គន្លឹះកាត់បន្ថយការងងុយគេងនៅពេលកំពុងអានសៀវភៅ

ងងុយគេងពេលអានសៀវភៅមិនមែនជាបញ្ហាដែលលើកយកបន្ទោសគ្នាឡើយ ព្រោះវាបណ្តាលមកពីកត្តាច្រើនយ៉ាងដូចជា កង្វះជីវជាតិនៃរបបអាហារ បញ្ហាសុខភាព ខ្វះវិធីអាន ឬអានមិនត្រូវចំណូចចិត្ត និងកត្តារួមផ្សំជាច្រើនផ្សេងទៀត។ នេះជាការលើកឡើងរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី នៅក្នុងកម្មវិធី «អំណានឮៗ» ដែលរៀបចំឡើងដោយអង្គការទស្សនៈពិភពលោកកាលពីពេលថ្មីៗនេះ។

ជាដំណោះស្រាយនៃបញ្ហាងងុយគេងពេលអាន លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានផ្តល់ដំបូន្មានថា ចំពោះកូនសិស្សពួកគេគួរតែវិនិយោគពេលវេលាទៅលើការសិក្សាឱ្យបានច្រើន ចំណែកការងារវិញបំពេញឱ្យសមល្មមទៅនឹងកម្លាំងដែលមាន ទន្ទឹមគ្នានោះត្រូវបរិភោគឱ្យបានគ្រប់គ្រាន់ ដោយយកចិត្តទុកដាក់ទៅលើជីវជាតិអាហារទាំង៤មុខមានដូចជា៖ ១. កាបូអ៊ីដ្រាត(carbohydrate) មានដូចជា នំបុ័ង, បាយ និងស្រូវសាលីជាដើម។ ២. ប្រូតេអ៊ីន(Proteins) មានដូចជា សាច់គោ សាច់មាន់ ត្រី ស៊ុត និងសាច់ជ្រូកជាដើម ប៉ុន្តែដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពសូមជ្រើសរើសប្រភេទសាច់ដែលស៊ីស្មៅជាអាហារ ព្រោះមិនសូវមានមេរោគ។ ៣.ជីវជាតិដែលត្រូវការច្រើនជាងគេបំផុតគឺ បន្លែ និងផ្លែឈើ ហើយបើខ្វះជីវជាតិទាំងនេះ ទោះខំប្រឹងយ៉ាងណាក៏ពិបាកក្នុងការបន្តទៅមុខណាស់ ហើយថែមទាំងធ្វើឱ្យបាត់បង់ការចងចាំ និងកើតជំងឺញឹកញាប់។ ៤.សារធាតុទឹកដោះគោ ទឹកដោះគោជូរ(Yogurt )។ លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ការបរិភោគអាហារ មិនមែនដើម្បីតែឆ្អែតនោះទេ តែគឺសម្រាប់ទ្រទ្រង់នូវសុខភាពផងដែរ។

លោកវេជ្ជបណ្ឌិតបន្តថា បញ្ហាផ្លូវចិត្តនាំឱ្យការអានសៀវភៅពិបាកនឹងយល់ ព្រោះអារម្មណ៍រវើរវាយស្រងូតស្រងាត់ ចង់យំម្តងម្កាល ពិបាកក្នុងការគិត សម្រាន្តមិនលក់ យល់សប្ដិញឹកញាប់ ងាយអស់កម្លាំង ឆាប់ភ័យ មិនចង់ចេញក្រៅជួបមិត្តភ័ក្តិ បាត់បង់ចំណូលចិត្ត ហើយភារកិច្ចដែលសម្រេចបានគឺយឺតយ៉ាវ ។ ដូច្នេះហើយដើម្បីដោះស្រាយបញ្ហាអំណាន ទាល់តែដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត និងផ្លូវកាយ ឱ្យបានរួចរាល់សិន។ បើគ្រាន់តែជំរុញឱ្យអានសៀវភៅ ដោយមិនមានអ្នកជំនាញចិត្តសាស្រ្ត ឬអ្នកប្រឹក្សា ហើយយកតែអ្នកណែនាំ និងអ្នកបង្រៀនមួយមុខ(Educator and educationist ) គឺមិនអាចទៅរួចនោះឡើយ។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី

“អានដោយរបស់ចូលចិត្ត ធ្វើអ្វីក៏ដោយចាប់ផ្តើមពីរបស់សាមញ្ញទៅរកភាពស្មុគស្មាញ ហើយអានអ្វីដែលជាព្រលឹងដួងពេជ្រយើង អ្វីទៅដែលជាចំណង់ចំណូលចិត្តយើង ដាក់ទៅជក់ហ្មងអាហ្នឹងហើយឱ្យកូនអានទៅ ធ្វើទៅ”

ដោយឡែង លោក ឡេង វីរៈ នាយកប្រតិបត្តិ និងនាយកគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គមបន្ថែមថា ដើម្បីជួយសម្រាលបន្ទុកនូវបញ្ហាការងងុយគេងពេលអានសៀវភៅ អ្នកអានគួរតែជ្រើសរើសប្រភេទសៀវភៅដែលវាពាក់ព័ន្ធឬបំពេញបន្ថែមនូវអ្វីដែលយើងកំពុងតែត្រូវការប្រចាំថ្ងៃ។ ហើយរបៀបនៃការជ្រើសយកប្រភេទសៀវភៅឱ្យសមស្របនឹងខ្លួនឯង ដំបូងត្រូវអានអត្ថន័យត្រួសៗ ឱ្យបានច្រើនក្បាលជាមុនសិន សឹមសម្រេចចិត្តថា ជ្រើសយកទិន្នន័យ ឬសៀវភៅណាមួយដែលសមស្របទៅនឹងស្ថានភាពខ្លួនឯង។

លោក ឡេង វីរៈ

“កុំឱ្យគិតថា សៀវភៅនេះល្អ ជាងសៀវភៅនោះ ឬសៀវភៅហ្នឹង អានហើយធ្វើឱ្យមានដូចគេ។ គ្មានសៀវភៅណាធ្វើឱ្យយើងមានហើយ គិតហើយឈប់ក្រអី ខ្ញុំហាក់មិនសូវហ៊ានថាយ៉ាងម៉េចទេ! ប៉ុន្តែអ្វីដែលយើងផ្តោត ការណ៍នោះវានឹងកើតឡើង”

លោក វីរៈ បន្ថែមថា តាមបទពិសោធន៍របស់លោកកន្លងមក រៀងរាល់ពេលអានសៀវភៅ គឺលោកតែងតែភ្ជាប់ជាមួយនឹងការរិះគិត និងការកត់ត្រា។ លោកយល់ឃើញថា ការអានសៀវដើម្បីគ្រាន់តែសម្រាន្តលក់ស្រួលគឺមិនទាន់ហៅថាអាការអានដ៏មានគុណភាពទេ។ លោកបន្តថា ការអានសៀវភៅឱ្យឮៗ គឺជាផ្នែកមួយជួយកាត់បន្ថយអ្នកអានទាំងឡាយកុំឱ្យងងុយគេង ដោយហេតុថា មនុស្សមិនអាចគេងទាំងកំពុងស្រែកអានខ្លាំងនោះឡើយ។

កញ្ញា គីម ឌីណា អ្នកនិពន្ធសៀវភៅ នាងមានយោបល់មិនសូវខុសគ្នាពី លោក វីរៈ ប៉ុន្មានទេ ប៉ុន្តែបានបន្ថែមថា ពេលដែលអានក៏ត្រូវមើលបរិយាកាសដែរ ពីលើសពីនេះ ការជ្រើសរើសពេលវេលា ក៏សំខាន់មួយផ្នែកដែរ ដោយ​ត្រូវដឹងខ្លួនឯងថា ការអានដែលមានផលិតភាពនៅពេលណា? ព្រឹក ថ្ងៃត្រង់ ឬពេលយប់? ជាងនេះទៅទៀត ការអានដោយដាក់គោលដៅ ក៏ជាចំណែកមួយជួយជៀសវាងការងងុយគេងបានមួយផ្នែកដែរ។

ចំពោះ លោក អ៊ុង ប៉េងអាន អ្នកផលិតមាតិកានៅលើបណ្តាញសង្គម Think with PengAnn ចែករំលែកថា ការអានអ្វីដែលមានចិត្តខ្វល់ខ្វាយ ឬក៏ការរំជួលចិត្តដោយសារវាជាគន្លឹះកាត់បន្ថយងុយដេក។ ជាទូទៅលោកតែងអានអ្វីដែលលោកមានបញ្ហាជាក់ស្ដែង ដើម្បីដោះស្រាយចំណុចខ្សោយ និងធ្វើយ៉ាងណាឱ្យឆ្លើយតបនឹងតម្រូវការ។ លោកបន្តថា វាជារឿងធម្មតាទេ ដែលយើងធ្លាប់អាន ហើយក៏បោះបង់សៀវភៅអានមួយខណៈ តែយ៉ាងណាកុំឱ្យចំណុចនេះក្លាយទៅជាហេតុផលមួយមកប្រាប់យើងថា យើងជាមនុស្សដែលមិនចូលចិត្តការអាន តាមពិតអ្នកគ្រាន់តែអានសៀវភៅមិនទាន់ត្រូវតែប៉ុណ្ណោះ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...