ក្រុមហ៊ុន HONDA CARS HAKATA ជួយ​បណ្តុះបណ្តាលជំនាញតោន និង​បាញ់ថ្នាំរថយន្ត ស្តង់ដាជប៉ុន​ដល់យុវជន​កម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រុមហ៊ុន HONDA CARS HAKATA CO., LTD កាលពីថ្ងៃទី២៤ ធ្នូ បាន​ចុះអនុស្សរណៈ នៃការ​យោគយល់គ្នា​ជាមួយ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កម្ពុជា សម្រាប់ “គម្រោង​បណ្តុះបណ្តាល​អ្នកជំនាញ​តោន និង​បាញ់ថ្នាំរថយន្ត” ដែលនឹងជួយ​ដល់យុវជន​កម្ពុជា​ឱ្យ​ទទួលបាន​នូវជំនាញតាមលក្ខណៈស្តង់ដាអន្តរជាតិ។

បើតាម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ អនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាព​​សម្រាប់​រយៈពេល​៤ឆ្នាំ ដោយ​មានគោលបំណង​បង្កើត​នូវ​ក្របខណ្ឌ​នៃកិច្ច​សហប្រតិបត្តិការ រវាង​ភាគី​ទាំងពីរ​លើ​ការ​បណ្តុះបណ្តាលជំនាញ​តោន និងបាញ់ថ្នាំ​ស្រប​តាម​ស្តង់ដា​របស់ក្រុមហ៊ុន HONDA CARS HAKATA CO., LTD នៃប្រទេស​ជប៉ុន ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្តាលជំនាញឯកទេសជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការ​ចុះអនុស្សរណៈនេះ នឹងផ្តល់​អត្ថប្រយោជន៍​សំខាន់ៗ​ដល់ស្ថាប័ន​ទាំងពីរ ពោលគឺសម្រាប់យុវជន យុវនារី​កម្ពុជា នឹង​ទទួល​បាន​ជំនាញ និង​ឱកាស​បំពេញ​ការងារ​ក្នុងជំនាញ​តោន និង​បាញ់ថ្នាំ ជាពិសេសជាង​នេះទៀត គឺទទួល​បានឱកាស​ក្នុងការ​ស្វែង​យល់ និង​ទទួលបាន​ការ​បំផុស​គំនិត នៃការ​រៀបចំ​អត្តចរិត និង​ការ​ធ្វើ​ការងារបែប “ភាពល្អឥតខ្ចោះ” របស់ជប៉ុន។ រីឯក្រុមហ៊ុនវិញ ក៏​នឹងទទួល​បាននូវ​កម្លាំង​ពលកម្មវ័យ​ក្មេង​ដែលមានសក្តានុពល​ខ្ពស់ មានជំនាញ​ពិតប្រាកដ និង​សមត្ថភាពពេញលេញ ដើម្បី​បំពេញ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន នៅ​ឯប្រទេស​ជប៉ុនផងដែរ។

លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) មានប្រសាសន៍ថា តាមរយៈ​អនុស្សរណៈនេះ នៅ​ដើមឆ្នាំ២០២៥ ក្រុមហ៊ុន HONDA CARS HAKATA នឹង​ធ្វើការ​បំពាក់​ឧបករណ៍​សម្ភារៈស្តង់ដាជប៉ុន ដើម្បីធ្វើការ​បណ្តុះបណ្តាលជំនាញតោន បាញ់ថ្នាំនេះ​ដល់យុវជន និង​និស្សិត។ ហើយ​​នៅ​ចន្លោះពេលនោះ ក្រុមហ៊ុន​នឹង​រៀបចំ​កម្មវិធីបញ្ជូន​គ្រូបង្គោលរបស់វិទ្យាស្ថាន​ទៅ​ធ្វើការ​បណ្តុះបណ្តាល​លើជំនាញតោន បាញ់ថ្នាំ​នៅ​ប្រទេស​ជប៉ុន​ក្នុងមួយឆ្នាំ៤នាក់ ដើម្បីធានា​បាន​នូវការ​បណ្តុះបណ្តាល​បន្ត និង​ផ្ទេរ​ចំណេះដឹងទៅ​ដល់សិស្ស និស្សិត ក៏​ដូចជា​ផ្តល់​ឱកាស​ការងារ​ដល់និស្សិត​ដែល​រៀនជំនាញតោន បាញ់ថ្នាំនេះមាន​សមត្ថភាព និង​ឱកាស​ទៅធ្វើការ​ងារនៅ​ប្រទេស​ជប៉ុន​។

បើតាមលោក ជិន តារ៉ា ជំនាញតោន បាញ់ថ្នាំរថយន្តនេះ កន្លងមក​គឺមានដាក់បញ្ចូល​នៅក្នុងកម្មវិធីសិក្សា​កម្រិតបច្ចេកទេស ឬក៏​បរិញ្ញាបត្ររង ប៉ុន្តែ​មិន​មានការ​រៀន​ឱ្យ​ស៊ីជម្រៅនោះឡើយ ព្រោះតែវិទ្យាស្ថានពុំ​មានសម្ភារៈពេញលេញ ។ យ៉ាងណាតាមរយៈអនុស្សរណៈជាមួយ​ក្រុមហ៊ុន HONDA CARS HAKATA នេះ វិទ្យាស្ថាន​ ITI នឹងចាប់ផ្តើមដាក់មុខវិជ្ជាតោន ​បាញ់ថ្នាំរថយន្ត ជាមុខវិជ្ជាជាក់លាក់មួយ ហើយ​នឹង​ត្រៀម​ធ្វើការ​បណ្តុះបណ្តាល​កម្រិតជំនាញបច្ចេកទេស ១ (C1) ដល់​យុវជន​សម្រាប់​គម្រោង ១លាន៥សែននាក់ យ៉ាងយូរបំផុត​នៅ​ចុងឆ្នាំ​២០២៥។ បន្ទាប់​មក​ទៀត​វិទ្យាស្ថាន​ក៏​នឹង​ដាក់ឱ្យ​អនុវត្តកម្មវិធីសិក្សា​នេះ​រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងឯកទេសតោន បាញ់ថ្នាំតែម្តង។

“គោល​ដៅរបស់យើងគឺបណ្តុះបណ្តាលសម្រាប់សិស្ស C1 ១លាន៥សែននាក់ ដែល​ជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បន្ទាប់មកទៀត​យើងនឹងអនុវត្ត​កម្មវិធីសិក្សា​នេះរហូតដល់ទៅកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស…”

គួរ​ជម្រាបជូនថា ដោយសារ​តែការ​រីកចម្រើន​នៃឧស្សាហកម្មយានយន្ត ក៏​ដូចជា​ការ​កើន​ឡើង​នៃការ​ប្រើប្រាស់រថយន្តនៅ​កម្ពុជា ធ្វើ​ឱ្យ​តម្រូវការនៃអ្នកជំនាញ​តោន បាញ់ថ្នាំរថយន្ត ក៏​កើនឡើងផងដែរ។ មិនមានទិន្នន័យ​នៃតម្រូវការ​អ្នកជំនាញ​តោន និង​បាញ់ថ្នាំរថយន្តជាក់លាក់នោះទេ ប៉ុន្តែបើតាម​របាយការណ៍របស់​ក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជា (CDC) ​កម្ពុជា​កំពុងត្រៀម​ខ្លួន​ក្លាយជាមជ្ឈមណ្ឌល​ប្រមូលផ្តុំ​សកម្មភាព​ផលិតគ្រឿងបង្គុំ និង​តម្លើង​យានយន្ត ដោយ​បច្ចុប្បន្ន​​មានក្រុមហ៊ុនតម្លើងរថយន្ត និង​យានយន្ត​ប្រមាណ ៨ កំពុង​ប្រតិបត្តិការ​ និង​​​ត្រៀម​ប្រតិបត្តិការ ដែល​នឹងធ្វើ​ឱ្យ​តម្រូវការ​អ្នក​បច្ចេកទេស ក៏​ដូចជា​អ្នកជំនាញ​តោន និង​បាញ់ថ្នាំ​យានយន្ត​ មានចំនួនកាន់តែច្រើន។ តាមគេហទំព័រជ្រើសរើស​បុគ្គលិក អ្នកដែលមានជំនាញតោន និង​បាញ់ថ្នាំរថយន្ត ពួកគេ​អាច​ទទួលបានប្រាក់ខែប្រមាណពី ៣៥០ដុល្លារ ទៅ​៥០០ដុល្លារ ឬច្រើនជាងនេះទៅតាមសមត្ថភាព និង​បទពិសោធន៍៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *