ឯកឧត្តម​ ឌី ​ខាំ​បូលី ​ចែករំលែក​ ​”ឧត្តមានុវត្តន៍​៣​ចំណុច​” ​របស់​កម្ពុជា​ ​ក្នុង​វេទិកា​ថ្នាក់​តំបន់​ ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​ ​នៅ​ឥណ្ឌូនេស៊ី​

​នៅក្នុង​វេទិកា​ថ្នាក់​តំបន់​លើក​ទី​២​ ​ស្ដីពី​ផែនការ​យុទ្ធសាស្ត្រ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​ ​ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១​ ​ដល់​ថ្ងៃទី​៣​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៅ​លេខាធិការ​ដ្ឋាន​អាស៊ាន​ ទីក្រុង​ហ្សាការតា ​ប្រទេស​ឥណ្ឌូនេស៊ី ​ឯកឧត្តម​បណ្ឌិត​ ឌី ​ខាំ​បូលី ​ឧត្តម​មន្ត្រី​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​សម្រាប់​កម្ពុជា​ ​បាន​ចែករំលែក​នូវ​ «​ឧត្តមានុវត្តន៍​ដ៏​សំខាន់​ចំនួន​ ​៣​ ​ចំណុច​» ​របស់​កម្ពុជា​ ​ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​នា​ពេល​កន្លងមក​។

​ផែនការ​យុទ្ធសាស្ត្រ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​ ​ដែល​កម្ពុជា​អនុវត្ត​នា​ពេល​កន្លងមក​ ​រួមមាន​៖​ ​ទី​១. ​ផ្ដោត​លើ​ប្រជាជន​, ​បរិយា​បន្ន​, ​ចីរភាព​, ​ភាព​ធន់​, ​និង​សហគមន៍​ប្រកបដោយ​ភាព​យល់ដឹង​និង​ការ​ការពារ​ ​ដោយ​សង្កត់ធ្ងន់​បន្ថែម​លើ​ការ​កៀរគរ​ធនធាន​, ​ការ​សម្រប​ខ្លួន​និង​ជីវភាព​របស់​ប្រជាជន​, ​ការ​ពិនិត្យ​តាមដាន​និង​ការ​ប្ដេជ្ញាចិត្ត​របស់​ស្ថាប័ន​ទទួលបន្ទុក​, ​ការ​រៀបចំ​ឱ្យ​មាន​ការ​វាស់វែង​លទ្ធផល​ឆ្ពោះ​ទៅរក​ការ​វាយតម្លៃ​លទ្ធផល​រយៈពេល​វែង​ និង​លទ្ធផល​ជាក់ស្ដែង​សម្រាប់​ប្រជាជន​, ​និង​ការ​ចូលរួម​របស់​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​។​

វេទិកាថ្នាក់តំបន់លើកទី២ ស្ដីពី ផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន

​ទី​២.​ ​ការ​បញ្ជ្រាប​ក្របខ័ណ្ឌ​អាស៊ាន​ ​និង​ចំណុច​អាទិភាព​តំបន់​ទៅក្នុង​គោលនយោបាយ​ ​និង​ផែនការ​អភិវឌ្ឍន៍​ជាតិ​ តាមរយៈ​ការ​ពង្រឹង​អាទិភាព​អាស៊ាន​ដោយ​ធ្វើ​សមាហរណកម្ម​ទៅក្នុង​ក្របខ័ណ្ឌ​ផែនការ​អភិវឌ្ឍន៍​ជាតិ​, ​បញ្ជ្រាប​ការ​ប្ដេជ្ញាចិត្ត​របស់​អាស៊ាន​ទៅក្នុង​ផែនការ​ប្រតិបត្តិ ​និង​ផែនការ​ថវិកា​របស់​ក្រសួង​តាម​វិស័យ​, ​ពង្រឹង​ប្រព័ន្ធ​ពិនិត្យ​តាមដាន​ ​ការ​វាយតម្លៃ​ ​និង​អភិវឌ្ឍ​ជាប្រចាំ​, ​ពង្រឹង​ការ​សម្របសម្រួល​ស្ថាប័ន​ ​ពិសេស​អនុវិស័យ​ដឹកនាំ​ និង​គាំទ្រ​ក្នុង​ការ​អនុវត្ត​ចំណុច​អាទិភាព​ស្រប​តាម​វិធាន​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​ជាតិ​, ​វិនិយោគ​បន្ថែម​លើ​ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​និង​មូលធន​ប្រកបដោយ​ចីរភាព​, ​និង​ពង្រីក​ភាព​ជាដៃគូ​លើ​គ្រប់​វិស័យ​។

​ទី​៣.​ យន្តការ​អនុវត្ត​ ​ដែល​ផ្ដោត​លើ​ការ​ធ្វើ​សវនកម្ម​ផែនការ​យុទ្ធសាស្ត្រ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​ទៅក្នុង​ប្រព័ន្ធ​ផែនការ​ជាតិ​, ​រៀបចំ​កិច្ច​សម្របសម្រួល​ជា​ប្រព័ន្ធ​, ​ទាញ​ការ​អនុវត្ត​ ​និង​ការ​អភិវឌ្ឍ​ឱ្យ​ដល់​សហគមន៍​មូលដ្ឋាន​, ​ពង្រឹង​ការ​ពិនិត្យ​ ​តាមដាន​ ​វាយតម្លៃ​ ​និង​ការ​សិក្សា​ផ្អែក​លើ​លទ្ធផល​ជាក់ស្ដែង​ ​និង​ពង្រឹង​ភាព​ជាដៃគូ​កាន់តែ​រឹងមាំ​ និង​មាន​ធនធាន​សម្រាប់​អនាគត​។​

​សូម​បញ្ជាក់​ផងដែរ​ថា​ ​វេទិកា​ថ្នាក់​តំបន់​លើក​ទី​២​ ​នេះ​ ធ្វើឡើង​ក្រោម​ប្រធានបទ​ «​ការ​បញ្ជ្រាប​ផែនការ​យុទ្ធសាស្ត្រ​ទៅកាន់​ផែនការ​អភិវឌ្ឍ​ថ្នាក់​តំបន់​ ​ថ្នាក់​ជាតិ​ ​និង​មូលដ្ឋាន​» ​ដោយ​មាន​ការ​ចូលរួម​ពី​ឧត្តម​មន្ត្រី​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​ទាំង​ ​១១​ ​ប្រទេស​, ​អគ្គ​លេខាធិការ​រង​អាស៊ាន​, ​សមាជិក​ក្រុមការងារ​អាដហុក ​(​Ad​-​hoc​)​, ​ប្រធាន​អនុវិស័យ​ពាក់ព័ន្ធ​ ​ព្រមទាំង​ដៃគូ​សន្ទនា ​ដៃគូ​អភិវឌ្ឍន៍​អាស៊ាន​ ​អង្គការ​សង្គម​ស៊ីវិល​ ​និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ជាច្រើន​រូប​។​

​វេទិកា​នេះ​ ​មាន​គោលបំណង​សំខាន់​ៗ​ចំនួន​ ​៤​ ​រួមមាន​ ​(​១​) ​ផ្សព្វផ្សាយ​សៀវភៅ​ស្ដីពី​ទស្សន​ភាគី​ពាក់ព័ន្ធ​របស់​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​ ​(​Compendium​ ​of​ ​ASCC​ ​Stakeholder​ ​Insights​) ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំង​កម្រិត​តំបន់​ ​និង​កម្រិត​ជាតិ​ក្នុង​ការ​អភិវឌ្ឍ​ផែនការ​យុទ្ធសាស្ត្រ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​ (​២​) ​ចែករំលែក​ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ ​មេរៀន​ពិសោធន៍​ ​និង​ឧត្តមានុវត្តន៍​ ក្នុង​ការ​បន្ស៊ី​ផែនការ​ ​គោលនយោបាយ​អភិវឌ្ឍ​ជាតិ​ ​និង​សកម្មភាព​អភិវឌ្ឍ​ជាតិ​មូលដ្ឋាន​ទៅនឹង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ក្នុង​តំបន់​ (​៣​) ​ពង្រឹង​ការ​សម្របសម្រួល​ស្ថាប័ន​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ ​និង​អាស៊ាន​លើ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ និង​(​៤​) ​បង្កើត​យុទ្ធសាស្ត្រ​បញ្ជ្រាប​ និង​រៀបចំ​ទិសដៅ​សម្រាប់​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...