រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ការស្ម័គ្រចិត្តអាចកសាងតម្លៃខ្លួនឯង និងមានអារម្មណ៍មោទនភាពពិតប្រាកដ

ភ្នំពេញ – មហាសន្និបាតអង្គការសហប្រជាតិបាន​កំណត់យក ថ្ងៃទី៥ ខែធ្នូ ជា​រៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ដើម្បីដាស់ស្មារតីនិងជួយឱ្យយុវជនកសាងទំនាក់ទំនងក្នុងសង្គម ។ ជាមួយគ្នានេះ នៅប្រទេស​កម្ពុជា កាលពីថ្ងៃទី៦ ធ្នូ កន្លងទៅថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលនៃក្រសួងអប់រំ យុវជន និងកីឡា អង្គការទស្សនៈពិភពលោក អង្គការវីអេសអូកម្ពុជា រួមទាំងអង្គការជាតិ និងអន្តរជាតិមួយចំនួនទៀត ក៏​បានរួមគ្នាប្រារព្ធទិវានេះឡើងដែរ ​ក្រោម​ប្រធានបទ «ស្ម័គ្រចិត្តឥលូវនេះ ដើម្បីអនាគតរួមរបស់ពួកយើង» ។

ថ្លែង​ក្នុង​ទិវានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រៀងរាល់ថ្ងៃអ្នកស្ម័គ្រចិត្តជាយុវជនរាប់ពាន់នាក់កំពុងធ្វើការងារស្ម័គ្រចិត្តដើម្បីរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍ ក៏ដូចជាធ្វើការដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបន្តថា ដោយបង្កើនភាពស្អិតរមួត និងសាមគ្គីក្នុងរង្វង់សង្គមជាតិ ការស្ម័គ្រចិត្តពិតជាបានកសាងធនធានសង្គម ពីព្រោះការងារស្ម័គ្រចិត្តបានប្រែក្លាយពីសកម្មភាពបុគ្គលឱ្យទៅជាសកម្មភាពប្រមូលផ្តុំដែលជាការតម្រង់ទិសឆ្ពោះទៅបញ្ចប់ភាពទុក្ខលំបាករបស់សង្គម។ ការស្ម័គ្រចិត្តធ្វើឱ្យសង្គមប្រមូលផ្តុំជាធ្លុងមួយ ដើម្បីរួមគ្នាអភិវឌ្ឍសហគមន៍ ថែមទាំងផ្តល់ជាមធ្យោបាយសម្រាប់ឱ្យប្រជាជន បង្ហាញពីតម្លៃរបស់ពួកគាត់ និងបញ្ជាក់សារជាថ្មីថា ពួកគាត់ជាចំណែកដ៏មានសារៈសំខាន់សម្រាប់សង្គម។

«ការស្ម័គ្រចិត្តអាចកសាងតម្លៃខ្លួនឯង និងមានអារម្មណ៍ថា មានមោទនភាពពិតប្រាកដសម្រាប់រួមចំណែកបង្កើតពិភពលោកមួយដ៏ល្អប្រសើរ»

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ជាមួយគ្នានេះដែរ លោក Robert Gillen នាយកផ្នែកយុទ្ធសាស្រ្តគុណភាពកម្មវិធី និងអភិវឌ្ឍធនធាន នៃអង្គការទស្សនៈពិភពលោកកម្ពុជាលើកឡើងថា ដោយមើលឃើញពីភាពចាំបាច់ នៃការងារស្ម័គ្រចិត្ត មានសមាជិកពីអង្គការពាក់ព័ន្ធ និងយុវជនស្ម័គ្រចិត្តចំនួន ៣៥៥នាក់ បាន​ចូលរួមអនុវត្តកម្មវិធីនេះនៅ ២៥រាជធានីខេត្ត ក្រោមប្រធានបទ «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» ។

លោកបន្តថា តាមរយៈការងារស្ម័គ្រចិត្ត យុវជនបានកសាងទំនាក់ទំនងកាន់តែរឹងមាំជាមួយមិត្តភក្តិ លោកគ្រូ អ្នកគ្រូ ក្នុងសហគមន៍ និងជាមួយអាជ្ញាធរមូលដ្ឋានរបស់ពួកគេ។ លើសពីនេះការងារស្ម័គ្រចិត្ត ធ្វើឱ្យយុវជនជឿជាក់លើខ្លួនឯង ធ្វើឱ្យប្រសើរឡើងនូវជំនាញដោះស្រាយបញ្ហាតាមរយៈបទពិសោធអនុវត្តគម្រោងដែលពួកគាត់បានដឹកនាំ ។ ការងារស្ម័គ្រចិត្ត ក៏រួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍ផងដែរ ពោលគឺតាមរយៈកម្មវិធីដែលដឹកនាំដោយយុវជន ។

លោកស្រី ហ៊ុន បូរមី នាយិកានៃអង្គការវីអេសអូ (VSO)ប្រចាំប្រទេសកម្ពុជា និងថៃ ក៏បានលើកឡើងដែរថា ទិវា «អន្តរជាតិអ្នកស្ម័គ្រចិត្ត» ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធគាំទ្រ និងចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តប្រកបដោយទំនួលខុសត្រូវ ដែលអ្នកស្ម័គ្រចិត្តនិងសហគមន៍មូលដ្ឋាន ត្រូវបានផ្តល់សិទ្ធិអំណាច និងធ្វើការរួមគ្នាក្នុងការដឹកនាំគម្រោងរបស់ពួកគេ ហើយគម្រោងនឹងរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព ។ លោកស្រីបន្ថែមថា ក្នុងរយៈពេលបីទសវត្សរ៍មកនេះ អ្នកស្ម័គ្រចិត្តប្រមាណជាង១ពាន់នាក់ បានរួមចំណែកធ្វើឱ្យការងាររបស់អង្គការទទួលបានជោគជ័យ។

« អង្គការវីអេសអូ កម្ពុជា ជឿជាក់ថា ការស្ម័គ្រចិត្តប្រកបដោយទំនួលខុសត្រូវមានសារៈសំខាន់ចំពោះដំណើរការអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិ ឆ្ពោះទៅបង្កើតនូវសង្គមមួយដែលប្រកបដោយ ភាពធន់ និងសុខសុវតិ្ថភាព»

លោកស្រី ហ៊ុន បូរមី នាយិកានៃអង្គការវីអេសអូ

ស្របនឹងប្រសាសន៍លើកឡើងខាងលើ កញ្ញា ទុស ភក្តី អ្នកធ្វើការស្ម័គ្រចិត្តអង្គការវីអេសអូកម្ពុជា បានបង្ហាញថា ការងារស្ម័គ្រចិត្តបានធ្វើឱ្យកញ្ញា និងអ្នកស្ម័គ្រចិត្តដទៃទៀតយល់ពីខ្លួនឯងកាន់តែច្បាស់ ដោយសារតែការងារនេះបានធ្វើឱ្យកញ្ញាទទួលបានចំណេះដឹង ជំនាញ និងយល់ពីគោលបំណងទៅអនាគតរបស់ខ្លួន ។ កញ្ញាបានបន្តថា ការងារស្ម័គ្រចិត្ត ក៏បានធ្វើឱ្យកញ្ញាក្លាយជាភ្នាក់ងារមួយក្នុងការដោះស្រាយបញ្ហាសង្គមផងដែរ ។

ជាចុងក្រោយកញ្ញា ទុស ភក្តី បានសំណូមពរដល់រាជរដ្ឋាភិបាល ម្ចាស់ជំនួយ វិស័យឯកជន និងសង្គមស៊ីវិល បន្តទទួលស្គាល់ វិនិយោគ ធ្វើការជាដៃគូ និងគាំទ្រអ្នកស្ម័គ្រចិត្តគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យពួកគាត់អាចបញ្ចេញសក្តានុពល និងធ្វើសកម្មភាពស្ម័គ្រចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ និងគាំទ្រការអនុវត្តគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...