រដ្ឋមន្រ្តីអប់រំ ៖ ប្រទេសមួយអាចអភិវឌ្ឍបាន គឺមានឧត្តមសិក្សាដែលខ្លាំង

ក្នុងវេទិកាសាធារណៈស្ដីពី “ថវិកាអប់រំប្រចាំឆ្នាំ២០២៥” និងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្ដីពី “រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សា” នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ប្រទេសមួយដែលអាច​អភិវឌ្ឍបាន គឺជា​ប្រទេស​ដែល​មានឧត្តមសិក្សាខ្លាំង ដូច្នេះ ឯកឧត្តម​ជំរុញឱ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវខិតខំ ដើម្បីដើរឱ្យទាន់ការរីកចម្រើនទាំងធនធានមនុស្ស និងផ្នែកបច្ចេកវិទ្យា បើធៀបនឹងប្រទេសជិតខាង។

ជាមួយ​គ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ដោយ​កត់សម្គាល់ថា ទោះបីកម្ពុជា​បច្ចុប្បន្ន​មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែវិស័យឧត្តមសិក្សានៅកម្ពុជានៅតែមានបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ។ ឯកឧត្ដមបញ្ជាក់​ថា បញ្ហាប្រឈមទាំងនោះមានដូចជា ធនធានមនុស្សនៅមានកម្រិត និងមិនទាន់សម្បូរបែបដូចប្រទេសជិតខាង ខណៈកម្រិតបច្ចេកវិទ្យាក៏នៅមានកម្រិត ដែលទាមទារឱ្យមានការវិនិយោគបន្ថែម។ ជាមួយគ្នានេះ គម្លាតធនធានរវាងសាលានៅតាមខេត្ត និងសាលាមួយចំនួននៅទីក្រុង ក៏នៅតែជាចំណុចខ្វះខាតដែលត្រូវយកចិត្តទុកដាក់។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

តែទន្ទឹមនឹងបញ្ហាប្រឈមទាំងនេះ ឯកឧត្តម​ក៏​មើលឃើញ​ពីលទ្ធផលសម្រេចបានកន្លងមកនេះ គួរជាទីមោទនៈ រួមមាន ការបង្កើតឱ្យគ្រឹះស្ថានឧត្តមសិក្សាមានចក្ខុវិស័យច្បាស់លាស់ មានក្រុមប្រឹក្សាភិបាល មានផែនការសកម្មភាព រៀបចំឡើងវិញនូវកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀនមុខវិជ្ជាថ្មីៗ ដូចជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), ប្រព័ន្ធសន្តិសុខសាយប័រ (Cyber Security) ជាដើម។

បើតាម​ប្រសាសន៍​របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បច្ចុប្បន្ន អត្រាសិស្សចាប់យកថ្នាក់វិទ្យាសាស្រ្តពិតមានត្រឹម ៣០% ខណៈសិស្សរៀនថ្នាក់វិទ្យាសាស្រ្តសង្គមមានរហូតដល់ ៧០%។ ឯកឧត្តមទទួលស្គាល់ថា ការរៀនថ្នាក់វិទ្យាសាស្រ្តពិត គឺមានការលំបាកខ្លាំង ប៉ុន្តែធ្វើយ៉ាងណាឱ្យអត្រា ៣០% នេះ មានគុណភាព (ខ្លាំង)។

យោង​តាម​របាយការណ៍របស់ក្រសួងអប់រំ ក្នុងឆ្នាំកន្លងទៅនេះ កម្ពុជា​មាន​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​សរុបជិត៥ម៉ឺននាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្ររងចំនួន ៧ពាន់នាក់ ថ្នាក់បរិញ្ញាបត្រ​ចំនួនជាង ៣ម៉ឺននាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាង៣ពាន់នាក់ និង​ថ្នាក់បណ្ឌិតជាង១រយនាក់។

ចំពោះអត្រាទាប នៃចំនួន​និស្សិត​កម្ពុជា​បានបញ្ចប់​ថ្នាក់​ឧត្តមសិក្សា​នេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ មិន​មានការ​ភ្ញាក់ផ្អើលទេ លោកយល់ឃើញថា ប្រទេសណាក៏ដោយអត្រាបបញ្ចប់ឧត្តមសិក្សាមិនជាច្រើនពេកទេ តែអ្វីដែលគេចង់បាន គឺការបញ្ចប់ការសិក្សានៅមធ្យមឯកទេសដែលនាំឱ្យប្រជាពលរដ្ឋទទួលបានជំនាញប្រចាំជីវិតរបស់ខ្លួន។

…គេត្រូវគិតអំពីការអប់រំឱ្យខ្លាំង អប់រំឱ្យរឹងមាំ គឺផ្ដើមចេញពីកុមារតូចនៅមតេ្តយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាឱ្យខ្លាំង នោះទើបបណ្ដុះបាននូវប្រជាពលរដ្ឋដែលខ្លាំង

លោកបណ្ឌិត យង់ ពៅ បន្ថែមថា ការរៀននៅឧត្តមសិក្សា គឺរៀននៅក្នុងកម្រិតការងារដឹកនាំ រៀននៅក្នុងកម្រិតការងារការិយាល័យ រៀននៅក្នុងកម្រិតការងារសិក្សាស្រាវជ្រាវស៊ីជម្រៅ។ សម្រាប់កម្រិតឧត្តមសិក្សានេះ លោកបណ្ឌិត ជំរុញឱ្យមានការកែទម្រង់ដោយផ្ដោតលើការស្រាវជ្រាវ និងឱ្យសិស្សនិស្សិតសរសេរសារណាដោយផ្ទាល់ខ្លួន ដើម្បីបណ្ដុះទម្លាប់អាន បង្កើតគំនិតថ្មីៗ បង្កើតនូវផលិតផលថ្មី របកគំហើញថ្មីៗ និងរូបមន្តថ្មីៗបាន។

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយរូបនេះ ក៏បានលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន គួរងាកមកចាប់យកការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាកត្តាចាំបាច់ក្នុងការផ្ដល់ជំនាញពិតប្រាកដសម្រាប់ចិញ្ចឹមជីវិត និងពង្រឹងសេដ្ឋកិច្ចសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។