ភ្នំពេញ – ថ្លែងទៅកាន់ក្រុមនិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងពិធីសម្ពោធសៀវភៅ “ឈ្វេងយល់អំពីអាស៊ាន តួនាទីច្បាប់ និងវិស័យអប់រំក្នុងសមាហរណកម្មអាស៊ាន” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុវជនជាអ្នកបន្តវេនត្រូវតែខំប្រឹងរៀន និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បញ្ជាក់ថា អង្គភាពសាលារៀនគ្រាន់តែផ្តល់មូលដ្ឋានគ្រឹះប៉ុណ្ណោះ ប៉ុន្តែមិនផ្តល់ជំនាញជាក់ស្តែងទេ ចំណែកការងារជាក់ស្តែងទាមទារឱ្យយុវជនត្រូវរៀនសូត្រជាប្រចាំ អភិវឌ្ឍចំណេះដឹងជាប្រចាំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ៖
“គេអត់ខ្វល់ទេថា អ្នកឯងបណ្ឌិត ឬមិនបណ្ឌិត សញ្ញាបត្រមកពីណា គេសួរអ្នកឯងថា ចេះអត់? ទីផ្សារការងារគឺមានប៉ុណ្ណឹង ឬមួយការងារនេះអ្នកឯងធ្វើបានអត់? គេមិនខ្វល់ទេ ដូច្នេះបើយើងអត់រៀនសូត្រជាប្រចាំ អត់អភិវឌ្ឍចំណេះដឹងជាប្រចាំ ចំណេះដឹងទៅលឿន អញ្ចឹងមិនអាចរត់ទាន់គេបានទេ”
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា ពេលដែលយុវជនមានចំណេះជំនាញពិតប្រាកដ នោះកន្លែងការងារនឹងទទួលស្គាល់គ្រប់ទីកន្លែង។ ទន្ទឹមគ្នានេះ យុវជនទាំងអស់ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ត្រូវតែបន្តពង្រឹងសមត្ថភាព តាមរយៈការរៀនពីការងារនៅក្នុងអង្គភាពដែលខ្លួនទៅបម្រើការ ដែលវាជាការអនុវត្តជំនាញជាក់ស្តែង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់ថា ៖
“ដើម្បីឱ្យគេទទួលស្គាល់ គេអត់ទទួលស្គាល់សញ្ញាបត្រទេ គេទទួលស្គាល់យើងចេះអី ! យើងជាក់ស្តែងជាបំណិន ហើយត្រូវអភិវឌ្ឍរហូត មិនមែនបានសញ្ញាបត្រហើយដាក់លើហឹងអុជធូបទេ គឺត្រូវតែខំប្រឹងរហូត”
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥ ប្រទេសក្នុងតំបន់អាស៊ានបានសម្រេចធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយមានគោលដៅបង្កើតទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្ម ក្នុងនោះក៏ផ្តោតសំខាន់ផ្តោតលើលំហូរកម្លាំងពលកម្មដែលមានជំនាញដោយសេរី និងលើកកម្ពស់សេរីភាវូបនីយកម្ម វិនិយោគ និងសមាហរណកម្មហិរញ្ញវត្ថុ។ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនេះ គឺទាមទារឱ្យប្រទេសនីមួយៗមាននូវធនធានមនុស្សដែលមានសមត្ថភាព ហើយថា ប្រសិនបើគ្មានធនធានមនុស្សដែលមានសមត្ថភាពទេ នោះនឹងមិនអាចទៅប្រណាំប្រជែងជាមួយគេបានទេ ដូច្នេះប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់ គឺជាប្រទេសដែលមានធនធានមនុស្សអភិវឌ្ឍ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2025
មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេសក្នុងការសិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...
ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។
អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...





























