ក្រសួងស្នើ​ឱ្យ​ប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារសាយប័រ ដែលកំពុងកើនឡើងនៅកម្ពុជា

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​ឱ្យដឹង​តាម​រយៈ​សេចក្តីជូនដំណឹងមួយ​កាលពីល្ងាចថ្ងៃទី២៦ មិថុនា ថា គេបានរកឃើញមានការវាយប្រហារសាយប័រមកលើវេបសាយ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដែលការវាយប្រហារនោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។

ជាមួយ​គ្នានេះ ក្រសួងប្រៃសណីយ៍ ក៏​បាន​ក្រើនរម្លឹកទៅ​ដល់ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការវាយប្រហារដែលអាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្តល់សេវា​អនឡាញ​ ប្រព័ន្ធដែលមានព័ត៌មានសំខាន់ៗដែលអាចនាំឱ្យលេចធ្លាយ និងការលួចគ្រប់គ្រងកាន់កាប់គណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធឈានដល់ការលួចព័ត៌មាន ឬលួចចូលគ្រប់គ្រងប្រព័ន្ធជាដើម។

ស្វែងយល់អំពីការវាយប្រហារ DoS

យោងតាម​ឯកសារ​របស់ការិយាល័យ​ឆ្លើយតបបន្ទាន់ នៃកុំព្យូទ័រ, Denial of Service (DoS) គឺជាប្រភេទនៃការវាយប្រហារលើសេវាកម្ម (service) សម្រាប់ដំណើរការអ្វីមួយ ឧទាហរណ៍ប្រព័ន្ធបណ្តាញ ឬ Web service ដែលការវាយប្រហារនោះធ្វើការរំខានដល់សេវាកម្ម ដើម្បីឱ្យអ្នកប្រើប្រាស់ផ្សេងទៀតមិនអាចប្រើបាន ឬភ្ជាប់ដំណើរការបាន។

គោលដៅទូទៅបំផុតសម្រាប់ការវាយប្រហារ DoS គឺជាវេបសាយ តែការវាយប្រហារនេះក៏អាចកើតមាននៅលើប្រព័ន្ធបណ្តាញ កុំព្យូទ័រ ឬសូម្បីតែកម្មវិធី។

ដំណើរការ និងផលប៉ះពាល់

ការវាយប្រហារ DoS ធ្វើឱ្យអ្នកប្រើប្រាស់មិនអាចចូលប្រើសេវាកម្ម ដោយវាយប្រហារទៅលើធនធន (resource) របស់ម៉ាស៊ីន ឬប្រព័ន្ធបណ្តាញ ការវាយប្រហារនេះធ្វើឡើងដោយការបញ្ជូនចរាចរ ឬ ទិន្នន័យទៅកាន់សេវារហូតទាល់តែសេវានោះទាល់តែវាទ្រទ្រង់លែងបាន ហើយគ្មាននរណាម្នាក់អាចប្រើប្រាស់បានរហូតដល់មានការបញ្ឈប់នូវចរាចរណ៍ទិន្នន័យវាយប្រហារនោះ (malicious traffic)។

វិធីសាស្ត្រមួយដែលវាយប្រហារទៅលើធនធានរបស់ម៉ាស៊ីនគឺ ធ្វើសំណើ (request) ភ្ជាប់ទៅកាន់ម៉ាស៊ីនច្រើនលើសលប់ក្នុងរយៈពេលខ្លី ដែលនឹងធ្វើឱ្យ RAM, CPU និង storage របស់ម៉ាស៊ីនអស់ទំហំទំនេរ ដែលការវាយប្រហារនេះគឺអាចបណ្តាលឱ្យខូចនូវធនធានរបស់ម៉ាស៊ីនបាន។

ស្រដៀងគ្នានេះដែរដើម្បីបង្ករការរំខានដល់ប្រព័ន្ធបណ្តាញ ការវាយប្រហារ DoS ធ្វើការផ្ញើសំណើរ (request) ដ៏ច្រើនលើសលប់ ភ្ជាប់ទៅ ប្រព័ន្ធបណ្តាញ ដែលក្នុងកំឡុងពេលនៃការវាយប្រហារនោះធ្វើឱ្យអ្នកប្រើប្រាស់ផ្សេងទៀតមិនអាចតភ្ជាប់បាន មានពេលខ្លះការវាយប្រហារដោយប្រើ DoS ធ្វើការជ្រៀតចូលតាមចំនុចខ្សោយក្នុងកម្មវិធី ឬវេបសាយ ដើម្បីប្រើប្រាស់ធនធានរបស់ ម៉ាស៊ីន ឬបណ្តាញឱ្យ​កើនឡើងក៏ជាហេតុបង្ករឱ្យមានការការរំខានដល់សេវាកម្ម (denial of service)។

មិនត្រឹមតែប៉ុណ្នឹងទេមេរោគមួយចំនួនអាចភ្ជាប់មកជាមួយមុខងារវាយប្រហារ DoS។ នៅពេលដែលវាឆ្លងចូលកុំព្យូទ័រ ឬឧបករណ៍ វាអាចប្រើធនធាននៃម៉ាស៊ីន ឬឧបករណ៍នោះដើម្បីវាយប្រហារ ហើយប្រសិនបើមានម៉ាស៊ីនជាច្រើនបានឆ្លងមេរោគ និងធ្វើវាយប្រហារទៅគោលមួយនោះ វានិងក្លាយទៅជាការវារប្រហារទ្រង់ទ្រាយធំមួយដែលគេហៅថា Distributed-Denial-of-Service (DDoS)។

ទិន្នន័យដែលបានប្រើនៅក្នុងការវាយប្រហារ DoS ឬ DDoS អាចមានទំហំធំរហូតដល់ល្បឿន Gigabits ក្នុងមួយវិនាទី ប្រព័ន្ធកុំព្យូទ័រដែលបានឆ្លងមេរោគ ឬហៅថា Botnets ត្រូវបានប្រើញឹកញាប់ជាបណ្តាញដើម្បីធ្វើការវាយប្រហារ DDoS ព្រោះសេវាជាច្រើនមិនមានលទ្ធភាព និងធនធានក្នុងការទប់ទល់ពីការវាយប្រហាររហូតដល់រាប់ពាន់ ឬក៏រាប់រយពាន់ពីឧបករណ៍ដែលបានឆ្លងមេរោគនោះទេ។

ដើម្បីទប់ទល់នឹង​ការ​វាយប្រហារនេះ ក្រសួងក៏​បានស្នើ​ដល់ ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជនទាំងអស់ ពង្រឹងការអនុវត្តវិធានការសន្តិសុខដើម្បីការពារប្រព័ន្ធ ការពារគណនី និងថ្នាលផ្តល់សេវាអនឡាញ តាមរយៈការត្រួតពិនិត្យភាពមិនប្រក្រតី នៃការចូលប្រើប្រាស់គណនីពីឧបករណ៍ផ្សេងៗ ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication) ត្រូវប្រុងប្រយ័ត្ន រាល់សារ និងតំណភ្ជាប់ដែលទទួលបានពីប្រភពដែលមិនស្គាល់ បំពាក់ប្រព័ន្ធសុវត្ថិភាពការពារពីការវាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យនិងទប់ស្កាត់ការព្យាយាមប៉ុនប៉ងផ្សេងៗដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់ប្រតិបត្តិការនៃប្រព័ន្ធ ឬសេវាអនឡាញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *