ឯកឧត្តម ហង់ជួន ណារ៉ុន ៖ TVET ជាឧបករណ៍ក្នុងការ​ប្រែក្លាយ​កម្លាំងពលកម្ម​កម្ពុជា ជាអ្នកជំនាញ គាំទ្រ​ដល់​ការ​ធ្វើទំនើបកម្ម​រចនាសម្ព័ន្ធឧស្សាហកម្ម​នៅកម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត
  • TVET ជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ
  • TVET ប្រែក្លាយកម្លាំងពលកម្មកម្ពុជា ជាអ្នកជំនាញ ជាអ្នកបច្ចេកទេស និងជាមូលធនមនុស្ស
  • កម្មវិធី TVET 1.5M មានយុវជនស្នើ​សុំ​ចុះឈ្មោះចូលរៀន​សរុប​ចំនួន ១២១ ៧២៩នាក់

ក្នុង​ឱកាស​ចូលរួមជាអធិបតី​ក្នុង​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៨ កាលពីចុងសប្តាហ៍នេះ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជា ជាអ្នកជំនាញ ជាអ្នកបច្ចេកទេស និងជាមូលធនមនុស្ស ដែលគាំទ្រដល់ការកាត់បន្ថយនិកម្មភាពភាពក្រីក្រ និងការធ្វើ ទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែក លើជំនាញ លើកកម្ពស់កម្រិតជីវភាពប្រជាជនឱ្យកាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវដែលអាចបន្តការសិក្សាបានស្របពេលដែលអាចបំពេញការងារបានក្នុងពេលជាមួយគ្នា ដើម្បីស្វែងរកចំណូល និងចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបាន ឬអាចបន្តការសិក្សាទៅកម្រិតខ្ពស់បន្តបន្ទាប់បានក្រោយពីផ្អាកមួយរយៈដើម្បីបំពេញការងារ។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានធ្វើការ​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងដៃគូទាំងអស់ ដែលបានរៀបចំទិវាជាតិដ៏មានសារៈប្រយោជន៍នេះឡើង និងការសម្រេចបានសមទ្ធិផលសំខាន់ៗជាច្រើននាឆ្នាំកន្លងទៅ ដូចជា ការអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាល, ការទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពរបស់មជ្ឈមណ្ឌលសាធារណៈ, ការបន្តជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ដល់គ្រឹះស្ថាន TVET, ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧, ការទទួលបានពាន់រង្វាន់កម្រិតអន្តរជាតិរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស(NTTI) ពីប្រទេសសិង្ហបុរី, និងការបោះជំហានទៅមុខនៃ “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស”។

គួរជំរាបជូនដែរថា ក្នុងយុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាន​ដាក់​ចេញ​នូវ​កម្មវិធី​គោល​នយោបាយ​ជាអាទិភាព​ក្នុងការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន​គោលដៅ​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​នៅទូទាំង​ប្រទេស​ មានប្រមាណ ១,៥លាននាក់ (TVET 1.5M) ក្នុង​កម្រិត​សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ ដោយ​មិនបង់ថ្លៃ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ២៨ម៉ឺនរៀល​ក្នុងមួយខែ ដែល​ត្រូវ​បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈកម្មវិធីគោលនយោបាយ TVET ១លាន៥សែននាក់នេះ បើយោង​តាម​របាយការណ៍​របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គិត​ត្រឹមខែឧសភា ឆ្នាំ២០២៥ មានយុវជនស្នើ​សុំ​ចុះឈ្មោះចូលរៀន​សរុប​ចំនួន ១២១ ៧២៩នាក់ (យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យសរុបចំនួន ៤៩ ៣១១នាក់) និង​សិស្ស​កំពុងសិក្សា និង​បានបញ្ចប់សរុបចំនួន ៧៣ ៩០៥នាក់ (យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យសរុបចំនួន ៣៤ ១៣០នាក់) ក្នុងនោះ សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​មាន​ចំនួន ៣៨ ៤៨៦នាក់ (យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យសរុបចំនួន ១៦ ៩៧៥នាក់)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *