ឯកឧត្តម ស៊ូ សុជាតិ ៖ ការ​បញ្រ្ជាប​អក្ខរកម្មហិរញ្ញវត្ថុ នៃវិស័យ​មូលបត្រ​ដល់​សិស្សានុសិស្ស ជួយពួកគេចេះរៀបចំផែនការ និង​គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន

កាលពីថ្ងៃទី១២ ខែវិច្ឆិកា បណ្តាញសាលា​រៀនវេសឡាញ សហការជាមួយនិយ័តករ​មូលបត្រ​កម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស ពី “ការ​លើក​កម្ពស់ ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុ នៃវិស័យមូលបត្រ”។ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក នៃនិយ័តករមូលបត្រ​កម្ពុជា មានប្រសាសន៍ថា បញ្រ្ជាបការយល់ដឹងពាក់ព័ន្ធនឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រដល់ប្អូនៗសិស្សានុសិស្ស គឺឱ្យពួកគេចេះរៀបចំផែនការ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីទទួលបាននូវសេរីភាពហិរញ្ញវត្ថុនាពេលអនាគត ជាពិសេសស្វែង​យល់ពីការវិនិយោគ​ក្នុងវ័យសិក្សា, ក្នុង​នោះ ក៏ជួយ​ពួកគេ​ក្នុង​ការត្រៀមខ្លួនដើម្បី​ចាប់យកឱកាស​ការងារក្នុងសម័យឌីជីថល និងការស្វែង​រកប្រាក់ចំណូលបន្ថែម តាមរយៈទីផ្សារមូលបត្រ។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល លើកឡើងថា ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស គឺជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពផ្សេងទៀតដែលបានកំណត់ ព្រោះថា ​វិស័យមូលបត្រ​នឹងមិនអាចរីកចម្រើនបានលឿននោះទេ ប្រសិនបើការយល់ដឹងពីវិស័យនេះនៅមានកម្រិតទាបនៅឡើយ។ ការលើកកម្ពស់ការយល់-ដឹងពីវិស័យមូលបត្រ ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុង “ផែនការយុទ្ធសាស្ត្រជាតិ”។ ក្នុងនោះ កត្តាចំាបាច់ដែលមិនអាចខ្វះបាន គឺជាការចូលរួមពីប្អូនៗទាំងអស់គ្នា ដែលជាធនធានមនុស្សដ៏សំខាន់ និងជាទំពាំងស្នងឬស្សីក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ “ដូចនេះ ប្អូនៗត្រូវចងចាំថា ប្រទេសជាតិយើងរីកចម្រើនទៅមុខលឿន គឺត្រូវការការចូលរួមពីយើងទាំងអស់គ្នាជាចំាបាច់”។

លោក តែ ឡាយ អគ្គនាយករង និង​ប្រធាន​នាយកអប់រំ នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ក្រុមហ៊ុនវេសឡាញ បានដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ នៃចំណេះដឹងហិរញ្ញវត្ថុ សម្រាប់អនាគ​តរបស់សិស្សានុសិស្ស ដើម្បីរស់នៅ​ក្នុងពិភពលោក​មួយ​ដែលទាមទារ​ឱ្យ​មនុស្ស​គ្រប់រូប​មានសមត្ថភាព​សម្រេចចិត្ត​ហិរញ្ញវត្ថុ​ដោយ​ឈ្លាសវៃ។ លោកថា បើគ្មានមូលដ្ឋានគ្រឹះនេះទេ ពួកគេ​អាច​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា ការគ្រប់គ្រង​ប្រាក់ចំណូល​មិន​បានល្អ ការ​ធ្លាក់​ក្នុង​អន្ទាក់បំណុល ឬបាត់បង់​ឱកាស​ក្នុង​ការ​បង្កើត​ទ្រព្យធន ។ ដូច្នេះហើយ ការ​បំពាក់នូវ​ អក្ខរកម្ម​ហិរញ្ញវត្ថុ គឺស្មើ​នឹង​ការផ្តល់ជូន​នូវ​ សេរីភាព និងសុវត្ថិភាពហិរញ្ញវត្ថុ នាពេលអនាគត​ដល់ពួកគេ។

​ប្រធាន​នាយកអប់រំ នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ក៏​បានសង្កត់ធ្ងន់ដែរថា ការ​អប់រំ មិន​ត្រឹម​ផ្តោត​តែលើ​លទ្ធផល​សិក្សាកម្មវិធីស្នូល​តែមួយ​មុខនោះទេ ប៉ុន្តែការអប់រំលើបំណិនជីវិត និង​ការ​កសាងអត្តចរិត ក៏​ជាផ្នែកដ៏សំខាន់ផងដែរ ដោយ​ហេតុនេះហើយ ទើបកម្មវិធី​សិក្សា​របស់បណ្តាញសាលា​រៀនវេសឡាញ បានដាក់បញ្ចូលនូវកម្មវិធីសំខាន់ៗមួយ​ចំនួនដូចជា កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ MoneyTree ដែលបង្រៀន​សិស្សានុសិស្ស​អំពីទម្លាប់នៃការសន្សំ, ការប្រើប្រាស់ថវិកាដោយមានគោលដៅ និង​គំនិតជាសហគ្រិនភាព។ កម្មវិធីសេដ្ឋកិច្ច និងសហគ្រិនភាព ដែលជួយ​ឱ្យ​សិស្សានុសិស្សយល់ពីយន្តការ​នៃទីផ្សារ សេដ្ឋកិច្ចជាតិ និងការបង្កើត​អាជីវកម្មផ្ទាល់ខ្លួន។

គួរជំរាបជូនថា សាលារៀនវ៉េស្ទឡាញន៍ និងនិយ័តករមូលបត្រកម្ពុជា ធ្លាប់បានសហការផ្សព្វផ្សាយ ពី “ការលើកកម្ពស់ការ​យល់ដឹង​អក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” ទៅដល់សិស្សានុសិស្សចំនួន ៣លើក រួចមកហើយ ចាប់តាំងពីឆ្នាំ២០២២មក ដោយ​មានអ្នកចូលរួមសរុបចំនួន ៧៣១រូប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...