ភ្នំពេញ – ថ្លែងទៅកាន់ក្រុមនិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងពិធីសម្ពោធសៀវភៅ “ឈ្វេងយល់អំពីអាស៊ាន តួនាទីច្បាប់ និងវិស័យអប់រំក្នុងសមាហរណកម្មអាស៊ាន” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុវជនជាអ្នកបន្តវេនត្រូវតែខំប្រឹងរៀន និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បញ្ជាក់ថា អង្គភាពសាលារៀនគ្រាន់តែផ្តល់មូលដ្ឋានគ្រឹះប៉ុណ្ណោះ ប៉ុន្តែមិនផ្តល់ជំនាញជាក់ស្តែងទេ ចំណែកការងារជាក់ស្តែងទាមទារឱ្យយុវជនត្រូវរៀនសូត្រជាប្រចាំ អភិវឌ្ឍចំណេះដឹងជាប្រចាំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ៖
“គេអត់ខ្វល់ទេថា អ្នកឯងបណ្ឌិត ឬមិនបណ្ឌិត សញ្ញាបត្រមកពីណា គេសួរអ្នកឯងថា ចេះអត់? ទីផ្សារការងារគឺមានប៉ុណ្ណឹង ឬមួយការងារនេះអ្នកឯងធ្វើបានអត់? គេមិនខ្វល់ទេ ដូច្នេះបើយើងអត់រៀនសូត្រជាប្រចាំ អត់អភិវឌ្ឍចំណេះដឹងជាប្រចាំ ចំណេះដឹងទៅលឿន អញ្ចឹងមិនអាចរត់ទាន់គេបានទេ”
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា ពេលដែលយុវជនមានចំណេះជំនាញពិតប្រាកដ នោះកន្លែងការងារនឹងទទួលស្គាល់គ្រប់ទីកន្លែង។ ទន្ទឹមគ្នានេះ យុវជនទាំងអស់ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ត្រូវតែបន្តពង្រឹងសមត្ថភាព តាមរយៈការរៀនពីការងារនៅក្នុងអង្គភាពដែលខ្លួនទៅបម្រើការ ដែលវាជាការអនុវត្តជំនាញជាក់ស្តែង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់ថា ៖
“ដើម្បីឱ្យគេទទួលស្គាល់ គេអត់ទទួលស្គាល់សញ្ញាបត្រទេ គេទទួលស្គាល់យើងចេះអី ! យើងជាក់ស្តែងជាបំណិន ហើយត្រូវអភិវឌ្ឍរហូត មិនមែនបានសញ្ញាបត្រហើយដាក់លើហឹងអុជធូបទេ គឺត្រូវតែខំប្រឹងរហូត”
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥ ប្រទេសក្នុងតំបន់អាស៊ានបានសម្រេចធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយមានគោលដៅបង្កើតទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្ម ក្នុងនោះក៏ផ្តោតសំខាន់ផ្តោតលើលំហូរកម្លាំងពលកម្មដែលមានជំនាញដោយសេរី និងលើកកម្ពស់សេរីភាវូបនីយកម្ម វិនិយោគ និងសមាហរណកម្មហិរញ្ញវត្ថុ។ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនេះ គឺទាមទារឱ្យប្រទេសនីមួយៗមាននូវធនធានមនុស្សដែលមានសមត្ថភាព ហើយថា ប្រសិនបើគ្មានធនធានមនុស្សដែលមានសមត្ថភាពទេ នោះនឹងមិនអាចទៅប្រណាំប្រជែងជាមួយគេបានទេ ដូច្នេះប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់ គឺជាប្រទេសដែលមានធនធានមនុស្សអភិវឌ្ឍ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។
អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/08/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅសាលាជាតិផែនការ និងស្ថិតិ (NSPS)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សានៅសាលាជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...
កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ១០៧៤កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2024
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសពីការផ្តល់អាហារូបករណ៍ឥតបង់ថ្លៃ ចំពោះការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។




























