រដ្ឋមន្រ្តីអប់រំ ៖ រៀនតាមរយៈការលេង និងបរិស្ថាន ជាវិធីសាស្ត្រសំខាន់ក្នុងការអនុវត្តកម្មវិធីមត្តេយ្យសិក្សា

«រៀនតាមរយៈការលេងនិងបរិស្ថាន»  ឬ «លេងគឺរៀន រៀនគឺលេង» ជាវិធីសាស្ត្រមួយដ៏សំខាន់ក្នុងការអនុវត្តកម្មវិធីមត្តេយ្យសិក្សា ដែលឆ្លើយតបនឹងការអភិវឌ្ឍផ្នែករាងកាយ និងសុខភាព, ការអភិវឌ្ឍផ្នែកសីលធម៌ និងវប្បធម៌, ការអភិវឌ្ឍផ្នែកសង្គមនិងអារម្មណ៍, ការអភិវឌ្ឍផ្នែកការយល់ដឹងនិងការគិត និង ការអភិវឌ្ឍផ្នែកភាសា។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ឯកសារបច្ចេកទេស ស្តីពី «រៀនតាមរយៈការលេង និងបរិស្ថាន» កាលពីពេលថ្មីៗនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា កម្មវិធីលម្អិតមត្តេយ្យសិក្សា បានកំណត់គោលដៅរួមដោយជំរុញការអនុវត្តសកម្មភាព «ការសិក្សារៀនសូត្ររបស់កុមារចាប់ផ្តើមពីការប្រើប្រាស់ញ្ញាណ និងចិត្តចលភាព តាមរយៈសកម្មភាពលេង និងសកម្មភាពផ្ទាល់របស់កុមារ» ដែលសកម្មភាពនេះបានបង្កប់នូវអាថ៌កំបាំងសមត្ថភាពរបស់កុមារដែលមិននឹកស្មានដល់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង និងក្រុមការងារនាយកដ្ឋានអប់រំកុមារតូច អង្គការពាក់ព័ន្ធដូចជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង សាជីវកម្មសុខុមាលភាពសង្គម ថិនរីយូ កូសេកៃ (Tenryu Koseikai -TKK) ប្រចាំប្រទេសជប៉ុន ដែលបានឧបត្ថម្ភគាំទ្រថវិកា និងបច្ចេកទេសក្នុងការអនុវត្តគម្រោង ក៏ដូចជាថ្លែងអំណរគុណអង្គការសមាគមន៍សន្តិស្ម័គ្រចិត្ត (SVA) ដែលបានចូលរួមគាំទ្រវិស័យអប់រំនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨១ ដោយបានបង្កើតសមិទ្ធផលជាច្រើនលើផ្នែកបោះពុម្ព, សាងសង់អគារសិក្សា អគារបណ្ណាល័យ , អគារមជ្ឈមណ្ឌលសិក្សាសហគមន៍, ព្រមទាំងជួសជុលអគារ , ជួយផ្តល់វគ្គបំប៉នបច្ចេកទេសគ្រប់គ្រងបណ្ណាល័យ,សកម្មភាពបណ្ណាល័យចល័ត, ការនិទានរឿងដល់សាលាបឋមសិក្សា, និងមជ្ឈមណ្ឌលសិក្សាសហគម និង បានសម្រេចសមិទ្ធផលនៃគម្រោងអប់រំកុមារតូចជំហានទី១ និងគម្រោងជំហានទី២ សរុប១០០សាលារៀន ដែលបានផ្តល់ផលជះជាវិជ្ជមានក្នុងការលើកកម្ពស់ការអប់រំកុមារតូចនៅកម្ពុជាផងដែរ។

រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានស្នើអង្គភាពជំនាញពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកម្មវិធីសិក្សាសម្រាប់មត្តេយ្យសិក្សាដោយត្រូវ៖ ទី១. ផ្សព្វផ្សាយបន្តដល់គ្រប់សាលា និងថ្នាក់មត្តេយ្យសិក្សា ដើម្បីចូលរួមជំរុញការអនុវត្តឯកសារបច្ចេកទេសស្តីពី ការរៀបចំបរិស្ថានសិក្សាតាមរយៈការលេង រឿងនិទាន និងការផលិតសម្ភារៈល្បែងសម្រាប់កុមារតូច ទី២. អង្គភាពជំនាញត្រូវពិនិត្យឡើងវិញ និងដាក់ឱ្យអនុវត្តតេស្តកុមារតូចកម្រិតមត្តេយ្យសិក្សាឡើងវិញ ដើម្បីរៀបចំក្របខ័ណ្ឌរង្វាយតម្លៃសមត្ថភាពកុមារឱ្យបានសមស្របទៅតាមការអភិវឌ្ឍចិត្តសង្គមរបស់កុមារតូច ទី៣. សាលាមត្តេយ្យសិក្សា និងថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាព ត្រូវរៀបចំបរិស្ថានសិក្សាក្នុងនិងក្រៅថ្នាក់ឱ្យស្របតាមលក្ខណៈបច្ចេទេសនៃការអនុវត្តកម្មវិធីសិក្សា ទី៤. សាលាមត្តេយ្យសិក្សានិងថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាព ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការអនុវត្តវិធានការថែទាំសុខភាព និងអនាម័យ សម្រាប់កុមារតូច ទី៥. សាលាមត្តេយ្យសិក្សានិងថ្នាក់មត្តេយ្យសិក្សាគ្រប់រូបភាព ត្រូវចូលរួម និងជំរុញការអនុវត្តស្តង់ដាសាលាមត្តេយ្យសិក្សាគំរូ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍សម្រាប់កុមារតូចនៅកម្ពុជា។

ជាការឆ្លើយតបទៅនឹងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្រសួងបានសម្រួចអាទិភាពកំណែទម្រង់របស់ខ្លួន ដោយបានដាក់ចេញនូវស្តង់ដាសាលារៀនគំរូ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតមធ្យមសិក្សា ដែលផ្តោតលើស្តង់ដាសាលារៀនគំរូចំនួនប្រាំ រួមមាន ស្តង់ដាទី១៖ លទ្ធផលសិក្សារបស់សិស្ស, ស្តង់ដាទី២៖ ការបង្រៀននិងរៀន, ស្តង់ដាទី៣៖ ការចូលរួមរបស់សហគមន៍, ស្តង់ដាទី៤៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន, ស្តង់ដាទី៥៖ គណនេយ្យភាពរបស់សាលារៀន។

គួរជម្រាបជូនថា កម្មវិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ឯកសារបច្ចេកទេស ស្តីពី «រៀនតាមរយៈការលេង និងបរិស្ថាន» ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារចំនួន ៣ក្បាល ក្នុងនោះរួមមាន ឯកសារស្តីពីការរៀនតាមរយៈការលេង និងបរិស្ថាន, ការផលិតសម្ភារៈល្បែងនិងរឿងនិទានសម្រាប់មត្តេយ្យសិក្សា ដែលសុទ្ធសឹងជាឯកសារបច្ចេកទេសសម្រាប់បម្រើដល់ការអប់រំកុមារតូច និងជាឯកសារគាំទ្រដល់ការអនុវត្តកម្មវិធីសិក្សាសម្រាប់មត្តេយ្យសិក្សានៅកម្ពុជា ក៏ដូចជា ប្រកាសដាក់ឱ្យអនុវត្តទ្រឹស្ដី “ការរៀនតាមរយៈការលេង និងបរិស្ថាន»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។