ឯកឧត្តម ជា កុកហុក ៖ ពីពេលនេះទៅមុខ នឹងមានការ​ប្រកួតប្រជែង ដូច្នេះវិស័យ​ឯកជនចាំបាច់ត្រូវ​ពង្រឹងជំនាញរបស់បុគ្គលិក

ភ្នំពេញ – លើក​ឡើង​នៅ​ក្នុង​ឱកាស​ចូលរួម​ពិធីប្រកាស​ផែនការ​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ឆ្នាំ​២០២៣ របស់វិទ្យាស្ថាន​អភិវឌ្ឍវិស័យ​អប់រំ (EDI) កាលពីពេលថ្មីៗនេះ ឯកឧត្តម ជា កុកហុង ប្រធានគម្រោងមូលនិធិអភិវឌ្ឍន៍​ជំនាញ (SDF) នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកទឹកចិត្ត​ដល់វិស័យឯកជនក្នុង​ការ​បង្កើន​សមត្ថភាព​​ផ្នែកធនធាន​មនុស្ស​ក្នុង​ស្ថាប័ន​របស់ខ្លួន។

ឯកឧត្តម ជា កុកហុង មានប្រសាសន៍ថា ជានិន្នាការ​ពិភពលោក ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គឺមាន​ការ​ផ្លាស់ប្តូរ ហើយ​គួបផ្សំ​នឹង​វិបត្តិសេដ្ឋកិច្ច ពីនេះទៅមុខ គឺនឹង​មានការ​ប្រកួតប្រជែង ដែលចាំបាច់​ស្ថាប័ន​​នីមួយៗ​ត្រូវ​តែ​ពង្រឹង​ជំនាញ​បុគ្គលិក ដែលជា​យុទ្ធសាស្រ្ត​វែងឆ្ងាយ ក្នុង​ការ​អភិវឌ្ឍស្ថាប័ន​នោះទៅមុខ​ទៀត។

ឯកឧត្តមប្រធាន​ក៏​បាន​លើក​ឡើងដែរថា រាជរដ្ឋាភិបាល​មាន​ទស្សនវិស័យច្បាស់លាស់ ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យមកម្រិត​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០៣០ និង​ជាប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០៥០, ហើយ​បើក​ក្រឡេក​មើលក្នុងរយៈពេល​៥ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ច​កម្ពុជា​ហាក់មានកំណើនខ្ពស់ ដែលរុញ​ច្រាន​ឱ្យ​មានការ​ប្រើប្រាស់​សេវា​ដែលមាន​កម្រិតជំនាញ​ខ្ពស់ជាងមុន ។ យ៉ាងណាក៏ដោយ បើតាម ឯកឧត្តម ជា កុកហុក បច្ចុប្បន្ន​ជំនាញរបស់យើងនៅ​មិន​ទាន់ឆ្លើយតប​ជាមួយ​នឹង​តម្រូវ​ការ​នៅ​ឡើយ ដូច្នេះ​ចាំបាច់​ត្រូវ​តែមានការ​បណ្តុះបណ្តាល​​ និង​អភិវឌ្ឍជំនាញ ជាពិសេស​ស្ថាប័នឯកជនគួរ​តែរៀបចំ​យុទ្ធសាស្រ្ត​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍសមត្ថភាពបុគ្គលិករបស់ខ្លួន។

“សេដ្ឋកិច្ចរបស់យើង​ចង់ជ្រៀតចូលទៅ​ក្នុង​តំបន់​ អញ្ចឹង​យើង​ត្រូវ​ការ​ជំនាញ… ហើយ​ក្រុមហ៊ុន​ទាំងអស់​ក៏​ចង់ធ្វើ​ការ​អភិវឌ្ឍ ដូច្នេះប្រសិន​បើ​គ្មា​ន​កម្លាំង​គាំទ្រពីកម្មករ ក៏​ទៅមិនរួចដែរ…”

បើយោង​តាម​របាយការណ៍​អង្កេត​កម្លាំងពលកម្ម​កម្ពុជា ដែលធ្វើ​ឡើង​ដោយ​វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បាន​បង្ហាញថា កម្ពុជា​មាន​ប្រជាជន​ក្នុង​អាយុធ្វើការ​ប្រមាណ ១១,៥លាននាក់ ដែល​ស្មើ​នឹង​ប្រមាណជាង​ ៧៣ភាគរយ នៃ​ប្រជាជន​សរុប។ ក្នុងនោះប្រមាណ ១០,៨% នៃអ្នក​មានការងារធ្វើ​មិន​ដែលបានរៀន, ប្រមាណ ៣៨,១% នៃប្រជាជនមានការងារធ្វើ​ទាំងអស់បានបញ្ចប់បឋមសិក្សា ខណៈ ២៥,១% បានបញ្ចប់មធ្យមសិក្សា​បឋមភូមិ និង ១៥,៧% បញ្ចប់មធ្យមសិក្សា​ទុតិយភូមិ ហើយ​មានតែ ៦,៦% បានបញ្ចប់សាកលវិទ្យាល័យ និង ០,៤% មានវិញ្ញាបនបត្រ​វិជ្ជាជីវៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...