សាកលវិទ្យាល័យខេមតិច សហគ្រិនខ្មែរ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជំរុញលើ​ការ​បណ្តុះគំនិតសហគ្រិនភាពដល់សិស្ស​និស្សិត

សាកលវិទ្យាល័យខេមតិច សហគ្រិនខ្មែរ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២៣ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញឱ្យមានរលកថ្មីនៃការគាំទ្រលើការស្រាវជ្រាវ នវានុវត្តន៍ និងការបណ្តុះគំនិតសហគ្រិនភាពដល់សិស្សនិស្សិត នៅក្នុងវិស័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យានៅកម្ពុជា។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជា បាននិយាយថា ការ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យ ជាមួយសហគ្រិនខ្មែរ  និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បង្ហាញអំពីការចូលរួមពីតួអង្គដែលពាក់ព័ន្ធនានា ដែលមានដូចជា ដៃគូរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន។ លោកបន្តឱ្យដឹងថា តួនាទីសាកលវិទ្យាល័យបានត្រឹមតែរៀន និងបង្រៀន ហើយពិបាកនឹងបង្កើតទៅជាធនធានមនុស្សពិតប្រាកដប្រសិនបើគ្មានឱកាសបញ្ចេញសមត្ថភាពជាក់ស្តែង។

ដូច្នេះហើយ តាមរយៈវិស័យឯកជន ឬក៏រដ្ឋាភិបាលដែលធ្វើការជាក់ស្តែងក្នុងការបង្ហាញ ឬអនុវត្តន៍ និងបង្រៀនថែមទៀត ដើម្បីពង្រឹងបន្ថែមក្រៅពីសាលារៀន ។ តួយ៉ាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានការគាំទ្រជាថវិកា តាមរយៈការផ្តល់កម្ចី ហើយ Khmer Enterprise ក៏ផ្តល់ជាកន្លែងសម្រាប់អនុវត្តន៍ការងារជាដើម។

លោក គង់ ម៉ារី សង្ឃឹមថា ក្រោយចុះហត្ថលេខា គឺនឹងមានការអនុវត្តន៍រាល់ផែនការសកម្មភាពនានាបន្តទៀត ដើម្បីឱ្យឃើញលទ្ធផលជាក់ស្តែង។ លោកបន្តថា កន្លងមករាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់អំពីការជំរុញឱ្យមានសកម្មភាពក្នុងវិស័យស្ទែមផងដែរ ហើយវាក៏ជាតួនាទីមួយក្នុងការកសាងធនធានមនុស្សក្នុងសម័យឌីជីថលផងដែរ និងលើកកម្ពស់និងជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ។ លោកបន្ថែមថា បេសកម្ម និងកិច្ចការនេះជាកិច្ចការលំបាក ហើយសិស្សមួយចំនួនហាក់មិនសូវចង់សិក្សាជំនាញនេះប៉ុន្មាននោះទេដោយសារតែផ្នត់គំនិតដែលយល់ថាលំបាកពេក ប៉ុន្តែបច្ចុប្បន្នក៏មានការប្រែប្រួលខ្លះៗហើយ ដូច្នេះកិច្ចសហការរបស់វិស័យសាធារណៈ និងវិស័យឯកជន ដើម្បីបង្កើតនៅកម្មវិធីប្រកួតប្រជែងក្នុងគោលបំណងបង្កើត ដោះស្រាយបញ្ហាអាទិភាពដោយប្រើប្រាស់បច្ចេកវិទ្យា។

ដោយឡែក លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិចបន្ថែមថា ការចុះ MoU នេះ គឺជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបី និងបើកដំណើរការនូវវគ្គបណ្តុះបណ្តាល បណ្តុះគំនិតសហគ្រិនភាព (Incubation training program) និង ប្រកួតប្រជែងលើធុរៈកិច្ចថ្មី (Startup) សម្រាប់និស្សិត ជាពិសេសនិសិ្សតស្រី ចំនួន ១០ក្រុម ត្រូវជា ៥០នាក់ដោយឥតគិតថ្លៃ ។ សម្រាប់សិក្ខាកាមដែលទទួលជ័យលាភីក្នុងការប្រកួតប្រជែងគំនិតធុរកិច្ចថ្មីនេះក៏នឹងទទួលបានពានរង្វាន់ក៏ដូចជាថវិការគាំទ្រធុរកិច្ចថ្មីពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ រួមទាំងឱកាសចេញទៅប្រកួតនៅសហរដ្ឋអាមេរិកដោយមានការគាំទ្រពីសហគ្រិនខ្មែរ និងខេមតិច។

នៅក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរក៏បានបញ្ជាក់ផងដែរថា ការចុះហត្ថលេខាលើ MoU នេះ ជាការជំរុញភាពជាដៃគូររវាងសហគ្រិនខ្មែរជាមួយរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងវិស័យឯកជនទៅលើធុរៈកិច្ចថ្មី និងសហគ្រិនភាព។ កម្មវិធីបណ្តុះបណ្តាលនេះនឹងនៅតែបន្តទៅមុខសម្រាប់និសិ្សតដែលមានគោលបំណងចង់អភិវឌ្ឍសមត្ថភាពរបស់ពួកគាត់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។