រដ្ឋមន្រ្តីអប់រំ លើកឡើង៨ចំណុចក្នុង​ពង្រឹងយុទ្ធសាស្ត្រសហគមន៍សាលារៀន

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្ដីពី យុទ្ធសាស្ត្រសហគមន៍សាលារៀនលើកទី៣ (SCS3 ) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍លើកឡើង៨ចំណុច ដើម្បីពង្រឹងយុទ្ធសាស្ត្រសហគមន៍សាលារៀន និងឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការខិតខំប្រឹងប្រែងសហការគ្នា ដោយការមានចក្ខុវិស័យរួម ដើរលើផ្លូវត្រូវ និងមានមហិច្ឆតាធំ ជំរុញឱ្យយើងបន្តបោះជំហានទៅមុខឱ្យទាន់ប្រទេសក្នុងតំបន់ ជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងបន្សល់ទុកកេរ្តិ៍ដំណែលឱ្យកូនចៅជំនាន់ក្រោយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

បើតាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីពង្រឹងយុទ្ធសាស្ត្រសហគមន៍សាលារៀន រួមមាន៖

ទី១. ចក្ខុវិស័យច្បាស់លាស់ ៖ បុព្វហេតុចម្បងដែលកម្ពុជាត្រូវធ្វើកំណែទម្រង់សាលារៀន គឺពង្រឹងគុណភាពអប់រំ ក្នុងគោលដៅបង្កើតធនធានមនុស្សឱ្យឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាជាក់ស្តែង។ ក្នុងនោះ បង្កើតមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំ ដែលមិនត្រឹមតែជាទ្រឹស្តីទេ រួមទាំងការយល់ដឹងពីការអនុវត្ត និងសម្រេចបាននូវសមិទ្ធផលជាច្រើន។

ទី២. មានបំណិនក្នុងការអនុវត្ត ៖ ក្រសួងអប់រំ បានធ្វើកំណែទម្រង់វិស័យអប់រំ ចាប់ផ្តើមធ្វើពីការប្រឡងមធ្យមសិក្សាទុតិយភូមិ, កំណែទម្រង់សាលារៀន និងកម្មវិធីសិក្សា និងដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូជាដើម។ ដើម្បីកែលម្អសាលា ត្រូវចាប់ផ្តើមពីបញ្ហា។ ជាគន្លឹះដើម្បីអាចដឹងពីបញ្ហា គឺត្រូវធ្វើតេស្តស្តង់ដា វាយតម្លៃជាក់ស្តែងរកឱ្យឃើញពីកម្រិតរបស់គ្រូ និងសិស្ស ដើម្បីបំពេញបន្ថែមចំគោលដៅ។ គន្លឹះមួយទៀត គឺយកលទ្ធផលតេស្តទៅផ្សព្វផ្សាយជាសាធារណៈ ដូច្នេះទាំងគ្រូ និងសិស្ស ចាប់ផ្តើមមើលឃើញបញ្ហា ហើយខំប្រឹងកែលម្អទាំងអស់គ្នាតាមរយៈការរៀនបំប៉នបន្ថែម។

ទី៣. បង្កើតប្រព័ន្ធតែមួយ គាំទ្រគោលដៅរួម ៖  ឯកភាពគ្នាថាគ្រប់គម្រោងទាំងអស់ត្រូវឆ្លើយតបនឹងស្តង់ដាសាលារៀនគំរូ។ ការធ្វើកំណែទម្រង់ ត្រូវតែឱ្យល្អប្រសើរឡើង ដើម្បីលើកទឹកចិត្ត និងត្រូវផ្តល់យុត្តិធម៌ដល់សិស្ស និងគ្រូ ជំរុញឱ្យបន្តអនុវត្ត ក៏ដូចជាត្រូវឱ្យមានការចូលរួមពីទាំងអស់គ្នា។ ក្នុងន័យនេះ ចាំបាច់ណាស់ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍ ត្រូវឱ្យតម្លៃលើការអប់រំ ដោយជឿជាក់ថា ការអប់រំអាចកែប្រែវាសនាមនុស្ស ជួយឱ្យយើងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូ។ ដើម្បីកែលម្អការអប់រំ មានកត្តា ៤ គឺ៖ សាលារៀន (ការគ្រប់គ្រង) សិស្សខំរៀន គ្រូចេះបង្រៀន និងឪពុកម្តាយត្រូវជួយគាំទ្រ។

ពិធីបើកសិក្ខាសាលាស្ដីពី យុទ្ធសាស្ត្រសហគមន៍សាលារៀនលើកទី៣ (SCS3 )

ទី៤. ទិន្នន័យសាលារៀន ៖ សាលាត្រូវតែមានមានព័ត៌មានពេញលេញ សម្រាប់ធ្វើការវិភាគវាយតម្លៃ ដើម្បីឆ្លើយតបនឹងបញ្ហាឱ្យមានប្រសិទ្ធភាព និងជាគន្លឹះក្នុងការរៀបចំផែនការសាលារៀនរយៈពេលវែង។

ទី៥. វិធានការដោះស្រាយ ៖ វិភាគមើលពីឬសគល់ នៃបញ្ហារបស់សាលា ដោយផ្អែកលើទិន្នន័យដែលប្រមូលបាន ចងក្រងជាប្រព័ន្ធ និងគ្រប់គ្រងទិន្និន័យឱ្យបានត្រឹមត្រូវ។

ទី៦. មានការទទួសស្គាល់ (គ្រូល្អ នាយកល្អ) ៖ ក្រសួងបានដាក់ចេញជាគោលការណ៍ គ្រូល្អ នាយកល្អ ដែលបានចូលរួមកែលម្អសាលារបស់ខ្លួន ហើយក៏មានការទទួលស្គាល់គ្រូឆ្នើម ដែលបានចុះជួយគាំទ្រតាមសាលារៀន និងចាប់ផ្តើមមានការវាយតម្លៃចំពោះគ្រូដែលមានសមត្ថភាពចែករំលែកទៅដល់ថ្នាក់តំបន់ និងជាអន្តរជាតិ នឹងក្លាយជាគ្រូឈានមុខ។

ទី៧. មានភាពជាម្ចាស់លើគម្រោង ៖ ដើម្បីឱ្យការអភិវឌ្ឍន៍មាននិរន្តរភាព ត្រូវបង្កើតជាប្រព័ន្ធការងារដោយខ្លួនឯង ផ្សាភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង សិក្សាស្រាវជ្រាវសរសេរជាសៀវភៅដែលដកបទសោធន៍ដោយផ្ទាល់ចេញពីការអនុវត្តជាក់ស្តែងនៅតាមសាលារៀន។ ការសរសេរទុកជាឯកសារនេះ នឹងជួយពង្រឹងសមត្ថភាពយើងបន្ថែមមួយកម្រិតទៀត។

ទី៨. ឧត្តមានុវត្តន៍ និងមានការទទួលស្គាល់ ៖ ចំណេះដឹងពិតប្រាកដ គឺរៀនហើយត្រូវចេះប្រើប្រាស់ដើម្បីសម្រេចបានលទ្ធផលណាមួយដែលមានការទទួលស្គាល់។ គោលដៅនៃការបណ្តុះបណ្តាល គឺពង្រឹងមូលដ្នានគ្រឹះចំណេះដឹង ចេះច្បាស់ អនុវត្តបានប្រកបដោយប្រសិទ្ធភាព និងមានការទទួលស្គាល់ ហើយរបៀបរៀនមានវិធីច្រើនណាស់ មិនចាំបាច់ទាល់តែចូលសាលាទើបរៀនបានទេ។

គួរជម្រាបជូនថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដើម្បីនាំកម្ពុជាទៅដល់ការអភិវឌ្ឍកាន់តែខ្ពស់មួយកម្រិតទៀត ដែលមានមុំទី១ ផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស និងមុំទី៥ ផ្តោតលើកការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឌីជីថល ដែលពាក់ព័ន្ធនឹងវិស័យអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *