រដ្ឋមន្រ្តីក្រសួងអប់រំ ៖ សាលារៀនជំនាន់ថ្មី នាំមក​នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព

ភ្នំពេញ – ក្នុង​ឱកាស​ចូលរួម​ពិព័រណ៌ស្នាដៃ​សិស្ស​ប្រចាំឆ្នាំ​២០២៤ របស់​សិស្សានុសិស្ស​វិទ្យាល័យ​ព្រះយុគន្ធរ និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​សាលា​រៀនជំនាន់ថ្មី (NGS) ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សាលារៀនជំនាន់ថ្មី​ ពិតជា​នាំ​មក​នូវ​ការ​អប់រំ​ប្រកប​ដោយគុណភាព និង​ប្រសិទ្ធិ ដែលសិស្សានុសិស្ស នៃសាលារៀនជំនាន់ថ្មី មិន​ត្រឹម​តែរៀននៅ​តែក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បន្ត​រៀន និងស្រាវជ្រាវ​បន្ថែម​នៅ​ក្រៅ​ម៉ោង​សិក្សា​ផងដែរ។

លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏​បានកោតសរសើរចំពោះ​សាលា​រៀនជំនាន់ថ្មី ដែល​មានអត្រា​សិស្ស​ប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ រហូត​ដល់​ជាង ៩៣% និង​សិស្ស​ដែលទទួល​បាន​និទ្ទេស A និង B ជិត ៦០% ច្រើនជាងគេ និង​មួយឆ្នាំសិស្ស​សាលានេះ​ទទួល​បាន​មេដាយ​ពីការ​ប្រកួត​នានា នៅ​អន្តរជាតិសរុបជាង ៦០០គ្រឿង ដែលនេះ​បញ្ជាក់ពី​គុណភាព​អប់រំ នៃសាលា​រៀនជំនាន់ថ្មី ដើម្បី​ឱ្យ​សិស្សានុសិស្ស មានសមត្ថភាពគ្រប់គ្រាន់ និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់ការ​សិក្សា​បន្តទាំងក្នុង និងក្រៅ​ប្រទេស។

ឆ្លៀតក្នុង​ឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏​បានថ្លែង​អំណរគុណ ចំពោះចំពោះគណៈគ្រប់គ្រងសាលារៀនជំនាន់ថ្មី វិទ្យាល័យស៊ីសុវត្ថិ វិទ្យាល័យព្រះយុគន្ធរ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលបានចូលរួមគាំទ្រចំពោះសាលារៀនជំនាន់ថ្មី ដែលជាការសិក្សាបែបសតវត្សទី២១ ការសិក្សាបែបឌីជីថល និងបច្ចេកវិទ្យា ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យមានទាំងចំណេះដឹង មានទាំងបំណិន ក៏ដូចជាជំនាញសតវត្សរ៍ទី២១ និងឥរិយាបថល្អ។

សូម​បញ្ជាក់ដែរថា ពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤ របស់សិស្សានុសិស្សវិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី (NGS) បានធ្វើឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២៤ ដោយ​មានការ​ដាក់តាំង​ស្នាដៃរបស់សិស្សដូចជា ការធ្វើពិសោធន៍អំពីសមិទ្ធផល ការអប់រំស្ទែម ផ្នែកវិទ្យាសាស្ដ្រ រ៉ូបូត ចំណតវៃឆ្លាត រូបវិទ្យា គីមីវិទ្យា ស្រាវជ្រាវបញ្ហាសង្គម និពន្ធសៀវភៅ និងការសម្ដែងសិល្បៈជាដើម ដែលឆ្លុះបញ្ចាំងពីចំណេះដឹង ភាពច្នៃប្រឌិត និងសក្ដានុពលបញ្ញារបស់យុវជនកម្ពុជា។

បើតាម​គណៈគ្រប់គ្រងសាលា ការរៀបចំពិព័រណ៍ស្នាដៃសិស្សនាពេលនេះ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាល ក៏ដូចជាសហគមន៍ ដើម្បីបង្កើនភាពជឿជាក់ និងទំនុកចិត្តលើគុណភាពអប់រំនៅក្នុងគ្រឹះស្ថានអប់រំសាធារណៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...