អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ជាបំណិន​ដែល​យុវជន និង​ប្រជាពលរដ្ឋ​គួរ​ចេះ ក្នុង​យុគសម័យ​បច្ចេកវិទ្យានេះ

ប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្នកាន់តែមានការរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះ​មាតិការដែលផ្សាយចេញមិនមែនសុទ្ធតែអាចប្រើប្រាស់បានទាំងអស់នោះទេ ព្រោះការផ្សព្វផ្សាយមួយចំនួនមិនមានការត្រួតពិនិត្យ និងគិតគូរពីផលប៉ះពាល់នៅក្នុងសង្គមនោះឡើយ។ ហេតុផលនេះ​ហើយ​ ដែលតម្រូវឱ្យប្រជាជន ក៏​ដូចជាយុវជនចាំបាច់ត្រូវស្វែងយល់អំពីការកំណត់ នៃប្រភេទមាតិកា។

យុវជន ស៊ឹម ចាន់សំណាង និស្សិតទំនាក់ទំនងអន្តរជាតិឆ្នាំទី៤ នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ដែលអាចពាំនាំនូវចំណេះដឹង និងព័ត៌មានលម្អិតបន្ថែមដើម្បីវិភាគ និងឆ្លុះបញ្ចាំងសង្គមឱ្យមានភាពទូលាយជាងមុន។ នៅក្នុងបរិបទជំងឺរាតត្បាតកូវីដ១៩ កាន់តែជំរុញឱ្យយុវជនចំណាយពេលជាច្រើនក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ។ ចាន់សំណាង សង្កេតឃើញថា បច្ចុប្បន្នយុវជនមួយចំនួនរួមទាំងលោកផងដែរ បានជួបប្រទះបញ្ហាដែលទទួលបានព័ត៌មានមិនពិតជាច្រើន ដែលធ្វើឱ្យពិបាកក្នុងការសម្រេចចិត្តទៅលើរឿងអ្វីមួយ ហេតុដូច្នេះហើយទើបការយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់។

កញ្ញា ស៊ីវត្ថា ពេជ្រម៉ារីតា ជា​និស្សិតសិក្សាផ្នែក​ទំនាក់ទំនងអន្តរជាតិ ក៏​បាន​លើក​ឡើងដែរថា នៅក្នុងមុខជំនាញរបស់នាងដែលរៀននាពេលបច្ចុប្បន្ន គឺតម្រូវឱ្យតាមដានព័ត៌មានជាប្រចាំ ដែលជាហេតុបណ្តាលឱ្យនាងជួបនូវផលលំបាកក្នុងការកំណត់ប្រភេទព័ត៌មានដែលអាចទុកចិត្តបាន។ ដោយ​នេះជាកត្តានាំឱ្យនាងចាប់អារម្មណ៍អំពីវគ្គខ្លីៗដែលបង្រៀនអំពីអក្ខរកម្មព័ត៌មាន។

កញ្ញា ស៊ីវត្ថា ពេជ្រម៉ារីតា

“ទោះរៀនជំនាញអ្វីក៏ដោយ ការសិក្សាបន្ថែមជំនាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជាបំណិនបន្ថែមមិនអាចខ្វះបាន”

ចំណែក យុវជន អាត ច័ន្ទប៊ុនឆេង ជានិស្សិតផ្នែកព័ត៌មានវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏​បានលើ​កឡើងដែរថា ក្នុងនាមជាអ្នកសិក្សាផ្នែកបច្ចេកវិទ្យាពេលខ្លះក៏មានការថ្លោះធ្លោយពេលចូលទៅកាន់​គេហទំព័រដែលបង្កើតដោយជនឆបោកមួយចំនួនផងដែរ។ ប៉ុន្តែពេលដែលឈ្វេងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ វាបានពង្រឹងការប្រុងប្រយ័ត្នរបស់ខ្លួន​​អំពីការចូលទៅក្នុងកម្មវីធីនីមួយៗបានប្រសើរជាងមុន។

សម្រាប់​យុវជន គ្រុយ ស៊ីងអ៊ីង និស្សិតទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា មានយោបល់មិនសូវខុសគ្នាពីយុវជនខាងលើប៉ុន្មានឡើយ យុវជន ស៊ីងអ៊ីង បញ្ជាក់ថា បំណិន​អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ អាច​ឱ្យ​ខ្លួន​អាចប្រើប្រភពព័ត៌មានដើម្បីស្វែងរកករណីសិក្សាពីឯកសារ ដើម្បីប្រើប្រាស់នៅក្នុងមហាវិទ្យាល័យដោយមានទំនុកចិត្ត។

យុវជន គ្រុយ ស៊ីងអ៊ីង

“ខ្ញុំយល់ថា ការសិក្សាពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ មិនត្រឹមតែកាត់បន្ថយពីការឆបោកនោះទេ ប៉ុន្តែវាកាត់បន្ថយការប្រើប្រាស់ពេលវេលាច្រើនក្នុងការស្វែងរកប្រភពព័ត៌មាន និងថែមទាំងដឹងពីផលប៉ះពាល់នៃបណ្តាញសង្គមបានច្រើនជាងមុន”

គួរបញ្ជាក់ថា ការសិក្សាអំពីអក្ខរកម្មប្រព័ន្ធផ្សាយគឺជាការសិក្សាអំពីការចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព និងចេះកំណត់សម្គាល់ពីវត្ថុបំណង នៃមាតិការនីមួយៗនៅលើបណ្តាញសង្គម ដែលរួមមានទាំងអត្ថបទ វីដេអូ និងការចែករំលែកនានា។ ទន្ទឹមគ្នានោះ ក៏​ជួយ​ឱ្យ​យើង​ចេះវិភាគព្រឹត្តិការណ៍ វិភាគអ្នកចែកចាយមាតិកា និងចេះបង្កើតមាតិកាល្អៗដោយខ្លួនឯងដើម្បីជាប្រយោជន៍ក្នុងសង្គម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។