រដ្ឋមន្រ្តីអប់រំអំពាវនាវ​ដល់បេក្ខជនប្រឡង​បាក់ឌុបទាំងអស់ គោរពបទបញ្ញត្តិនៃការប្រឡង និង​សូមថែរក្សា​សុខភាព​ឱ្យ​បានល្អ

ខណៈថ្ងៃស្អែក គឺជាថ្ងៃនៃ​ការ​ចាប់ផ្តើមដំណើរការសំណេរ នៃការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ២៨ សីហា ២០២៥ នៅព្រឹកមិញនេះ តាមរយៈ​បណ្តាញសង្គម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើ​ការ​អំពាវនាវ​ដល់បេក្ខជនទាំងអស់ សូម​គោរព​បទបញ្ញត្តិនៃការប្រឡង ហើយ​ជាមួយ​គ្នានេះ ក៏​កុំភ្លេច​ថែរក្សា​សុខភាព​ឱ្យ​បានល្អ។

ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា “ខ្ញុំសូមអំពាវនាវ​ដល់ក្មួយៗជាបេក្ខជនទាំងអស់ ត្រូវគោរពបទបញ្ញត្តិ នៃការប្រឡង​ឱ្យ​បានល្អប្រសើរ ជាពិសេស​មិនត្រូវយកតាមខ្លួន​នូវ​ឧបករណ៍អេឡិចត្រូនិក​គ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង និង​បន្ទប់ប្រឡងជាដាច់ខាត និង​មិនត្រូវ​ប្រព្រឹត្ត​សកម្មភាពផ្ទុយ​នឹងបទបញ្ញត្តិនានានៃការប្រឡងឡើយ”។

ជាមួយគ្នានេះ ឯកឧត្តម​ក៏​សូម​ឱ្យ​ក្មួយៗជាបេក្ខជនទាំងអស់ ខិតខំថែរក្សាអនាម័យ និង​សុខភាព​ឱ្យបានល្អ ដោយ​ត្រូវ​ទទួលទានដំណេក បរិភោគអាហារ និងទទួលទានទឹកស្អាត​ឱ្យបានគ្រប់គ្រាន់ ជាពិសេស​ទទួលទានអាហារពេលព្រឹក​ឱ្យ​បានគ្រប់ ដើម្បីក្មួយៗមានភាពក្លាហាន អារម្មណ៍នឹងន ប្រកបដោយភាពជឿជាក់ ប្រុងប្រយ័ត្នក្នុងពេលប្រឡង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​អំពាវនាវ​ដល់ក្មួយៗជាបេក្ខជន សូម​គោរពច្បាប់ចរាចរណ៍ និង​ប្រុងប្រយ័ត្នខ្ពស់​ក្នុងពេលធ្វើដំណើរទៅ និង​មកមណ្ឌលប្រឡង។

“ខ្ញុំសូមជូនពរក្មួយៗជាបេក្ខជនទាំងអស់ សូមទទួលបានលទ្ធផល​ល្អក្នុងការប្រឡងគ្រប់ៗគ្នា…”

សូមជំរាបជូនថា ដំណើរការសំណេ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ នឹងប្រព្រឹត្តទៅ​រយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ដោយមានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *