ពិធីចូលឆ្នាំចិន មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ អំពាវនាវដល់មាតាបិតា​ និងអាណាព្យាបាលរៀបចំ​កម្មវិធី​គ្រួសារ កុំ​ឱ្យ​ប៉ះពាល់​ដល់ការសិក្សា​របស់បុត្រធីតា

ភ្នំពេញ – ខណៈ​ពិធីបុណ្យចូលឆ្នាំ ប្រពៃណីចិន នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងសប្តាហ៍​នេះ ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​ធ្វើ​ការ​អំពាវនា​វ ដល់​មាតាបិតា អ្នកអាណាព្យាបាល​ទាំងអស់ សូម​រៀបចំ​កម្មវិធីគ្រួសារ ដោយ​កុំ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់បុត្រធីតា ហើយ​ជាមួយ​គ្នានេះ ​បុគ្គលិក​អប់រំ ក៏​ត្រូវ​រៀបចំ​កម្មវិធីការងារ​ឱ្យ​មាន​ដំណើរ​ការ​ជា​ប្រក្រតីផងដែរ។

បើតាម​ប្រសាសន៍​របស់ ឯកឧត្តម រស់ សុវាចា ពិធីបុណ្យ​ចូលឆ្នាំចិន គឺមិនស្ថិត​ក្នុង​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ​២០២៣នោះទេ។

ការ​អំពាវនាវ​របស់​មន្រ្តីជាន់ខ្ពស់​ក្រសួងអប់រំ យុវជន និង​កីឡា​នេះ គឺធ្វើ​ឡើង​ក្រោយ​កាលពីឆ្នាំកន្លងមក គេសង្កេតឃើញថា សាលារៀន​នៅ​តាម​ទីប្រជុំ​ជនមួយ​ចំនួនបានអវត្តមានសិស្ស​មក​កាន់សាលារៀន ក្នុងនោះ​គ្រួសារខ្លះ​បាន​នាំកូនៗ​ទៅ​ដើរកម្សាន្ត រហូត​ខ្លះ​ទៅ​បរទេសថែមទៀត ដែលធ្វើ​ឱ្យ​ខាត​បង់ដល់ការ​សិក្សា​របស់សិស្ស។

ឯកឧត្តម រស់ សុវាចា រំពឹងថា នៅ​ក្នុង​ឱកាស​ នៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស នឹង​នាំកូនៗទៅ​សាលា​រៀន​គ្រប់ៗគ្នា​ដូចប្រក្រតី ដើម្បី​កុំ​ឱ្យ​ពួក​គេ​ខាតការសិក្សា ជាបច្ច័យ​ធ្វើឱ្យ​រៀន​មិន​ទាន់គេ ក៏ដូចជាអាចធ្លាក់មធ្យមភាគជាដើម។

គួរ​បញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនសម្រាប់ឆ្នាំ២០២៣នេះ គ្រោង​នឹង​ប្រព្រឹត្ត​ធ្វើ​ចាប់ពីថ្ងៃទី២២, ២៣ និង ២៤ ខែមករា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០កន្លែង នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2026

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងពេញថ្លៃ ៣០ កន្លែងនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍ថ្នាក់បណ្ឌិតពេញថ្លៃ នៅ Hanyang University ប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2026

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ