ភ្នំពេញ – មហាសន្និបាតអង្គការសហប្រជាតិបានកំណត់យក ថ្ងៃទី៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ដើម្បីដាស់ស្មារតីនិងជួយឱ្យយុវជនកសាងទំនាក់ទំនងក្នុងសង្គម ។ ជាមួយគ្នានេះ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី៦ ធ្នូ កន្លងទៅថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលនៃក្រសួងអប់រំ យុវជន និងកីឡា អង្គការទស្សនៈពិភពលោក អង្គការវីអេសអូកម្ពុជា រួមទាំងអង្គការជាតិ និងអន្តរជាតិមួយចំនួនទៀត ក៏បានរួមគ្នាប្រារព្ធទិវានេះឡើងដែរ ក្រោមប្រធានបទ «ស្ម័គ្រចិត្តឥលូវនេះ ដើម្បីអនាគតរួមរបស់ពួកយើង» ។
ថ្លែងក្នុងទិវានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រៀងរាល់ថ្ងៃអ្នកស្ម័គ្រចិត្តជាយុវជនរាប់ពាន់នាក់កំពុងធ្វើការងារស្ម័គ្រចិត្តដើម្បីរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍ ក៏ដូចជាធ្វើការដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបន្តថា ដោយបង្កើនភាពស្អិតរមួត និងសាមគ្គីក្នុងរង្វង់សង្គមជាតិ ការស្ម័គ្រចិត្តពិតជាបានកសាងធនធានសង្គម ពីព្រោះការងារស្ម័គ្រចិត្តបានប្រែក្លាយពីសកម្មភាពបុគ្គលឱ្យទៅជាសកម្មភាពប្រមូលផ្តុំដែលជាការតម្រង់ទិសឆ្ពោះទៅបញ្ចប់ភាពទុក្ខលំបាករបស់សង្គម។ ការស្ម័គ្រចិត្តធ្វើឱ្យសង្គមប្រមូលផ្តុំជាធ្លុងមួយ ដើម្បីរួមគ្នាអភិវឌ្ឍសហគមន៍ ថែមទាំងផ្តល់ជាមធ្យោបាយសម្រាប់ឱ្យប្រជាជន បង្ហាញពីតម្លៃរបស់ពួកគាត់ និងបញ្ជាក់សារជាថ្មីថា ពួកគាត់ជាចំណែកដ៏មានសារៈសំខាន់សម្រាប់សង្គម។
«ការស្ម័គ្រចិត្តអាចកសាងតម្លៃខ្លួនឯង និងមានអារម្មណ៍ថា មានមោទនភាពពិតប្រាកដសម្រាប់រួមចំណែកបង្កើតពិភពលោកមួយដ៏ល្អប្រសើរ»
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ជាមួយគ្នានេះដែរ លោក Robert Gillen នាយកផ្នែកយុទ្ធសាស្រ្តគុណភាពកម្មវិធី និងអភិវឌ្ឍធនធាន នៃអង្គការទស្សនៈពិភពលោកកម្ពុជាលើកឡើងថា ដោយមើលឃើញពីភាពចាំបាច់ នៃការងារស្ម័គ្រចិត្ត មានសមាជិកពីអង្គការពាក់ព័ន្ធ និងយុវជនស្ម័គ្រចិត្តចំនួន ៣៥៥នាក់ បានចូលរួមអនុវត្តកម្មវិធីនេះនៅ ២៥រាជធានីខេត្ត ក្រោមប្រធានបទ «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» ។

លោកបន្តថា តាមរយៈការងារស្ម័គ្រចិត្ត យុវជនបានកសាងទំនាក់ទំនងកាន់តែរឹងមាំជាមួយមិត្តភក្តិ លោកគ្រូ អ្នកគ្រូ ក្នុងសហគមន៍ និងជាមួយអាជ្ញាធរមូលដ្ឋានរបស់ពួកគេ។ លើសពីនេះការងារស្ម័គ្រចិត្ត ធ្វើឱ្យយុវជនជឿជាក់លើខ្លួនឯង ធ្វើឱ្យប្រសើរឡើងនូវជំនាញដោះស្រាយបញ្ហាតាមរយៈបទពិសោធអនុវត្តគម្រោងដែលពួកគាត់បានដឹកនាំ ។ ការងារស្ម័គ្រចិត្ត ក៏រួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សហគមន៍ផងដែរ ពោលគឺតាមរយៈកម្មវិធីដែលដឹកនាំដោយយុវជន ។
លោកស្រី ហ៊ុន បូរមី នាយិកានៃអង្គការវីអេសអូ (VSO)ប្រចាំប្រទេសកម្ពុជា និងថៃ ក៏បានលើកឡើងដែរថា ទិវា «អន្តរជាតិអ្នកស្ម័គ្រចិត្ត» ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធគាំទ្រ និងចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តប្រកបដោយទំនួលខុសត្រូវ ដែលអ្នកស្ម័គ្រចិត្តនិងសហគមន៍មូលដ្ឋាន ត្រូវបានផ្តល់សិទ្ធិអំណាច និងធ្វើការរួមគ្នាក្នុងការដឹកនាំគម្រោងរបស់ពួកគេ ហើយគម្រោងនឹងរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព ។ លោកស្រីបន្ថែមថា ក្នុងរយៈពេលបីទសវត្សរ៍មកនេះ អ្នកស្ម័គ្រចិត្តប្រមាណជាង១ពាន់នាក់ បានរួមចំណែកធ្វើឱ្យការងាររបស់អង្គការទទួលបានជោគជ័យ។
« អង្គការវីអេសអូ កម្ពុជា ជឿជាក់ថា ការស្ម័គ្រចិត្តប្រកបដោយទំនួលខុសត្រូវមានសារៈសំខាន់ចំពោះដំណើរការអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិ ឆ្ពោះទៅបង្កើតនូវសង្គមមួយដែលប្រកបដោយ ភាពធន់ និងសុខសុវតិ្ថភាព»
លោកស្រី ហ៊ុន បូរមី នាយិកានៃអង្គការវីអេសអូ
ស្របនឹងប្រសាសន៍លើកឡើងខាងលើ កញ្ញា ទុស ភក្តី អ្នកធ្វើការស្ម័គ្រចិត្តអង្គការវីអេសអូកម្ពុជា បានបង្ហាញថា ការងារស្ម័គ្រចិត្តបានធ្វើឱ្យកញ្ញា និងអ្នកស្ម័គ្រចិត្តដទៃទៀតយល់ពីខ្លួនឯងកាន់តែច្បាស់ ដោយសារតែការងារនេះបានធ្វើឱ្យកញ្ញាទទួលបានចំណេះដឹង ជំនាញ និងយល់ពីគោលបំណងទៅអនាគតរបស់ខ្លួន ។ កញ្ញាបានបន្តថា ការងារស្ម័គ្រចិត្ត ក៏បានធ្វើឱ្យកញ្ញាក្លាយជាភ្នាក់ងារមួយក្នុងការដោះស្រាយបញ្ហាសង្គមផងដែរ ។

ជាចុងក្រោយកញ្ញា ទុស ភក្តី បានសំណូមពរដល់រាជរដ្ឋាភិបាល ម្ចាស់ជំនួយ វិស័យឯកជន និងសង្គមស៊ីវិល បន្តទទួលស្គាល់ វិនិយោគ ធ្វើការជាដៃគូ និងគាំទ្រអ្នកស្ម័គ្រចិត្តគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យពួកគាត់អាចបញ្ចេញសក្តានុពល និងធ្វើសកម្មភាពស្ម័គ្រចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ និងគាំទ្រការអនុវត្តគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2025
តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងទីក្រុងពីកម្មវិធីអាហារូបករណ៍ ADB-JS នៅសាកលវិទ្យាល័យហុងកុង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2024
កម្មវិធីអាហារូបករណ៍ ADB កំពុងបើកទទួលសិស្សសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យហុងកុង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងកម្ពុជាផងដែរ។

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2024
ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ក្រសួងអប់រំជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...


































































