លោកជំទាវ តិមា វិច្ឆិកាល ជំរុញយុវជន​ចាប់យកជំនាញស្ទែម និង​បច្ចេកវិទ្យា

មានប្រសាសន៍​នៅ​ក្នុង​ឱកាស​ចូលរួមពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នាអគារ KAMPUS កាលពីថ្ងៃទី៩ ឧសភា លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា រាជធានីភ្នំពេញ បានធ្វើការជំរុញដល់យុវជន​ដែល​កំពុង​ត្រៀម​ខ្លួន​ចូល​ឧត្តមសិក្សា សូម​ពិចារណា​ចាប់យកជំនាញ​ស្ទែម និង​បច្ចេកវិទ្យា ដែលជាជំនាញមាន​ឧត្តមភាពសម្រាប់សង្គម និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច។

លោកជំទាវ តិមា វិច្ឆិកាល មានប្រសាសន៍ថា បច្ចុប្បន្ននេះ ពិភពលោក​កំពុងតែវិវឌ្ឍទៅ​រក​ការ​រីកចម្រើន​យ៉ាងឆាប់រហ័ស ក្នុងបច្ចេកវិទ្យា, បច្ចេកវិទ្យា AI ការស្រាវជ្រាវពី Robot ក៏​ដូចជា​បច្ចេកវិទ្យាទិន្នន័យ កំពុង​តែអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ បើងាក​មក​មើល​ប្រទេស​កម្ពុជាវិញ ចាប់តាំង​ពីការ​រៀបចំ​គោលនយោបាយជាតិ រហូត​ដល់​ការ​អនុវត្ត​នៅ​តាម​ក្រសួងស្ថាប័ន គឺកំពុងតែងាក​ទៅ​រកឌីជីថល ដោយ​រាជរដ្ឋាភិបាល​មាន​ផែនការក្នុងការ​អនុវត្ត​រាជរដ្ឋាភិបាលឌីជីថល ក៏​ដូចជា​សេដ្ឋកិច្ច​បែបឌីជីថល ដូច្នេះ​លោកជំទាវ​ស្នើ​ដល់​យុវជន​យក​ចិត្ត​ទុកដាក់​ទៅលើ​ជំនាញស្ទែម និង​បច្ចេកវិទ្យា ដែលជាជំនាញស្នូលដ៏សំខាន់របស់​បច្ចេកវិទ្យាឌីជីថល។

ពិភពលោក​កំពុងតែវិវឌ្ឍទៅ​រក​ការ​រីកចម្រើន​យ៉ាងឆាប់រហ័សក្នុងបច្ចេកវិទ្យា ដូច្នេះ​សូមយុវជនយកចិត្តទុកដាក់​នៅ​ក្នុងជំនាញ ឬក៏​ការស្រាវជ្រាវដែលគេលើកពី AI ពី Robot ពី Data ព្រោះទាំងអស់នេះ គឺជាស្នូលមួយ​ដ៏​សំខាន់…

លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា រាជធានីភ្នំពេញ

អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បន្ថែមថា បច្ចេកវិទ្យា និង​ពិភពលោក​ គឺវិវឌ្ឍ ជារៀងរាលហូត ហើយ​ប្រែប្រួលលឿន ដូច្នេះ នៅពេលដែលយើង​ស្វែង​រក​អាជីពការងារ យើងគួរ​មានទម្លាប់មួយ​ក្នុងការស្វែង​យល់ និង​សិក្សា​ជំនាញថ្មីៗប្រសិនបើជាអាច ។ លោកជំទាវ តិមា វិច្ឆិកាល បន្តថា សម្រាប់ប្អូនៗដែលត្រៀម​ខ្លួន​ចូលឧត្តមសិក្សា គឺគួរ​ពិចារណា​ចាប់យកជំនាញស្ទែម ដែលហៅថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ដែលជាជំនាញមានឧត្តមភាពខ្ពស់ ទាំងសម្រាប់សង្គមផ្ទាល់ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការប្រកួតប្រជែង​របស់ប្រទេសកម្ពុជា ដើម្បីឈានទៅ​សម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ​២០៣០ និង២០៥០។

បើយោង​តាម​មជ្ឈមណ្ឌលកម្ពុជា ៤.០ បច្ចេកវិទ្យា​កាន់តែជឿនលឿន​របស់ពិភពលោក បានកំពុងធ្វើ​ឱ្យ​វិស័យ​ការងារ​មានការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ខណៈបច្ចុប្បន្ន​ស្ថាប័ន​នានា​កំពុង​ត្រូវ​ការ​បុគ្គលិក​ដែលមាន​ភាពច្នៃប្រឌិត អាច​ស្វែង​រក​គំនិតថ្មីៗ និង​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច្នេះ ការអប់រំ​ស្ទែម និង​បច្ចេកវិទ្យា ពិតជាមានសារៈសំខាន់ណាស់​ក្នុងការ​ពង្រឹងសមត្ថភាព​សិស្ស-និស្សិត ឱ្យមានជំនាញសមស្រប សម្រាប់តម្រូវ​ការ​ការងារ​ក្នុងសតវត្សរ៍ទី២១ និងអាច​ចូលរួមដោះស្រាយ​បញ្ហា​នានា​ក្នុងសង្គមបាន ដែលធ្វើ​ឱ្យ​សេដ្ឋកិច្ច​កាន់តែ​មានភាពប្រកួតប្រជែង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។