Insight Tech Festival 2024 ឱកាសសម្រាប់យុវជនស្វែងយល់ទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យា

សម្រាប់ឆ្នាំ២០២៤នេះ កម្មវិធី Insight Tech Festival ដែលដឹកនាំរៀបចំដោយក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) នឹងធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅ Factory Phnom Penh ដើម្បីផ្តល់ការយល់ដឹងដល់សិស្សានុសិស្សដែលមានចំណង់ចំណូលចិត្តផ្នែកបច្ចេកវិទ្យា អំពីជីវិតសិក្សនៅសាកលវិទ្យាល័យ ព្រមទាំងអាជីពការងារក្នុងឧស្សាហកម្ម បច្ចេកវិទ្យា នាពេលអនាគតផងដែរ។

កម្មវិធី Insight Tech Festival នឹងធ្វើឡើងរយៈពេលមួយថ្ងៃពេញពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាចដែលរួមមានសកម្មភាពសំខាន់ៗជាច្រើនដូចជា ការចែករំលែកចំណេះដឹង បទពិសោធន៍ពីអ្នកជំនាញឱ្យ​កាន់តែស៉ីជម្រៅទាក់ទងទៅលើការងារនៅក្នុងវិស័យបច្ចេកវិទ្យា កិច្ចពិភាក្សាតុមូលអំពីនិន្នាការបច្ចេកវិទ្យានាពេលអនាគតដែលលើសពីបញ្ញាសិប្បនិម្មិត (AI) និងការចែករំលែកព័ត៌មានពីអាហារូបករណ៍ក៏ដូចជា ការបង្ហាញពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនពីកម្មវិធីសិក្សាដែលជួយសិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យអាចស្វែងយល់អំពីជម្រើសនៃការសិក្សា នៅថ្នាក់ឧត្តមសិក្សា។

កញ្ញា គន្ធ មណីរ័ត្ន ជាអ្នកសម្របសម្រួលកម្មវិធី Insight Tech Festival លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលទើបប្រឡងបាក់ឌុបរួច ឬមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យា អញ្ជើញចូលរួមក្នុងកម្មវិធីនេះដោយថា Insight Tech Festival ជាវេទិកានៃការជួបជុំអ្នកចូលចិត្តបច្ចេកវិទ្យា អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និង អ្នកមានគំនិតច្នៃប្រឌិត ។ ដូច្នេះ អ្នកចូលរួមនឹងទទួលបានឱកាសជជែកជាមួយវាគ្មិនជាច្រើន ការចូលរួមសិក្ខាសាលា និងឱកាសជាច្រើនទៀតក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលមានចំណូលចិត្តប្រហាក់ប្រហែលគ្នា។ សម្រាប់យុវជនដែលមានបំណងចង់ចូលរួម អាចចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ៖ bit.ly/3NxGxEX ។

សូមបញ្ជាក់ថា កម្មវិធី Insight Tech Festival ត្រូវបានបង្កើតឡើងក្នុងគោលបំណងបំផុសស្មារតីយុវជន ជាពិសេស យុវតីកម្ពុជា ឱ្យចាប់យកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងទទួលបានការងារដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ។ គម្រោងនេះ គឺជាស្ពានដែលអាចកាត់បន្ថយគម្លាតឌីជីថល និងយេនឌ័រ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ជាមួយ នឹងការលើកកម្ពស់ការយល់ដឹងបន្ថែម អំពីជំនាញសំខាន់ៗមួយចំនួនក្នុងវិស័យបច្ចេកវិទ្យា រួមមាន Web Development, App Development, Data Science, AI, and Cybersecurity ទៅកាន់សិស្សវិទ្យាល័យ និងនិស្សិតដែលទើបនឹងចាប់ផ្ដើមចូលរៀនមហាវិទ្យាល័យ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃឧស្សាហកម្ម ៤.0៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *