កុមារភៀសខ្លួនជាមួយ​ឪពុកម្តាយ​តាមបណ្តោយព្រំដែនខេត្តព្រះវិហារជាង៦០០នាក់ បានចូលរៀននៅសាលាបឋមសិក្សាដែលនៅជិតជំរំសុវត្ថិភាព

កុមារតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាង៦០០នាក់ ដែល​ពួកគេ​បាន​ភៀសខ្លួន​មក​ជាមួយ​ឪពុកម្តាយមក​កាន់ជំរំសុវត្ថិភាព ដោយ​ភ័យខ្លាច​នឹង​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់អាវុធ ពេលនេះ បានចូលរៀននៅសាលាបឋមសិក្សាដែលនៅជិតជំរំ ស្ថិតនៅវត្តពោធិ៍៥០០០ដើម ស្រុកគូលែន បន្ទាប់ពីមានការសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា។

បើយោង​តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ កុមារតូចៗ និងសិស្សប្រមាណ ១៤០០នាក់ បានមកតាមឳពុកម្តាយ ដែល​ធ្វើ​ឱ្យ​កុមារជាសិស្សានុសិស្សមិនបានទទួលការសិក្សានោះទេ។ ក្រោយពីមានការសម្របសម្រួលពីថ្នាក់ដឹកនាំនាយកដ្ឋានបឋមសិក្សា រដ្ឋបាលស្រុក និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកគូលែន សិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ ចំនួន ៣៤៣នាក់ ស្រី ១៦៧នាក់ បានបន្តទទួលសិក្សា ដោយប្រើប្រាស់បន្ទប់រៀន ៦បន្ទប់ នៃសាលាបឋមសិក្សាដែលនៅជិតជំរំសុវត្ថិភាព ដោយកំណត់ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:០០ និងពេលរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:០០ នាទី។

ប្រជាជននៅតាមបណ្តោយព្រំដែននៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន ​និងកីឡា មានប្រសាសន៍ថា សម្រាប់សិស្សានុសិស្សនៅតាមព្រំដែន ពិសេសតំបន់ប្រាសាទព្រះវិហារ ក្រសួងបានរៀបចំបន្ទប់រៀនដោយបំពាក់សម្ភារឧបទេសនានា ព្រមទាំងប្រើប្រាស់ថ្នាល PLP ក្នុងការរៀន និងបង្រៀន។

ថ្នាល PLP គឺជាថ្នាលមួយដែលក្រសួងអប់រំបានរៀបចំឡើងដើម្បីគាំទ្រការសិក្សាកម្រិតបឋមសិក្សាផ្តោតលើអំណានដំបូង គណិតដំបូង និង វិទ្យាសាស្ត្រ។ ថ្នាលនេះ មានទាំងសកម្មភាពសិក្សា វាយតម្លៃ ពិនិត្យតាមដានការសិក្សារបស់ប្អូនៗ និងការផ្តល់អន្តរាគមន៍របស់គ្រូ។ នេះជាការ​បញ្ជាក់បន្ថែមរបស់ លោកជំទាវ ឃួន វិច្ឆិកា។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បាននាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រួមមាន សម្ភារៈសិក្សានៃកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូងចំនួន ៦០០ក្បាល ម៉ាស៊ីន LCD ១គ្រឿង ថេប្លេត ១០គ្រឿង សៀវភៅសរសេរ ៥០០ក្បាល និងប៊ិក ៥០០ដើម ដើម្បីផ្តល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ព្រមទាំងបានឧបត្ថម្ភថវិកា ២០០ដុល្លារ សម្រាប់លើកទឹកចិត្តគ្រូបង្រៀន ដើម្បីដំណើរការបង្រៀននិងរៀន ជាពិសេសការបន្តអនុវត្តថ្នាលបឋម PLP។

តាមសេចក្តីរាយការណ៍ រហូតដល់ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ មានសិស្ស ២៦៣នាក់ ស្រី ១០២នាក់ បន្តមកសាលារៀន និងទទួលបានការសិក្សាដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ព្រមទាំងបន្តរៀនតាមរយៈការអនុវត្តថ្នាលបឋម PLP ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *