មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុនជួយពង្រឹងបំណិនសតវត្សទី២១ សម្រាប់កុមារកម្ពុជា

មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុនកំពុងក្លាយជាថ្នាក់រៀនជំនាញសតវត្សទី២១ ជួយពង្រឹងសមត្ថភាពមុខវិជ្ជាស្ទែម (STEM) ដល់កុមារកម្ពុជា ប្រមាណ ១៥០០នាក់ក្នុងសាលាបឋមសិក្សាព្រះនរោត្តម នៅរាជធានីភ្នំពេញ ។ សិស្សានុសិស្សនៅទីនេះ ទទួលបានឱកាសសិក្សាបច្ចេកវិទ្យាឌីជីថលដែលមានលំនាំអប់រំពីប្រទេសជប៉ុន ។ ភាគីពាក់ព័ន្ធជឿជាក់ថា មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុននឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការកសាងធនធានមនុស្សកម្ពុជា ។

លោក ជ្រីន សាលី នាយកសាលាបឋមសិក្សាព្រះនរោត្តម បានឱ្យដឹងថា មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន បានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារដ្ឋ និងក្រុមហ៊ុនឯកជនជប៉ុន ក្រោមការទទួលស្គាល់របស់ JICA និងក្រសួងអប់រំ យុវជន និងកីឡា ។ ស្របជាមួយគ្នានេះ សិស្សានុសិស្សនឹងរីករាយជាមួយបច្ចេកវិទ្យាអប់រំពីប្រទេសជប៉ុន ពិសេសថ្នាក់សិក្សាកុំព្យូទ័របំប៉នបន្ថែមជាមួយកម្មវិធី Think Think (សម្រាប់កុមារអាយុចាប់ពី៤ ដល់ ១២ឆ្នាំ) ដែលជាកម្មវិធីសិក្សាឌីជីថលលេខ១ ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍន៍ការគិតរបស់កុមារឱ្យកាន់តែស៊ីជម្រៅនៅក្នុងបំណិនសតវត្សទី២១ ។

គណៈគ្រប់គ្រងសាលាបឋមសិក្សាព្រះនរោត្តម បានបញ្ជាក់បន្ថែមថា សិស្សអាចចូលរៀនថ្នាក់ឌីជីថលនៅមជ្ឈមមណ្ឌលសិក្សាឌីជីថលជប៉ុន រួមមាន កម្មវិធីកុំព្យូទ័រ Microsoft Office, ការសេរកម្មវិធីប្រភេទ Scratch, កម្មវិធីគណិតវិទ្យា Think! Think ដែលបានទទួលស្គាល់ជាកម្មវិធីដែលមានប្រសិទ្ធភាពបំផុតនៅលើពិភពលោកដោយ APEC ។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់កម្មវិធី Think! Think! ចាប់តាំងពីឆ្នាំ២០១៨ តាមរយៈទីភ្នាក់ងារជប៉ុនប្រចាំប្រទេសកម្ពុជា JICA ។

សាលាបឋមសិក្សាព្រះនរោត្តមបានក្លាយជាសាលារៀនរដ្ឋទី១ ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសិក្សាឌីជីថលទំនើបក្នុងគោលបំណងផ្ដល់ចំណេះដឹង និងជំនាញស្ទែមបន្ថែមជូនដល់កុមារតូចៗ សម្រាប់កម្រិតបឋមសិក្សាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងបរិបទការអប់រំសម្រាប់សតវត្សរ៍ទី២១ នៃបដិវត្តឧស្សាហកម្មទី៤.០ ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុនត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សាព្រះនរោត្តម ក្រោមវត្តមានឯកឧត្តម អ៊ុអិណុ អាត់ស៊ូសុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, តំណាង JICA ប្រចាំកម្ពុជា, តំណាងក្រុមហ៊ុនជប៉ុនដែលជាម្ចាស់ជំនួយ, ព្រមលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...