ការស្រាវជ្រាវ ៖ អានអត្ថបទបែបច្នៃប្រតិដ្ឋ ជួយក្នុងការពង្រឹងសមត្ថភាព EQ និង​ការ​គិត​បែបស៊ីជម្រៅ

អាន ជាប្រយោគមួយ ដែលនាំស្មារតីមនុស្សភាគច្រើនឱ្យនឹករឭកទៅដល់សៀភៅជំនាញ ចំណេះដឹងទូទៅ ដោយពេលខ្លះមើលរំលងប្រភេទអំណានបែបប្រតិដ្ឋខណៈសំណេរប្រភេទនេះក៏ដើរតួរនាទីសំខាន់ជំរុញឱ្យមនុស្សបណ្តុះសមត្ថភាពស្រមើស្រមៃ វិភាគទំនោរសង្គម និងការស្វែងយល់អំពីមនុស្សជុំវិញខ្លួន រួមទាំងជាកត្តាសម្រួចបទពិសោធន៍ទៅកាន់បុគ្គលិក ក៏ដូចជាផ្តល់នូវរឿងល្អៗចំពោះបរិយាកាសការងារ។

យោងតាម Harvard Business Review បានឱ្យដឹងថា បើនិយាយអំពីកន្លែងការងារ ជាទូទៅ អ្នកសម្របសម្រួលធនធានមនុស្ស ឬក៏អ្នកមានតួនាទីក្នុងការមើលការខុសត្រូវបុគ្គលិក គេតែងតែដាក់ក្ដីរំពឹង ឬក្ដីប្រាថ្នា នូវចំណុចដែលមិនអាចខ្វះបានមានដូចជា ប្រកាន់ក្រឹត្យវិន័យ មានសតិដឹងខ្លួន ឬក៏ការរឭកដឹងស្មារតីជាប្រចាំ ចេះដោះស្រាយបញ្ហាប្រកបដោយភាពបត់បែន និងច្នៃប្រតិដ្ឋ មានភាពអត់ធ្មត់ រៀនសូត្របានលឿន ចេះសម្របខ្លួនជាមួយមជ្ឈដ្ឋានប្រែប្រួល មានផ្នត់គំនិតវិជ្ជមាន ទឹកចិត្តល្អ ឥរិយាបថប្រពៃ និងចេះវិភាគព្រឹត្តិការណ៍ប្រកបដោយហេតុផល។ ហើយដើម្បីឆ្លើយតបនឹងចំណោទ ក៏ដូចជាក្ដីរំពឹងទាំងនេះបាន មានការស្រាវជ្រាវមួយបង្ហាញថា ការអានប្រភេទអក្សរសាស្ត្រ ដែលបញ្ជូលនូវសិល្បៈបែបច្នៃប្រតិដ្ឋ ជាចំណែកក្នុងការអភិវឌ្ឍសមត្ថភាពមនុស្ស ឱ្យមានជំនាញចិត្តសាស្រ្ត ឬរបៀបនៃការយល់ចិត្តអ្នកដទៃ ពង្រឹងសមត្ថភាព EQ និងការគិតបែបស៊ីជម្រៅជាដើម។

អ្វីទៅជាសំណេរបែបច្នៃប្រតិដ្ឋ ? សំណេរបែបច្នៃប្រតិដ្ឋ ជាប្រភេទអត្ថបទ ឬសៀវភៅដែលមានការបង្កើតជាសេណារីយ៉ូប្លែកៗ មានឈុតឆាកសាច់រឿងប្រទាក់ក្រឡាគ្នា ទាក់ទងទៅនឹងព្រឹត្តិការណ៍អ្វីមួយ ឬក៏ពេលខ្លះជាសាច់រឿងពិតរបស់មនុស្ស ប៉ុន្តែគេសរសេរដោយលាយបញ្ចូលពាក្យពេចន៍ឃ្លាឃ្លោងឱ្យមានសិល្បៈមានភាពរស់រវើក។

តើសំណេរច្នៃប្រតិដ្ឋ ជាចំណែកសម្រួចបទពិសោធន៍បុគ្គលិកបានយ៉ាងដូចម្តេច? តាមរយៈការអានសៀវភៅបែបច្នៃប្រតិដ្ឋ គេអាចមានឱកាសរៀនសូត្របានយ៉ាងទូលាយពីសំណេរទាំងនោះ ដោយហេតុថា នៅក្នុងសំណេរនីមួយៗ មានតួអង្គ មានរចនាបទ ទាំងផ្តើមនិងបញ្ចប់ មានប្រយោគចម្រុះដែលម្ចាស់សំណេររំលេចមកដោយភាសាស្មោះត្រង់ និងឥតទើសទាល់ ដែលចំណុចទាំងនេះជាផ្លូវមួយជួយឱ្យបើកការគិតថ្មីៗបន្ថែម ស្គាល់ភាសាថ្មីៗ ដឹងរបៀបរៀបពាក្យនិយាយ ​បង្កើនភាព​រហ័សរហួន​នៃ​ការ​គិត និង​ភាព​ឆ្លាតវៃក្នុងការដោះស្រាយបញ្ហា ជាពិសេសពេលយកទៅប្រើប្រាស់នៅពេលមានកិច្ចពិភាក្សាអ្វីមួយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...