អ្នកគ្រូ កឹម ច័ន្ទលក្ខិណា គ្រូបង្រៀន​កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ SEKAR ផ្នែកបង្រៀនភាសា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

គ្រូបង្រៀនភាសាអង់គ្លេស នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប អ្នកគ្រូ កឹម ច័ន្ទលក្ខិណា បានជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកបង្រៀនភាសា ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ SEAQIL Kartini Award (SEKAR) ឆ្នាំ២០២៤នេះ ដែល​រៀបចំដោយ SEAMEO QITEP in Language Center ប្រទេសឥណ្ឌូនេស៊ី ដោយមានបេក្ខជនចូលរួមប្រកួតមកពី ១១ប្រទេសជាសមាជិកអង្គការរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍ (SEAMEO)។ ពានរង្វាន់នេះ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអប់រំ និងការពង្រឹងអំណាចនៃអ្នកអប់រំនៅក្នុងតំបន់។

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា និយាយថា អ្នក​គ្រូបានដឹងពីកម្មវិធីប្រកួតប្រជែងពានរង្វាន់នេះ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅដើមខែកញ្ញា ហើយក៏សម្រេចចិត្តចុះឈ្មោះប្រកួត ដោយការសរសេរអត្ថបទវិទ្យាសាស្ដ្រ ជាភាសាអង់គ្លេស និងវីដេអូខ្លី ផ្ញើទៅកាន់គណៈកម្មការប្រកួត នៅចុងខែកញ្ញាតែម្ដង។

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា ជាប់ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ SEKAR ផ្នែកបង្រៀនភាសា

គ្រូបង្រៀនវ័យ ២៩ឆ្នាំរូបនេះ បានសរសេរអត្ថបទវិទ្យាសាស្ដ្រ ជាភាសាអង់គ្លេស ចន្លោះពី ៣ពាន់ពាក្យទៅ៥ពាន់ពាក់ លើប្រធានបទ «ការជួយអភិវឌ្ឍចំណេះដឹងភាសាអង់គ្លេសរបស់សិស្សនៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប តាមរយៈកម្មវិធី X-Reading»។ ជាអត្ថបទដែលសរសេរត្រូវឆ្លុះបញ្ចាំងពីសកម្មភាពបង្រៀនសិស្សផ្ទាល់ ដោយបង្ហាញពីនវានុវត្ត ផលជះត្រឡប់ទៅលើការបង្រៀន និងការជួយសិស្សឱ្យអភិវឌ្ឍសមត្ថភាពរៀនភាសាអង់គ្លេសបានល្អប្រសើរ។

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា មានប្រសាសន៍ថា ការទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ គឺដោយសារអ្នកគ្រូបានបំពេញគ្រប់លក្ខខណ្ឌប្រកួត អត្ថបទឆ្លើយតបប្រធានបទដែលកម្មវិធីចង់បាន ក្នុងនោះការអានបែបឌីជីថលនៅក្នុងកម្មវិធី X-Reading ជានវានុវត្តប្រកបដោយនិរន្តរភាពនៃការបង្រៀន។ អ្នកគ្រូ ច័ន្ទលក្ខិណា បន្តថា តាមរយៈការបញ្ចូលកម្មវិធី X-Reading នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប សិស្សមានភាពប្រសើរឡើងផ្នែកភាសាអង់គ្លេស មានទំនុកចិត្តនិយាយភាសាអង់គ្លេស សិស្សងាយស្រួលស្វែងរកសៀវភៅអានតាមកម្រិតរបស់ខ្លួន អាចតេស្តសមត្ថភាពអានភាសាអង់គ្លេសរបស់សិស្ស ហើយគ្រូអាចតាមដានការសិក្សារបស់សិស្សបានផងដែរ។

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា គ្រូបង្រៀនភាសាអង់គ្លេស នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

” ខ្ញុំភើបហើយមានមោទនភាពដែលយើងអាចធ្វើបាន យើងទទួលបានកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ ស្ថាប័នការងារដែលកំពុងបម្រើការ ជាពិសេសទៀត រំភើបដែលអាចតំណាងឱ្យប្រទេសកម្ពុជា ទៅចូលរួមប្រកួតថ្នាក់តំបន់អាស៊ាន “

អ្នកគ្រូ កឹម ច័ន្ទលក្ខិណា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៣ ខែធ្នូ ថា ពានរង្វាន់ SEKAR ផ្តល់ជូនក្នុងគោលបំណងទទួលស្គាល់ និងគាំទ្រដល់គ្រូបង្រៀនភាសា និងបុគ្គលិកអប់រំឆ្នើម ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសកម្មក្នុងការលើកកម្ពស់អក្ខរកម្ម។ ជ័យលាភីក្នុងការប្រកួតប្រជែងនេះ នឹងរួមចំណែកក្នុងការលើកកម្ពស់អក្ខរកម្ម ការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់គ្រូបង្រៀនភាសា និងការកែលម្អគុណភាពអក្ខរកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអបអរចំពោះអ្នកគ្រូ កឹម ច័ន្ទលក្ខិណា ក៏ដូចជាសាលាជំនាន់ថ្មីទាំងអស់ ដែលបានខិតខំប្រឹងប្រែង ហើយទទួលបានជោគជ័យ។ លោកជំទាវថា ក្រសួងអប់រំតែងតែបង្កលក្ខណៈ ក៏ដូចជាសហការជាមួយដៃគូពាក់ព័ន្ធ ស្វែងរកនូវឱកាសល្អៗ និងព្យាយាមធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សទទួលបានឱកាសល្អបន្ថែមទៀត មិនត្រឹមតែការប្រកួតប្រជែងផ្នែករៀន និងបង្រៀននោះទេ ក៏មានការប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិផ្សេងៗ រួមមាន ផ្នែកគណិតវិទ្យា វិទ្យាសាស្រ្តជាដើម។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

” ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ក៏សូមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូផ្ទាល់ ក៏ដូចជាគណៈគ្រប់គ្រងសាលា និងសាលារៀន នៅក្នុងការជំរុញ និងស្វិតស្វាញក្នុងការចូលរួមនៅក្នុងកម្មវិធីនេះ “

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

គួរជម្រាបជូនថា កម្មវិធីប្រកួតប្រជែងពានរង្វាន់ SEAQIL Kartini Award (SEKAR) ឆ្នាំ២០២៤ ផ្នែកបង្រៀនភាសា រួមមាន កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១, ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ២ និងឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ ជាប់លេខ៣។ ក្នុងនោះ ជ័យលាភីលេខ១ ទទួលបានថវិកា ១ពាន់ដុល្លារ រួមជាមួយវិញ្ញាបនបត្របញ្ជាក់ចំណាត់ថ្នាក់ ក៏ដូចជាការចូលរួមសិក្ខាសាលាមួយដែលរៀបចំឡើងនៅប្រទេសថៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *