កម្ពុជាត្រូវបណ្ដុះបំណិនសតវត្សទី២១ដល់កុមារ ដើម្បីសម្រេចគោលដៅអភិវឌ្ឍ

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ-ទុតិយភូមិ និងពានរង្វាន់ បណ្ណសរសើរ លិខិតសរសើរ បញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជាត្រូវបណ្ដុះបំណិនសតវត្សទី២១ដល់កុមារ ដើម្បីសម្រេចគោលដៅអភិវឌ្ឍ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាន៍ថា “គុណភាពអប់រំ គឺជាអនាគតររបស់ប្រទេសជាតិ” ក្នុងន័យនេះ ក្រសួងអប់រំបាន និងកំពុងយកចិត្តទុកដាក់ចំពោះការលើកកម្ពស់គុណភាពអប់រំចាប់ពីកម្រិតកុមារតូច រហូតដល់ឧត្តមសិក្សា ដោយបណ្តុះកុមារឱ្យទទួលបានបំណិនសង្គម ចេះទំនាក់ទំនង និងត្រៀមខ្លួនបានល្អសម្រាប់ការសិក្សារៀនសូត្រនៅបឋមសិក្សា ដែលផ្តោតលើការពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹង ផ្នែកអក្ខរកម្ម និងគណិតវិទ្យា វិទ្យាសាស្ត្រសង្គម ឈានទៅទទួលជោគជ័យនៅមធ្យមសិក្សា ដោយផ្តោតលើការបណ្តុះនូវបំណិនសតវត្សទី២១ ជួយកសាងគ្រឹះឱ្យរឹងមាំ សម្រាប់ការចាប់យកជំនាញនៅឧត្តមសិក្សា ឆ្ពោះទៅកសាងអាជីព និងអនាគតមួយដ៏ភ្លឺស្វាង។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា ការសិក្សារៀនសូត្រនៅក្នុងសតវត្សទី២១ គឺមិនត្រឹមតែផ្តល់នូវចំណេះដឹងដ៏ទូលំទូលាយទេ គឺត្រូវតែមានបំណិនសតវត្សរ៍ទី២១ ដែលជាបំណិនត្រិះរិះពិចារណា ដោះស្រាយបញ្ហា ធ្វើការងារជាក្រុម នវានុវត្តន៍ បំណិនបង្កើតថ្មី សហគ្រិនភាព ពិសេសក្នុងយុគសម័យបច្ចេកវិទ្យា ដែលរីកចម្រើនយ៉ាងឆាប់រហ័សនេះ ទាមទារចាំបាច់ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពឆ្លាតវៃដើម្បីកសាងអនាគត និងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចក្រុមគ្រួសារ និងសង្គមជាតិឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរជាមួយសិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្ររហូតបញ្ចប់ការសិក្សាដោយជោគជ័យសម្រេចក្តីស្រមៃ ក៏ដូចជាចូលរួមអបអរសាទរសិស្សនុសិស្សដែលទទួលបានពានរង្វាន់ បណ្ណសរសើរ និងលិខិតសរសើរសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ផងដែរ។ លទ្ធផលថ្ងៃនេះ បាននាំមកនូវកិត្តិយស មោទនភាព ក្តីរំភើបរីករាយ និងស្នាមញញឹម ជូនក្រុមគ្រួសារ និងលើកទឹកឱ្យបន្តខិតខំរៀនសូត្រ ត្រង់ត្រាប់ស្តាប់ការទូន្មានរបស់ឪពុកម្តាយ ក៏ដូចជាលោកគ្រូ អ្នកគ្រូជាប់ជានិច្ច ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អប្រកបដោយសក្តានុពលសម្រាប់ជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍ និងការពារប្រទេសជាតិ។

តាងនាមក្រសួងអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ជាពិសេសឪពុកម្តាយ អ្នកអាណាព្យាបាល សហគមន៍ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលជាភ្នាក់ងារនៃការផ្លាស់ប្តូរដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា តាមរយៈការផ្តល់ចំណេះដឹង ការលើកទឹកចិត្ត ជួយគាំទ្រដល់ការអភិវឌ្ឍចំណេះដឹង និងអប់រំសីលធម៌ ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព ដែលជាការងារអាទិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...