាហារូបករណ៍ដូចជា ថ្លៃចុះឈ្មោះចូលរៀន ថ្លៃបង់សាលាក្នុងរយៈពេលសិក្សា ថ្លៃស្នាក់នៅ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត ១២០០ដុល្លារក្នុងមួយឆ្នាំ និងប្រាក់ប្រចាំខែជាងបីពាន់យ័នសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៣៥០០យ័ន សម្រាប់ថ្នាក់បណ្ឌិត។

គួរបញ្ជាក់ដែរថា អាហារូបករណ៍មិនមានផ្ដល់ជូនក្នុងការចំណាយលើសំបុត្រយន្តហោះទៅមក និងថ្លៃស្នាក់នៅរបស់គ្រួសារនៃបេក្ខជនឡើយ ។ សម្រាប់ព័ត៌មានបន្ថែមនិស្សិតអាចចូលទៅកាន់តំណភ្ជាប់ https://mp.weixin.qq.com/s/owWoH584E5D0HDyOrmlYTg ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2024
អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2025
បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2026
ជាឱកាសសម្រាប់និស្សិតទាំងពីរភេទដែលកំពុងសិក្សាជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសមន្រ្តីហាត់ការមកបម្រើការងារចំនួន ៨រូប ក្នុងនោះជំនាញនីតិសាស្រ្ត...

ឱកាសសិក្សាឥតគិតថ្លៃ ៖ សាលាមធ្យមវិចិត្រសិល្បៈ ប្រកាសជ្រើសរើសសិស្សចូលរៀន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2026
សាលាមធ្យមវិចិត្រសិល្បៈ ដែលជាគ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅ និងបច្ចេកទេសជំនាញវិជ្ជាជីវៈសិល្បៈ ស្ថិតក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការប្រឡងជ្រើសរើសសិស្សានុសិស្សទាំងពីរភេទ...

អាហារូបករណ៍ ១០០% ៥៥ កន្លែង កម្រិតបរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2026
អាហារូបករណ៍ ១០០% ចំនួន ៥៥ កន្លែងសិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2025
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល

អាហារូបករណ៍៥០កន្លែងទៅសិក្សានៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2023
កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌា ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ និងបរិញ្ញាបត្ររង ចំនួន២១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2026
ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































