រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ការអនុវត្តលទ្ធផលស្រាវជ្រាវស្តីពីការបាត់បង់ការសិក្សាលើផ្នែកអំណាន និងគណិតវិទ្យាកម្រិតបឋមសិក្សា ដើម្បីធានាដល់គុណភាពសិក្សារបស់សិស្ស

ភ្នំពេញ – ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់លើលទ្ធផលស្រាវជ្រាវស្តីពី “ការបាត់បង់ការសិក្សាលើផ្នែកអំណាន និងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន” កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការសិក្សានេះ មានគោលបំណងផ្តល់ជាភ័ស្តុតាង និងធាតុចូលដល់រដ្ឋជាសមាជិកអាស៊ានទាំងអស់អំពីយុទ្ធសាស្ត្រ និងអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព លើការបាត់បង់ការសិក្សារបស់សិស្សក្នុងការអាន និងគណិតវិទ្យា ដើម្បីធានាគុណភាពសិក្សាក្នុងដំណាក់កាលងើបឡើងវិញ។

របាយការណ៍ថ្មីមួយស្ដីពីលទ្ធផលស្រាវជ្រាវស្តីពី “ការបាត់បង់ការសិក្សាលើផ្នែកអំណាន និងគណិតវិទ្យារបស់សិស្សនៅកម្រិតបឋមសិក្សាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ាន” ដែលបានធ្វើការសិក្សាស្រាវជ្រាវ និងជួបសម្ភាសន៍សិស្ស គ្រូ ពីប្រទេសចំនួន ៣ រួមមានកម្ពុជា ថៃ និងឡាវ និងបានប្រមូលយកមក ប្រៀបធៀបគ្នាជាមួយនឹងស្ថានភាពក្នុងប្រទេសជាច្រើនក្នុងពិភពលោក លទ្ធផលបានបញ្ជាក់ថា ការអាន និងគណិតវិទ្យារបស់សិស្សថ្នាក់ទី៦ បានធ្លាក់ចុះ ៣ភាគរយសម្រាប់ការអាន និង ១០,៧ ភាគរយសម្រាប់គណិតវិទ្យា ធៀបនឹងមធ្យមភាគឆ្នាំ ២០១៦។

ជាមួយគ្នានេះ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា ការបិទសាលានាំទៅរកវិសមភាពក្នុងការសិក្សា និងប៉ះពាល់អវិជ្ជមានដល់គុណភាពនៃសេវាអប់រំដែលផ្តល់នៅទូទាំងប្រទេសក្នុងតំបន់។ ទន្ទឹមគ្នានេះ អន្តរាគមន៍ជំនួយបន្ថែមដូចជា ការបង្កើតកន្លែងបង្រៀន និងរៀនបន្ថែម និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងការបង្កើតបរិយាកាសសាលាដែលទាក់ទាញសិស្សឱ្យចូលរួមយ៉ាងពេញលេញក្នុងការរៀនសូត្រគឺជាការចាំបាច់ដើម្បីជួយស្ដារការបាត់បង់ការសិក្សារបស់សិស្សនៅដំណាក់កាលបើកដំណើរការឡើងវិញ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា ការបិទសាលារៀននៅទូទាំងពិភពលោក ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ បាននាំឱ្យប៉ះពាល់ភ្លាមៗដល់ការអប់រំ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលសិក្សារបស់សិស្សរាប់លាននាក់នៅជុំវិញពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។ ក្នុងបទពិសោធន៍នេះ ប្រទេសជាច្រើនបានផ្លាស់ប្តូររបៀបរៀនដោយផ្ទាល់ទៅជារបៀបរៀនពីចម្ងាយ ដើម្បីធានាបន្តការបង្រៀន និងការរៀនរបស់សិស្សានុសិស្សដែលបញ្ហានេះ បានបង្ហាញឱ្យឃើញនូវកង្វះអក្ខរកម្មឌីជីថល ឧបករណ៍ឌីជីថល និងការទទួលបានការតភ្ជាប់អ៊ីនធឺណិតក្នុងការប្រើប្រាស់របៀបថ្មីទាំងនេះមានកម្រិត ដែលធ្វើឱ្យរបៀបសិក្សាថ្មី បានលេចចេញជាបញ្ហាប្រឈមថ្មីសម្រាប់ទាំងសិស្ស និងគ្រូ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

“សិស្សានុសិស្សជុំវិញពិភពលោក ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍន៍ បានជួបប្រទះនឹងការបាត់បង់ការសិក្សា ហើយរបាយការណ៍នៃការរកឃើញនេះ អាចជាមូលដ្ឋានគ្រឹះមួយជួយដល់បណ្តាប្រទេសក្នុងអាស៊ាន ដើម្បីពង្រឹងគុណភាពអប់រំនៅក្នុងប្រទេសរបស់ពួកគេ”

លោក Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បាននិយាយថា នៅក្នុងបរិបទអាស៊ាន មានសិស្សជាច្រើន បានរងផលប៉ះពាល់ដោយការបិទសាលារៀន បរិយាកាសសិក្សាមិនអំណោយផល និងអក្ខរកម្មឌីជីថលទាប ក្នុងអំឡុងពេលជំងឺកំពុងរាតត្បាត។

លោក Hidetoshi Nishimura មើលឃើញថា ទាំងនេះ បណ្តាលឱ្យមានការបាត់បង់ការសិក្សាកើតឡើងគួរឱ្យកត់សម្គាល់ក្នុងចំណោមសិស្សភាគច្រើននៃថ្នាក់ដំបូង និងក្រុមងាយរងគ្រោះ ខណៈដែលភ័ស្តុតាងពីការវាយតម្លៃការសិក្សាថ្នាក់ជាតិនៅកម្ពុជា បានរកឃើញពីការធ្លាក់ចុះយ៉ាងខ្លាំង ហើយនិន្នាការនេះកាន់តែអាក្រក់ទៅៗក្នុងឆ្នាំ២០២១។

លោក Hidetoshi Nishimura ជឿងជាក់ថា លទ្ធផលនៃការសិក្សានេះ អាចជាមូលដ្ឋានគ្រឹះ និងធាតុចូលមួយ ដើម្បីដោះស្រាយវិបត្តិការសិក្សា និងតម្រូវការសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងអាស៊ាននាពេលខាងមុខ ព្រោះសំខាន់បំផុត ការរកឃើញ និងអនុសាសន៍ ពីការសិក្សានេះ នឹងជួយប្រទេសសមាជិកអាស៊ានទាំងនោះ ក្នុងការដោះស្រាយការបាត់បង់ការសិក្សារបស់សិស្ស លើកកម្ពស់ការរួមបញ្ចូល និងគោលការណ៍សមធម៌។

គួរជម្រាបជូនថា កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវឱ្យមានលក្ខណៈទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ហើយគម្រោងនៃការសិក្សាស្រាវជ្រាវនេះ គឺជាការផ្តួចផ្តើមមួយក្នុងចំណោមការផ្តួចផ្តើមជាច្រើន ដែលបានធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងអំឡុងកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលទទួលបានថវិកាឧបត្ថម្ភដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​